កីឡា Archive

ព័ត៌មាន​ដោះដូរ​កីឡាករ​ចុង​ក្រោយរបស់​ Barcelona គឺ Riyad Mahrez,….

ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​  Riyad Mahrez របស់​ Leicerster City ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​ធ្វើ​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប ​Barcelona ពេល​ចប់​រដូវ​កាល​នេះ​បន្ទាប់​ពី​ក្លឹប​យក្ស​ Catalan មួយ​នេះ​ បរាជ័យ​ក្នុង​ការ​ស៊ីញេ​យក​រូប​គេ​កាល​ពី​រដូវ​កាល​មុន។ ប្រភព​ពី​កាសែត​អេស្ប៉ាញ​ Sport Witness បាន​ផ្សាយ​ថា​ បន្ទាប់​ពី​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ដេញ​ថ្លៃ​យក​កីឡាករ​អាល់ហ្សេរី​ កាល​ពី​រដូវ​កាល​២០១៥/១៦ ខណៈ​ពេល​ក្រុម​ចចក​ខៀវ​គ្មាន​បំណង​លក់​ចេញ​ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​បាន​រៀប​ចំ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ស្លាប​ចាក​ចេញ​ហើយ។ កាសែត​ខាង​លើ​បាន​បន្ត​ថា​ Barcelona នឹង​នាំ​យក​កីឡាករ​វ័យ​២៦​ឆ្នាំ​ ក្នុង​តម្លៃ​ទឹក​ប្រាក់​ចាប់​ពី​៣៥​លាន​អឺរ៉ូ​(៣០.១​លាន​ផោន)​ ទៅ​៤០​លាន​អឺរ៉ូ​(៣៤.៥​លាន​ផោន​)។ កីឡាករ​រូប​នេះ​ជា​កូន​សោ​សំខាន់​ជួយ​ក្រុម​ចចក​ឈ្នះ​ពាន ​Premier

Sir Alex Ferguson ៖”​ឥទ្ធិពល​ក្លឹប​អេស្ប៉ាញ​ក្នុង​​ Champions League ជិត​ត្រូវ​បញ្ចប់​ហើយ”

អតីត​គ្រូ​បង្វឹក​ក្លឹប ​Manchester United លោក Sir Alex Ferguson បាន​ជឿ​ថា​ឥទ្ធិពល​របស់ ​Barcelona និង​ Real Madrid ក្នុង​ពាន​រង្វាន់ ​Uefa Champions League នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ។ បី​រដូវ​កាល​ចុង​ក្រោយ​ Real Madrid លើក​ពាន​ក្លឹប​អាជីព​ធំ​ជាង​គេ​ក្នុង​តំបន់​អឺរ៉ុប​២​ដង​ម្នាក់​ឯង ​​ខណៈ​Sevilla ក្រសោប​ពាន​ Europa League ៣​ដង​ជាប់​គ្នា​។ ក្នុង​ស្ថានភាព​បែប​នេះ ​Ferguson

តា Perez ៖ “ Mbappe ចាប់​ដៃ​គូ​ជាមួយ Benzema! ម្ដេច​ថា​មិន​អាច​?”

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​២​នាក់ ​​កំពុង​តែ​ស្ថិត​នៅ​លើ​ទំព័រ​មុខ​នៃ​ការ​ពិភាក្សា​ជាមួយ​​ Real Madrid នោះ​គឺ​កីឡាករ​វ័យ​ក្មេង​ Kylian Mbappe របស់​ Monaco  ស្រប​ពេល ​Karim Benzama ដែល​ត្រូវ​បាន​គេ​លើក​ជា​សំណួរ​ហេតុអ្វី ​មិន​ជាប់​ជម្រើស​ជាតិ​មាន់គក​បារាំង​​ក្នុង​ពេល​វេលា​សម្រាក​អន្តរជាតិ។ ប្រធាន​ក្លឹប​ Real Madrid លោក  Florentino Perez  បាន​ព្រលយ​ពាក្យ​ក្នុង​ការ​ចុះ​ហត្ថលេខា​ ក្នុង​គម្រោង​ Galactico ហើយ ​កីឡាករ​របស់​ Real Madrid ក៏​សង្ឃឹម​ថា​

កីឡាករ​ប្រេស៊ីល​លេង​លីក​កំពូល​ចិន​រក​បាន​បី​គ្រាប់​ឯង​ជួយ​ប្រេស៊ីល​លត់​អ៊ុយរុយហ្គាយ​៤-១​(វីដេអូ)

អតីត​ខ្សែ​បម្រើ​ក្លឹប​មាន់​ខ្នាយ​មាស​ Spurs កីឡាករ  Pualinho ដែល​ប្ដូរ​ទៅ​លេង​នៅ​លីក​កំពូល​ចិន ​រក​បាន​​៣​គ្រាប់​ម្នាក់​ឯង​ ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល​ ឈ្នះ​ជើង​ខ្លាំង​អ៊ុយរុយហ្គាយ ​៤​ទល់​១ ​ក្នុង​វគ្គ​ជម្រុះ ​World Cup 2018 តំបន់​អាមេរិក​ខាង​ត្បូង​នៅ​មុន​នេះ​បន្តិច។ វគ្គ​ទី​មួយ​ Edinson Cavani រក​គ្រាប់​បាល់​នាំ​មុខ​មុន ​ដោយ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី ​៨ ​ប៉ុន្តែ ​Pualinho រក​គ្រាប់​តាម​ស្មើ​វិញ​នៅ​១០​នាទី​ក្រោយ។ ចូល​វគ្គ​ទី​២ ​ប្រេស៊ីល​ចាប់​ផ្ដើម​សម្រុក​រហូត​ដល់​រក​បាន​បី​គ្រាប់​បន្ថែម​ទៀត​ដោយ​ Pualinho ពីរ​គ្រាប់​បន្ថែម​នាទី​ ៥២​ និង​៩០​ខណៈ​

Arsenal​ សម្លឹង​ឃើញ​ខ្សែ​បម្រើ​មួយ​រូប​ពី​ Barcelona​ ត្រៀម​យក​មក​ជំនួស​ Ozil​

ក្លឹប​កាំភ្លើង​ធំ​ Arsenal​ ចង់​បាន​ខ្សែ​បម្រើ​មួយ​រូប​ពី​ Barcelona​ ដើម្បី​យក​មក​ជំនួស​ដំណែង​ Mesut​ Ozil​ ដែល​គ្រោង​នឹង​ចាក​ចេញ​ពី​ក្លឹប​ក្នុង​ពេល​ខាង​មុខ​។ បន្ទាប់​ពី​ Mesut​ Ozil​ បាន​បដិសេធ​នឹង​សំណើ​បន្ត​កុងត្រា​ថ្មី​ដែល​មាន​ប្រាក់​ឈ្នួល​២៨​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​រួច​មក​ ឥឡូវ​នេះ​លោក​ Arsene​ Wenger​ បាន​ដាក់​គោល​ដៅ​ធំ​ជាមួយ​នឹង​ទឹក​ប្រាក់​២៥​លាន​ផោន​ (៣១​លាន​ដុល្លារ​) ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​វ័យ​៣០​ឆ្នាំ​ Arda​ Turan​ ពី​ Barcelona​ មក​ជួយ​ក្រុម​ក្នុង​រដូវ​ក្ដៅ​នេះ​។ យ៉ាងណាមិញ​ កីឡាករ​សញ្ជាតិ​ទួរគី​រូប​នេះ​មិន​សូវ​ជោគជ័យ​លើ​ទឹក​ដី​ Camp​ Nou​ ប៉ុន្មាន​នោះ​ទេ​

ជក់​ចិត្ត​មិន​ស្ទើរ​ទេ​ AFF Suzuki Cup 2018 ​នឹង​មាន​១០​ក្រុម​ចូល​រួម​

សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍​​ បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា​ នឹង​បន្ថែម​ក្រុម​ជម្រើស​ជាតិ​២​ទៀត ​ក្នុង​ពាន​រង្វាន់ ​AFF Suzuki Cup 2018 បូក​ជាមួយ​ក្រុម​ទាំង​៨​ ដែល​មាន​ស្រាប់​​ហើយ​ក៏​មាន​ការ​ការ​ផ្លាស់​ប្ដូរ​ច្បាប់​ប្រកួត​ឲ្យ​កាន់​តែ​ជក់​ចិត្ត​ជាង​មុន​ផង​ដែរ។ ទម្រង់​លេង​ថ្មី​លើក​នេះ​គឺ​ក្រុម​ទាំង​១០​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ​ពូល​ ហើយ​​​​ក្នុង​មួយ​ពូល​មាន​៥​ក្រុម​​ដោយ​ក្រុម​នីមួយៗ​ត្រូវ​លេង​ក្នុង​ការ​ប្រកួត​ក្រៅ​ដី ​និង​ក្នុង​ដី​ចាប់​ពី​វគ្គ​ចែក​ពូល​តែ​ម្ដង។ ហើយ​សម្រាប់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ នឹង​លេង​បែប​ក្រៅ​ដី​ក្នុង​ដី​ដដែល។ រដ្ឋលេខាធិការ​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍​លោក Datuk Hamidin Mohd Amin  បាន​ស្វាគមន៍​ច្បាប់​ថ្មី​នេះ​ហើយ​បាន​និយាយ​ថា​ជា​ស្ថានភាព ​ឈ្នះ​-ឈ្នះ​ សម្រាប់​ក្រុម​ដែល​ចូល​រួម។ “ ពួក​យើង​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ពី​ច្បាប់​ថ្មី​នេះ​ទេ​ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​នឹង​មាន​រយៈ​ពេល​យូរ​ជាង​មុន​ដោយ​ធ្វើ​ឡើង​តាម​បែប ​(Home

Arsene Wenger៖” Arsenal ជា​ក្លឹប​ល្អ​ជាង​គេ​លើ​លោក​ ទោះ​អត់​ឈ្នះ​ពាន​ក៏​ដោយ​”

គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​ Arsenal លោក  Arsene Wenger បាន​ឆ្លើយ​តប់​ទៅ​ នឹង​​មតិ​រិះ​គន់​ជា​ច្រើន​ថា​​ក្លឹប​បាល់ទាត់​ល្អ​មួយ​​មិន​ចាំ​បាច់​ទាល់​តែ​ឈ្នះ​ពាន​នោះ​ទេ​ ។​សម្រាប់​ Arsenal ជា​ក្លឹប​ដែល​ល្អ​ជាង​គេ​លោក​ ទោះ​បី​ជា​អត់​បាន​ឈ្នះ​ពាន​អ្វី​មួយ​ក៏​ដោយ។ អ្នក​គាំទ្រ​ក្រុម​កាំភ្លើង​ធំ​មួយ​ចំនួន​​ បាន​មិន​ពេញ​ចិត្ត​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​ ហើយ​ឲ្យ​រូប​លោក​ចាក​ចេញ​ពី​កៅអី​គ្រូ​បង្គោល​នេះ​ទៀត​ផង។ ប៉ុន្តែ​គ្រូ​បង្វឹក​វ័យ​ចាស់​រូប​នេះ​ នៅ​តែ​ជឿជាក់​ថា​អនាគត​របស់​លោក ​នៅ​តែ​បន្ត​ជាមួយ​Arsenal ទោះ​បី​ជា​មាន​របាយការណ៍​ជា​ច្រើន ថា​គាត់​នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​២​រដូវ​កាល​ក្រោយ​ទៀត។ ក្រោម​ការ​ដឹកនាំ​របស់​លោក​ Arsenal មិន​បាន​លើក​ពាន ​Premier League តាំង​ពី​ឆ្នាំ ២០០៤​មក​ម្ល៉េះ​ ប៉ុន្តែ​គ្រូ​បង្វឹក​៦៧​ឆ្នាំ ​បាន​និយាយ​ការពារ​កំណត់​ត្រា​របស់​គាត់​

ចូល​រួម​សោក​ស្ដាយ​! កម្ពុជា​ចាញ់​ឥណ្ឌា​៣-២​

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​គោ​ព្រៃ​កម្ពុជា​ដោយ​លទ្ធផល​៣​ទល់​នឹង​២​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្ត​ភាព​អន្តរ​ជាតិ​អម្បាញ់មិញ​នេះ​។ ក្រោម​ការ​ដឹក​នាំ​លើក​ដំបូង​របស់​លោក​ Leonardo​ Vitorino​ ឃើញ​ថា​ទម្រង់​លេង​របស់​កម្ពុជា​ហាក់​មាន​ប្រៀប​ខ្លាំង​ និង​គ្រប់គ្រង​បាល់​បាន​ច្រើន​ប៉ុន្តែ​នៅ​តែ​មិន​អាច​យក​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​ឥណ្ឌា​បាន​នោះ​ទេ​។ យ៉ាងណាមិញ​ ៣​គ្រាប់​គ្រាប់​ឈ្នះ​កម្ពុជា​ទាំង​ប្រផុតប្រផើយ​នេះ​ធ្វើ​បាន​ដោយ​កីឡាករ​ Sunil​ Chhetri​, Jeje​ Lalpekhlua​, និង​ Sandesh​ Jhingan​ ក្នុង​នាទី​ទី​៣៥​,៤៩​,៥២​ ខណៈ​២​គ្រាប់​របស់​ជម្រើស​ជាតិ​កម្ពុជា​វិញ​ស៊ុត​បញ្ចូល​ទី​ដោយ​ ឃួន​ ឡា​បូរ៉ាវី​ និង​តារា​ឆ្នើម​ ចាន់​ ចាន់​ វឌ្ឍនាកា​ នៅ​នាទី​ទី​៣៧​,៦០​ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​កម្ពុជា​ចាញ់​ក្នុង​លទ្ធផល​បច្ចេកទេស​៣​ទល់​នឹង​២​។ សូម​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Leonardo​

លើ​លោក​នេះ​គ្មាន​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​ណា​ល្អ​ជាង​កីឡាករ​១០​នាក់​នេះ​ទៀត​ទេ

ទោះ​បី​ជា​ទម្រង់​លេង​ក្នុង​ពិភព​បាល់ទាត់​សម័យ​ទំនើប​នេះ​ មិន​សូវ​ប្រើប្រាស់​កីឡាករ​លេង​ក្នុង​ដំ​ណែង​ប្រយុទ្ធ​ស្លាប​​ក្ដី ប៉ុន្តែ​តួនាទី​ក្នុង​តំបន់​នេះ ​បាន​ផលិត​កីឡាករ​ជើង​ខ្លាំង​ៗ​លំដាប់​ពិភពលោក ​ជា​ច្រើន​នាក់​រួច​មក​ហើយ។ កីឡាករ ១០​​ នាក់​ខាង​ក្រោម​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ដែល​ល្អ​ជាង​គេ​បំផុត ​គ្រប់​សម័យ​កាល​។ ចង់​ដឹង​សូម​មើល​ខាង​ក្រោម៖ ១- Garrincha ជា​វីរបុរស​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​តែ​លោក​រស់​នៅ​បាន​តិច​ជាង​គេ​គឺ​ស្លាប់​នៅ​វ័យ​៤៩​ឆ្នាំ​។ ៦៩២​ដង​ជា​ការ​ប្រកួត​ដែល​លោក​បាន​ឆ្លងកាត់​ខណៈ​២៨៩​គ្រាប់​ជា​បាល់​ដែល​លោក​ទាត់​បញ្ចូល​ទី​។ ២-​ Rivellino ជា​អតីត​វីរបុរស​ម្នាក់​ទៀត​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​ ជំនាន់​Pele ។ក្នុង​អាជីព​បាល់ទាត់​លោក​លេង​បាន​ជាង​៧០០​ប្រកួត​ ២៣៥​គ្រាប់។ ៣- Jairzinho ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​មាន​ឥទ្ធិពល​បំផុត​ក្នុង​ជម្រើស​ជាតិ​ប្រេស៊ីល​ជំនាន់​Pele ។​អតីត​កីឡាករ​វ័យ​៧២​ឆ្នាំ​រូប​នេះ​រក​គ្រាប់​បាល់​បាន​ ២២០​គ្រាប់​ក្នុង​ការ​ចូល​លេង​ជាង​៥០០​ប្រកួត​សម្រាប់​ក្លឹប​។​ចំណែក​ក្នុង​ជម្រើស​ជាតិ​បាន​៣៣​គ្រាប់​ក្នុង​ចំណោម​៨១​ដង។ ៤- George

ជម្រើស​ជាតិ​កម្ពុជា​ចេញ​ជម្រើស​ដំបូង​១១​នាក់ពី​គេហទំព័រ​ Goal​ វឌ្ឍនាកា និង​បូរ៉ាវី​ឈរ​តំបន់​ប្រយុទ្ធ

នៅ​ល្ងាច​ថ្ងៃ​ទី ​២២​ ខែ ​មីនា ​ឆ្នាំ​២០១៧​នេះ​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ទទួល​ភ្ញៀវ​ក្រុម​ជម្រើស​ជាតិ​យក្ស​ឥណ្ឌា​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ មុន​ចូល​រួម​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ AFC Asian Cup 2019 វគ្គ​ជម្រុះ​ក្នុង​ពូល​ជាមួយ​មីយ៉ាន់ម៉ា។ បើ​តាម​ប្រភព​ពី​គេហទំព័រ​ Goal  ជម្រើស​ដំបូង​របស់​កម្ពុជា​ដែល​ត្រូវ​ជួប​ឥណ្ឌា​គឺ​​ដាក់​ទម្រង់​៤-៤-២៖ អ្នក​ចាំ​ទី​៖ អ៊ុំ សេរីរ័ត្ន (ប្រធាន​ក្រុម) ខ្សែ​ការពារ៖ រស់ សំអឿន សឿយ វិសាល ឈុំ ភីសា​និង​សំអឿន ពិដោរ

តោះ​! មក​មើល​ឯក​សណ្ឋាន​ថ្មី​ Real​ Madrid​ តិច​មើល​ឡូយ​អត់​?

ឯក​សណ្ឋាន​ថ្មី​សម្រាប់​រដូវ​កាល​ថ្មី​២០១៧-១៨​ របស់​ Real​ Madrid​ បាន​បែក​ធ្លាយ​លេច​រូប​រាង​លើ​បណ្ដាញ​សង្គម​ហើយ​។ ឈុត​ក្នុង​ដី​ថ្មី​របស់​ក្រុម​កំពូល​តារាង​ Real​ Madrid​ ដែល​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​បាន​លេច​រូប​រាង​ហើយ​ក្រោយ​មាន​ការ​បែក​ធ្លាយ​រូប​ភាព​មួយ​ចំនួន​ទៅ​លើ​បណ្ដាញ​សង្គម​។ យ៉ាងណាមិញ​ លក្ខណៈ​នៃ​ឯកសណ្ឋាន​ថ្មី​នេះ​បាន​រចនា​ឡើង​ជាមួយ​នឹង​ក​ស្រួច​ព្រម​ទាំង​មាន​ឆ្នូត​ពណ៌​បែប​ប្លែក​ទៀត​ផង​។ សូម​បញ្ជាក់​ផង​ដែរ​ថា​ នេះ​គ្រាន់​តែ​ជា​រូប​ភាព​បែក​ធ្លាយ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​  ដោយ​ឡែក​មិត្ត​អ្នក​អាន​វិញ​គិត​យ៉ាង​ចំពោះ​រូប​រាង​ថ្មី​នេះ​? ផ្តល់សិទ្ធិដោយ៖ KQube

Courtois​ ចេញ​មុខ​បញ្ជាក់​ថា​មិន​ចាក​ចេញ​ទៅ​ Real​ Madrid​ នោះ​ទេ​

បន្ទាប់​ពី​មាន​ព័ត៌មាន​ជា​ច្រើន​ទាក់​ទិន​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ Real​ Madrid​ របស់​ Thibaut​ Courtois​ កន្លង​មក​ ឥឡូវ​នេះ​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​រូប​នេះ​បាន​ចេញ​មក​បដិសេធ​ថា​នឹង​បន្ត​នៅ​ Chelsea​  មិន​ចាក​ចេញ​ទៅ​អេស្ប៉ាញ​ក្នុង​រដូវ​ក្ដៅ​នេះ​ទេ​។ ទន្ទឹម​នឹង​ការ​ចេញ​មុខ​បក​ស្រាយ​ពី​អនាគត​របស់​ខ្លួន​ អ្នក​ចាំ​ទី​ដៃ​ស្អិត​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ Cadena​ SER​ ឲ្យ​ដឹង​ថា​ “ខ្ញុំ​មិន​ទាន់​ឃើញ​វត្តមាន​របស់​ខ្ញុំ​នៅ​ Real​ Madrid​ នោះ​ទេ​ បច្ចុប្បន្ន​នេះ​ខ្ញុំ​កំពុង​នៅ​ជាមួយ​ Chelsea​ ជា​ក្លឹប​ដែល​ជ្រើសរើស​យក​ខ្ញុំ​កាល​ពី​៦​ឆ្នាំ​មុន​ ហើយ​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​ទៅ​លេង​នៅ​ AT​ Madrid​ ៣​ឆ្នាំ​ទៀត​ដែល​ជួយ​ឲ្យ​ខ្ញុំ​វិវត្តន៍​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​”។ ”ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ Stamford​