ប្លែកៗ Archive

ជីក​ដី​ជួសជុល​ផ្ទះ​ប្រទះ​ឃើញ​​ដាវ​២៥០០​​ឆ្នាំ​ មាន​តម្លៃ​មិន​គួរ​ជឿ

បុរស​ជនជាតិ​ចិន​​ម្នាក់ ​បាន​ប្រទះ​​ឃើញ​ដាវ​​បុរាណ​​អាយុ​កាល​ជាង​២៥០០​​ឆ្នាំ​កប់​ក្រោម​ដី​ ខណៈ​ពេល​ជួស​ជុល​​ផ្ទះ​ឡើង​​វិញ។​ ហេតុការណ៍​គួរ​ឲ្យ​​ភ្ញាក់ផ្អើល​​ខាង​លើ​បាន​កើត​ឡើង​​​នា​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ នៅ​ទីក្រុង​​​ឆុងឈីង​ ​ភាគ​​និរតី​ប្រទេស​ចិន។ ​បើ​តាម​អ្នក​ជំនាញ​​ប្រចាំ​តំបន់​​អះអាង​ថា​​ ដាវ​ទាំង​ពីរ​​អាច​​ជា​ដាវ​​ច្នៃ​តាម​ស្លឹក​ឈើ​ម្យ៉ាង​​ដែល​ផលិត​​​ក្នុង​​ប្រទេស​​កើត​មាន​សង្គ្រាម​ ឬ​​សម័យ​ Warring States ​​ចន្លោះ​ឆ្នាំ​ ៤៧៥​មុន​គ.ស ដល់​២២១​​មុន​គ.ស។ បើ​​តាម​ប្រភព​​ម្ចាស់​​ផ្ទះ​លោក​ Peng Bo និយាយ​ថា​​ដាវ​​នេះ​​គ្រប​ដណ្ដប់​ដោយ​​ច្រែះ​​ពណ៌​ខៀវ​​មាន​ប្រវែង​ ៥៥​សង់ទីម៉ែត្រ និង​​ទម្ងន់​​​កន្លះ​គីឡូក្រាម។ លោក​​បន្ត​ថា​​​ ខ្លួន​រស់​​នៅ​ក្នុង​ផ្ទះ​នេះ​អស់​រយៈពេល​​ជា​ច្រើន​​ជំនាន់​​ហើយ​​ជា​កសិករ​​​សាមញ្ញ​ធម្មតា។ គាត់​សន្និដ្ឋាន​​ថា​ដាវ​ទាំង​ពីរ​ទំនង​ជា​​ដូន​តា​​របស់​គាត់​មុន​ៗ​ជីក​​បាន​​ យក​មក​កប់​​នៅ​ទីនេះ។​ ​បើ​តាម​ប្រភព​អ្នក​ជំនាញ​ដដែល​​ ដាវ​មួយ​​អាច​​មាន​តម្លៃ​ ៥​ម៉ឺន​យ៉ាន់ ឬ​​ប្រមាណ​ ៧​២០០​​​ដុល្លារ​ឯណោះ។

រូប​ចម្លាក់​ព្រះពុទ្ធ​បដិមា​អាយុកាល​៦០០​ឆ្នាំ​ ងើប​ឡើង​ពី​ទឹក​នៅ​ចិន​

ថ្មីៗ​នេះ​ មានហេតុ​ការណ៍​ដ៏​ស្ចារ្យ​បាន​កើត​ឡើង​នៅ​ប្រទេស​ចិន​ ដោយ​​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​មាន​អាយុកាល​៦០០​ព្រះ​វស្សា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងើប​ចេញ​ពី​ទឹក​នៅ​ក្នុង​អាង​ទឹក​ដ៏​ធំ​មួយ​នៅ​ភាគ​ខាង​កើត​នៃ​ខេត្ត​ Jiangxi​ ប្រទេស​ចិន​ ខណៈ​ពេល​ដែល​ក្រុមការងារ​កំពុង​ជួសជុល​អាង​ទឹក​នោះ​  ម្យ៉ាងទៀត​ប្រជាជន​ចិន​យល់​ថា​ នេះ​គឺ​ជា​សញ្ញា​ដ៏​ល្អ​ និង​មាន​បុណ្យ​បារមី​មួយ​សម្រាប់​ប្រទេស​របស់​គេ​ផង​ដែរ​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ CNN ​បាន​ចុះ​ផ្សាយ​។ មន្ត្រី​របស់​ទីភ្នាក់ងារ​​ព័ត៌មាន​ស៊ីន​ហួ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ព្រះពុទ្ធរូប​ដែល​មាន​អាយុកាល​៦០០​នេះ​ បាន​អណ្ដែត​ចេញ​ពី​ទឹក​ឡើង ដោយបង្ហាញ​ព្រះកេស​បន្តិច​ម្ដងៗ​អស់​រយៈពេល​ជិត​មួយ​ខែ​ទៅ​ហើយ​ ចំ​ពេល​ដែល​ក្រុម​ការងារ​ កំពុង​ធ្វើការ​ជួសជុល​នៅ​រនាំង​ទំនប់​វារីអគ្គិសនី​មួយ​នៅ​ខាង​កើត​ខេត្ត​​ Jiangxi ​ប្រទេស​ចិន​។ ក្រុម​បុរាណវត្ថុវិទូ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ រូប​ចម្លាក់​ពុទ្ធ​បដិមា​នេះ​គឺ​កសាង​ឡើង​តាំង​ពី​សម័យ​រាជវង្ស​ម៉េង​មក​ម្ល៉េះ​ ក្នុង​អំឡុង​ឆ្នាំ​ ១៣៦៨ ​ដល់​ ១៦៤៤​ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​អាយុកាល​៦០០​ព្រះវស្សា​ទៀត​ផង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​

ស្រីស្អាតម្នាក់ ចេញវិដេអូមុខរិះគន់ សាន្ត ប៊ុនធឿន រឿងសំភាសន៍ពាក្យឈ្លើយទៅកាន់ វាសនានាងរំដួល ដែលប្រកបរបរបំរើផ្លូវកំសាន្ត

ថ្មីៗនេះស្រីស្អាតម្នាក់បានចេញវិដេអូរិះគន់ លោកសាន្ត ប៊ុនធឿន បន្ទាប់ពីលោកបានថតវិដេអូសំភាសន៍វាសនានាងរំដួល។ កញ្ញាបានរិះគន់ថាលោកសាន្ត ប៊ុនធឿនបានប្រើប្រាស់សំនួរ សួរដដែលៗ ច្រំដែលៗ ហើយជាពិសេសបានប្រើប្រាស់ពាក្យឈ្លើយ សួរទៅកាន់វាសនារំដួល ដែលប្រកបរបរបំរើផ្លូវកំសាន្ត។ ការសួរសំណួរបែបនេះក៏ត្រូវបានគេរិះគន់ផងដែរ ដោយគិតថាលោកមិនបានឲ្យតម្លៃទៅលើស្រ្តី ទោះបីជានាងប្រកបរបររកស៊ីផ្លូវភេទក៏ដោយ។ តើប្រិយមិត្តគិតយ៉ាងណាដែរ? សូមទស្សនាវិដេអូ៖

មានត្រីផ្សោត Dolphin មួយក្បាល បានឡើងមកដល់ច្រាំងសមុទ្រនាភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត ដែលបានបង្ករឲ្យមានភាពភ្ញាក់ផ្អើលដល់អ្នកភូមិ

កំពត, ក្តាត៖ នាម៉ោង ៨៖៣០នាទី ថ្ងៃទី ១៣ មករា នេះ មានត្រីផ្សោត Dolphin មួយក្បាល បានឡើងមកដល់ច្រាំងសមុទ្រនាភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត ដែលបានបង្ករឲ្យមានភាពភ្ញាក់ផ្អើលដល់អ្នកភូមិនេះ ។ បើតាមការអះអាងរបស់បងស្រីម្នាក់ដែលជាអ្នកចាក់បង្គារនៅតំបន់នោះ បានឲ្យដឹងថា ដោយសារទឹកសមុទ្រនៅយប់នេះមានការនាជយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យត្រីផ្សោតមួយក្បាលនេះ ពុំអាចហែលចូលទៅទឹកសមុទ្រដែលមានជម្រៅជ្រៅវិញហើយឡើយ បងស្រីបានបន្តទៀតថា គាត់បានព្យាយាមរុញត្រីផ្សោតនេះទៅទឹកជ្រៅវិញដែរ តែរុញពុំបាន ក៏សម្រេចចិត្តស្រែកប្រាប់អ្នកភូមិផ្សេងទៀតមកជួយលើក ។ ខណៈនេះ ផ្សោតនេះត្រូវបានពួកគាត់យកមកភូមិ

នារីលក់ចេកចៀន២នាក់នេះធ្វើអោយអ្នកចង់ទៅទិញម្តងហើយម្តងទៀត

រូបថតអ្នកលក់ចេកចៀន២នាក់នេះធ្វើអោយមានការភ្ញាក់ផ្អើលនិងចែកចាយពេញបណ្តាញសង្គមប្រទេសថៃនាសបា្តហ៍នេះក៍មិនមែនចេកចៀនឆ្ញាញ់នោះទេតែអ្វីធ្វើអោយមានការចាប់អារម្មណ៍លើរូបរាងដ៍សុិចសុីរបស់ពួកនាង។ រូបភាពនេះត្រូវបានចែកចាយដោយផេកហ្វេសប៊ុកមួយឈ្មោះ Pak Get Pak Break នៅថ្ងៃអង្គារនិងត្រូវបានគេចែកចាយរាប់ពាន់ស៊ែរឯណោះ។ ម្ចាស់ផេកនោះបានសរសេរលើរូបផុសថា ” ខ្ញុំបានទិញចេកចៀនរបស់ពួកនាងហើយបានញាុំនៅមុខហាង បន្ទាប់មកខ្ញុក៍ចូលទិញថែមទៀត”។ អ្នកលេងតាមបណ្តាញសង្គមភាគច្រើនបានអោយមតិថា អ្នកទៅទិញចេកមិនមែនចង់ញាំុចេកទេ អ្វីដែលគួរអោយចាប់អារម្មណ៍លើផ្លែឪឡឹករបស់ពួកគេនោះ។ទោះជាយ៉ាងណាក៍ដោយក៍គេមិនដឹងថានារីដែលលក់ចេកចៀននោះមានឈ្មោះអ្វីដែល៕ ប្រភព៖ ខ្មែរណូត

ស្ត្រីរកស៊ីផ្លូវភេទថៃម្នាក់ទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង ព្រោះរួមភេទខុសបច្ចេកទេស

បាងកក៖ កាលពីពេលថ្មីៗនេះ ស្ត្រីរកស៊ីផ្លូវភេទជនជាតិថៃម្នាក់បានទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង ខណៈដែលនាងកំពុងតែរួមភេទជាមួយភ្ញៀវជនបរទេសម្នាក់។ ហេតុការណ៍ដ៏កត់ស្លុតនេះបានកើតឡើងនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងបាងកក ប្រទេសថៃ ខណៈពេលដែលមានជនជាតិបរទេសមិនស្គាល់អត្តសញ្ញាណម្នាក់ បានណាត់ស្ត្រីរកស៊ីផ្លូវភេទខាងលើទៅរួមភេទក្នុងសណ្ឋាគារមួយកន្លែង។ ក្នុងការរួមភេទនោះជនបរទេសបានប្រើក្បាច់ពិសេសៗ និងបង្កគ្រោះថ្នាក់ជាច្រើន ហើយក្នុងអំឡុងពេលដែលគាត់ក្បាច់ពិសេសមួយដែលតម្រូវស្រ្តីគេងផ្ងារនៅលើតុកាហ្វេដែលធ្វើពីកញ្ចក់នោះ ស្រាប់តែតុកញ្ចក់នៅក្នុងសណ្ឋាគារនោះបានបាក់ ធ្វើឲ្យមុតខ្នង និងរបួសធ្ងន់ជាច្រើនកន្លែងទៀត។ ភ្លាមនោះ ជនបរទេសបានហៅទូរស័ព្ទទៅកាន់ឡានសង្រ្គោះបន្ទាន់ ដើម្បីជួយសង្រ្គោះជនរងគ្រោះ។ ទន្ទឹមនឹងការអាណិតជនរងគ្រោះខាងលើ ក៏មានមតិជាច្រើនបានលើកឡើងថាវាជារឿងគួរឲ្យអស់សំណើចមួយ៕ ភក្តី ប្រភព៖ ខ្មែរណូត

ប្រពៃណី​អង្គុយ​ត្រាំ​ទឹកកក​បួងសួង​ឆ្នាំ​ថ្មី​របស់​ជនជាតិ​ជប៉ុន​

ព្រឹត្តិការណ៍​ដ៏​គួរ​ចាប់អារម្មណ៍​មួយ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​ Tokyo​ ប្រទេស​ជប៉ុន​ ដែល​ប្រជាជន​ជាច្រើន​នាក់​ដោះ​សំលៀក​បំពាក់​រត់​ដង្ហែ​ក្បួន​គ្នា​ទាំង​ប្រុស​ទាំង​ស្រី​ ជា​ពិសេស​គឺ​បុរស​ៗ​តែម្ដង​។​ មិន​តែ​ប៉ុណ្ណោះ​ពួកគេ​អង្គុយ​នៅ​ក្នុង​អាងទឹក​ ហើយ​សំពះ​បួងសួង​ដល់​សាសនា​របស់​គេ​ទៀត​ផង​ ដោយ​ពួកគេ​យល់​ថា​ ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​លាង​ជម្រោះ​នូវ​ដួង​ព្រលឹង​ចាស់​ចេញ​ ហើយ​ទទួល​យក​ដួង​ព្រលឹង​ថ្មី​ ដើម្បី​ភាព​បរិសុទ្ធ​នៃ​ព្រលឹង​របស់​ពួកគេ​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​មក​ដល់​។   សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖ ផ្តល់សិទ្ធិដោយ៖ KQube

វាមិនមែនជារឿង​លេងសើច​ទេ​..!! ហួសពី​ការ​ថ្លែង​ ជាង៦ម៉ោងក្នុងទឹក «ជីវិតពិតជាថ្លៃ» !! (មាន​វីដេអូ​)

ខេត្តស្ទឹងត្រែង៖  នារីវ័យក្មេងម្នាក់នៅសុខៗស្រាប់តែលោតទឹក ខណៈនាងកំពុងតែបេះផ្លែល្វារ បាត់ខ្លួនអស់ជាង៦ម៉ោង ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី០៩មករា នៅចំនុចកំពង់ទឹកមុខបន្ទាយយោធាសឹករង ស្ថិតភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ អ្នករកត្រីនៅក្បែរនោះ បានឲ្យដឹងថា៖ដំបូងឡើយ ឃើញនាងកំពុងបេះផ្លែល្វារពីរនាក់ក្មេងស្រីម្នាក់ទៀត ដែលដើមល្វារនោះដុះនៅមាត់ទន្លេ នៅសុខៗក៏ស្រាប់តែនាងលោតទឹកតែម្តងដោយមិនដឹងពីមូលហេតុ ។ភ្លាមៗនោះ អ្នករកត្រីក៏បានប្រកូកប្រកាសហៅគ្នាឲ្យមកជួយមុជទឹករាវរកនាឬីរងគ្រោះ តែរកពុំឃើញសោះឡើយ ។អ្នកភូមិនិងឪពុកម្តាយនាង នាំគ្នាមុជទឹកនិងជិះទូកស្វែងរកក្រែងនាងអណ្តែតមកវិញ ក៏តែនៅមិនឃើញ ធ្វើឲ្យឪពុកម្តាយនារីរងគ្រោះទ្រហោយំយ៉ាងខ្លាំងក្នុងសភាពអស់សង្ឃឹមដោយបាត់បង់កូនស្រីជាទីស្រលាញ់ ។ រហូតមកដល់ម៉ោងជាង៤រសៀល ទើបអ្នកភូមិរកឃើញនារីរងគ្រោះអណ្តែតឡើងមកវិញត្រង់ចំនុចចំងាយពីកន្លែងកើតហេតុប្រ ហែល៤០ម៉ែត្រខាងលើកំពង់ទឹក

អ្នក​លេងបណ្ដាញ​សង្គម​ហួសចិត្ត​ !! ព្រោះ​តែ​ការ​ប្រលែង​សត្វ​ ជាច្រើន​ចូលក្នុង​សមុទ្រ​

ប្រទេសចិន៖ ក្នុងអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីក្នុងទីក្រុង Haikou ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន, មនុស្សមួយចំនួនបានធ្វើដំណើរទៅកាន់ឆ្នេរដើម្បីដោះលែងអណ្តើក, អន្ទង់, និងសូម្បីតែ Python។ បន្ទាប់មករត់ពួកគេបានគេចខ្លួនពីកន្លែងកើតហេតុនោះ ក្នុងការប្រញាប់ចាកចេញពីសត្វទាំងនេះឱ្យមើលការខុសត្រូវដោយខ្លួនឯងនៅលើឆ្នេរខ្សាច់។ រហូតដល់ក្រុមអ្នកជួយសង្គ្រោះក្នុងតំបន់នោះបានមកដល់កន្លែងនៅរសៀលថ្ងៃនោះផងដែរភាគច្រើនបំផុតនៃពស់ថ្លាន់នេះបានស្លាប់ហើយមានតែ០៥ក្បាលប៉ុណ្ណោះបានរួចរស់ជីវិត។ ពស់ថ្លាន់អាចរស់នៅក្នុងសមុទ្របានឬ ? ជាការពិតណាស់មិនបានទេ។ អ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងកំហឹងរបស់ខ្លួនអំពីបញ្ហានេះ irresponsibly និងអាណិតអាសូរចំពោះសត្វដោយមានមួយចំនួនផ្ដល់មតិយោបល់ថា «វាជាការល្អប្រសើរជាងមុនទេ ? មិនមែនដើម្បីធ្វើសកម្មភាពបរិច្ចាគឆ្កួតៗ អញ្ចឹង​នោះទេ​» ។ ការបញ្ចេញសត្វចិញ្ចឹមចូលទៅក្នុងព្រៃនោះគឺជាការអនុវត្តព្រះពុទ្ធសាសនាមួយដែលមានប្រវត្តិយូរនៅក្នុងប្រទេសចិនប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានករណីនៃប្រភេទសត្វដែលសមស្របទាំងស្រុងទៅនឹងបរិស្ថានត្រូវបានដោះលែងហ្វូងនោះនាំឱ្យមានការស្លាប់របស់សត្វដែលបានចេញផ្សាយឬក្នុងស្រុកជាច្រើននិងការបំបែក តុល្យភាពឆ្ងាញ់នៃប្រព័ន្ធអេកូ៕ ប្រភព៖ VD7news

រកឃើញ​មនុស្ស​ព្រៃសីុសាច់មនុស្ស​នៅប្រទេស​​ឥណ្ឌូនេសីុ ដែល​សង់ផ្ទះ​នៅ​លើចុងដើម​​ឈើ​កម្ពស់ ៤៣ម៉ែត្រ

-ក្រុមកុលសម្ព័ន្ឋ កូរ៉ូវៃ (Korowai) ដ៏អាថ៍កំបាំងមួយនេះត្រូវបានគេរកឃើញនៅ​ប៉ែក​អាគ្នេយ៍ ខេត្ត Papua, ក្បែរព្រំ​ប្រ​ទល់ New Guinea របស់​អណ្ឌូនេសីុ។ ការ​រស់នៅក្នុងតំបន់​ដាច់ស្រយាលនេះ​ ពួកគេត្រូវ​សង់ផ្ទះ​ដែល​កម្ពស់រហូត ៤៣​ម៉ែត្រ​ពីដី គឺនៅលើចុង​មែកឈើតែម្តង ដែល​អាចមើល​ឃើញនូវ​សម្រស់ព្រៃ​ប្រឹក្សា​ដ៏ល្វើងល្វើយ។ ពួកគេជាប្រភេទ​កុលសម្ព័ន្ឋដែល​​សាង​សង់​ផ្ទះលើ​ដើម​ឈើខុសប្លែកពីគេ ដោយសង់នៅលើកំពូល​ដើមឈើដែល​មាន​សរ​សរ​តូចៗ នៅស្រស់(ដើមឈើនៅរស់​) ហើយការ​ធ្វើ​បែបនេះ​ ក្នុងគោលបំនងការពារខ្លួនរបស់ពួកគេ ពីការយាយី សត្រូវ ដែល​​មានបំណងអាក្រក់ ដោយ​ចាប់ពួកគេ​ធ្វើជាទាសករ ឬធ្វើជាអាហារ។ នៅក្នុង​សំនេរ​​របស់វិទ្យាស្ថាន Smithsonian សហរដ្ឋអាមេរិច លោក Raffaele បានអះ​អាងថា៖ កុល​សម្ព័ន្ឋ​កូរ៉ូវៃនេះ​

យុវតី​ជនជាតិ​នីហ្សេរីយ៉ា​​​ម្នាក់​ ដែល​ល្បី​រស់​​នៅ​​ក្នុង​ធុង​ប្លាស្ទិក​ពេញ​​មួយ​ជីវិត​​

យុវតី​ជនជាតិ​នីហ្សេរីយ៉ា​​​ម្នាក់​ ដែល​ល្បី​រស់​​នៅ​​ក្នុង​ធុង​ប្លាស្ទិក​ពេញ​​មួយ​ជីវិត​​ ដោយ​សារ​តែ​​រាង​កាយ​​មិន​លូត​លាស់​​តាំង​ពី​តូច​មក​ បាន​ទទួល​មរណភាព​​ហើយ​​កាល​ពី​ថ្ងៃ​បុណ្យ​​គ្រិស្មាស់​​ថ្មីៗ​នេះ។នាង​ Rahma Haruna ​​​ធ្លាប់​ត្រូវ​​មនុស្ស​​ភាគ​ច្រើន​​​ជុំវិញ​ពិភព​លោក​បាន​ស្គាល់​ ​​បន្ទាប់​ពី​​រូប​ថត​នាង​អង្គុយ​​ក្នុង​ធុង​​ប្លាស្ទិក​ទាំង​ទឹក​មុខ​សើច​​យ៉ាង​សប្បាយ​ ត្រូវ​​​ក្មេង​ប្រុស​អាយុ​​១០​ឆ្នាំ​​​អូស​​លើ​ដី​ ត្រូវ​បាន​គេ​ចែក​ចាយ​ពាសពេញ​អ៊ីនធឺណិត​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ដំណឹង​នៃ​ការ​លាចាក​លោក​​នេះ​ ​ត្រូវ​​បាន​សាយ​ភាយ​​​តាម​រយៈ​​អ្នក​កាសែត​​នីហ្សេរីយ៉ា​​លោក​ Sani Maikatanga ​បាន​សរសេរ​​ថា ” Rahma Haruna អាយុ​​១៩​ឆ្នាំ ​បាន​​ទទួលមរណភាព​​ហើយ​​​នៅ​ថ្ងៃ​​អាទិត្យ​ទី​​២៥​ធ្នូ ​ឆ្នាំ​២០១៦។ សូម​ឲ្យ​​​​វិញ្ញាណក្ខន្ធនាង​ទៅ​កាន់​សុគតិភព​ផង​ចុះ”។នាង​ Rahma ​រស់​នៅ​រដ្ឋ​ Kano ភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា ​ពេល​​កើត​​មក​​នាង​មាន​រាងកាយ​​​ដូច​ក្មេង​​មាន​សុខភាព​​ល្អ​​អីចឹង​ ប៉ុន្តែ​នាង​មាន​​​ជំងឺ​​​​ដ៏​​កម្រ​មួយ​​​ដែល​ធ្វើ​ឲ្យ​ដៃ​ជើង​​​មិន​លូត​លាស់​​​ដូច​ខ្លួន​

រន្ធត់​ !! ៣៦នាក់ ត្រូវ​ឆេះស្លាប់​ក្នុង​ភ្លើង​ ខណៈ​មាន​តែ​ ២នាក់ ប៉ុណ្ណោះ រួចជីវិត​(មានវីដេូ)

បរទេស៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅស្ពាន Abudu នាល្ងាចថ្ងៃទី១៧ធ្នូ២០១៦ គឺមានចំនួន ៣៦នាក់ នៃមនុស្សដែលត្រូវបានដុតរ៉ូលដោយភ្លើង និងមានតែ ២នាក់ ប៉ុណ្ណោះដែលរួចរស់ជីវិត។ នេះ​បើយោង​តាម​ការ​ថត​បង្ហោះ​របស់​facebook ជនជាតិ​បរទេស​ម្នាក់​៖ ( pls មិត្តភក្តិមានការប្រុងប្រយ័ត្នខ្ពស់និងនៅលើវិធីបើកបរដោយសុវត្ថិភាព, ជីវិតគឺមានតម្លៃណាស់។ បុណ្យណូអែលនេះនឹងជិតមកដល់ហើយ ប៉ុន្តែគ្មានអ្វីដែលនឹងកើតឡើងចំពោះអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកទៅចុះ។ ពិតជាសោកស្ដាយ..សូម្បីតែ​ពាក្យ​ចុងក្រោយ​និយាយថា«អាម៉ែន ????» ក៏មិនបាន​… !! ប្រភពពី៖ facebook ផ្តល់សិទ្ធិដោយ៖  VD7