សង្គម Archive

ណាត់ជួបគ្នាថ្ងៃនៃក្តីស្រលាញ់ គ្រាន់តែឃើញខាងប្រុសជិះឡានកញ្ចាស់ ខាងស្រីអត់ចេញមកជួប ហើយទូរស័ព្ទទៅក៏មិនលើក

ប្រទេសម៉ាឡេស៊ី៖ ក្នុងការបុណ្យនៃក្ដីស្រឡាញ់នារីម្នាក់បានបដិសេដការណាត់ជួបរបស់បុរសម្នាក់ ដោយសារតែឡានបុរសខាងលើនោះចាស់ពេក។ បុរសខាងលើត្រូវគេស្គាល់ឈ្មោះថា Leong។ នារីខាងលើបានបដិសេដបុរសខាងលើនៅពេល ដែលបុរសនោះបើកឡានមកទទួលនាង និងមិនបានទទួលទូរស័ព្ទលោក Leong នៅពេលដែលគេឃើញឡានលោក Leong មានសភាពកញ្ចាស់ពេក ដែលធ្វើឲ្យរូបលោកអន់ចិត្តយ៉ាងខ្លាំង។ នៅលើបណ្ឌាញសង្គមហ្វេកប៊ុកលោក Leong បានបង្ហោះថា កាលពីម្សិលមិញជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ខ្ញុំបានសុំនារីម្នាក់ដែលខ្ញុំលួចស្រឡាញ់ដើម្បីណាត់ជួបគ្នាខ្ញុំមានអារម្មណ៍ថាភ័យផងអរផងពេលដែលនាងឆ្លើយថាយល់ព្រម។ ខ្ញុំបានត្រៀមបាច់ផ្កាមួយបាច់សំរាប់ជូននាងជាកាដូក្នុងការណាត់ជួបលើកដំបូង។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់! ខ្ញុំបានចេញទៅយកនាងដើម្បីទៅញុាំអាហារក្រោមពន្លឺភ្លើងទៀនពីរនាក់ ប៉ុន្ដែនៅពេលដែលខ្ញុំទៅដល់ខ្ញុំបានរង់ចាំនៅមុខផ្ទះនាងប្រហែលជាកន្លះម៉ោងខ្ញុំខលទៅនាងយ៉ាងណាក៏មិនលើកទូរស័ព្ទខ្ញុំ។ នៅពេលដែលនាងលើកទូរស័ព្ទខ្ញុំនាងបានចុះមកក្រោមផ្ទះហើយនិយាយដាក់ខ្ញុំថា ហេតុអី្វខ្ញុំយកឡានកញ្ចាស់បែបនេះមកដឹកនាង? ខ្ញុំមិនអាចពន្យល់នាងអំពីរឿងឡានកញ្ចាស់នេះបានទេគ្រាន់តែថា តើវាជាបញ្ហាឫសំរាប់ឡានកញ្ចាស់បែបនេះ។ ខ្ញុំពិតជាស្មោះនឹងនាងណាស់មិននឹកស្មានថាឡានកញ្ចាស់នេះធ្វើអោយនាងបដិសេដខ្ញុំអញ្ចឹងសោះ! បន្ទាប់ពីបង្ហោះសារនេះនៅលើបណ្ដាញសង្គមហ្វេកប៊ុកធ្វើអោយមិត្តភកិ្តរបស់លោក Leong ជាច្រើនប្រតិកម្មជាមួយនារីខាងលើ។

មិនដឹងជាម្ចាស់ផ្កាឈឺចាប់យ៉ាងណាទេ ខំសន្សំលុយទិញអោយមនុស្សដែលខ្លួនលួចស្រឡាញ់ប៉ុន្តែចុងក្រោយបានត្រឹមតែឈរមើលផ្កានៅធុងសម្រាម

អាណិតម្ចាស់ផ្កាណាស់! មិនដឹងជាម្ចាស់ផ្កាឈឺចាប់យ៉ាងណាទេ ខំសន្សំលុយទិញអោយមនុស្សដែលខ្លួនលួចស្រឡាញ់ប៉ុន្តែចុងក្រោយបានត្រឹមតែឈរមើលផ្កានៅធុងសម្រាម…. មិនដឹងជាម្ចាស់ផ្កាឈឺចាប់យ៉ាងណាទេ ខំសន្សំលុយទិញអោយមនុស្សដែលខ្លួនលួចស្រឡាញ់ប៉ុន្តែចុងក្រោយបានត្រឹមតែឈរមើលផ្ការបស់ខ្លួនដែលគេយកទៅបោះចោលក្នុងធុងសំរាមទៅវិញ។ សូមផ្តាំទៅមនុស្សស្រីមួយចំនួនបើគេទិញអោយហើយយកទៅរក្សាទុកទៅវាគ្មានទៅខាតបង់អ្វីទេ សូមយល់អារម្មណ៏មនុស្សដែលគេលួចស្រឡាញ់យើងតែម្នាក់ឯងផង៕ Share អោយម្ចាស់ផ្កាបានឃើញផង! ប្រភព៖ An Bøss

ម្រេញ​គង្វា​ល​ក្នុង​ជំនឿ​ខ្មែរ​បច្ចុប្បន្ន​

ជាការ​ចាំបាច់​ដែល​ទំនៀមទម្លាប់​ប្រពៃណី ដែលជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​របស់​ប្រជាជន​ត្រូវ​រក្សាទុក​នូវ​លក្ខណៈ​ដើម​ឲ្យ​បាន​គង់វង្ស ជាពិសេស​ក្នុងខណៈ​មួយ​ដែល​សង្គមជាតិ​ស្ថិតក្នុង​ស្ថានភាព​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ដោយ​សម័យ​ទំនើប​ក៏​បណ្ដាល​ឲ្យ​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។​ ដូច្នេះហើយ​បានជា​យើង​សូម​ធ្វើការ​កត់សម្គាល់​មួយចំនួន លើ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​ម្រេញ​គង្វា​ល​ខ្មែរ ដែលជា​ប្រភេទ​ខ្មោច​ព្រៃ​មួយ​ប្រភេទ ថែរក្សា​ហ្វូង​សត្វ​ដំរី ដែល​សព្វថ្ងៃ​បានក្លាយ​ទៅជា​អ្នកថែរក្សា​ផ្ទះ​ស្បែង ទ្រព្យសម្បត្តិ​ទៅវិញ ព្រមទាំង​ការប្រែប្រួល​ទម្រង់​ដើម​ខ្លះៗ​មកពី​របត់​សង្គម​។ គឺ​ភាពខុសប្លែក​ខ្លះៗ​នេះហើយ​ដែល​គប្បី​យើង​ត្រូវ​កត់សម្គាល់ ដើម្បី​ទុកជា​ទិន្នន័យ​ប្រវត្តិសាស្ត្រ សម្រាប់​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​។​   ​ជា​រៀងរាល់​ពេលដែល​យើង​ចូល​ទៅតាម​ស្រុក ភូមិ មិន​ថា នៅ​ទីក្រុង​ឬ​នៅ​ខេត្ត​ទេ យើង​តែងតែ​ឃើញ​នៅមុខ​ផ្ទះ​របស់​អ្នកស្រុក ភូមិ​នូវ​វត្តមាន របស់​ខ្ទម​មួយ​ធ្វើ​អំពី​ឈើ ឬ​ស្បូវ ដែលជា​លំនៅស្ថាន​របស់​ម្រេញ​គង្វា​ល​។ ហើយ​ជានិច្ចកាល ម្ចាស់ផ្ទះ សែនព្រេន​ចំណី ដូចជា

៣​ ​ចំណុច​​មិត្ត​បុរស​តែ​ង​​លួង​លោម​មិត្ត​ស្រី​ឲ្យ​​រួម​ភេទ​​នៅ​ថ្ងៃ​១៤​ កុម្ភៈ

ទិវា​នៃ​ក្តី​ស្រឡាញ់​ឬ​ត្រូវ​បាន​មិត្ត​យុវវ័យ​មួយ​ចំនួន​បាន​ហៅ​​ថា​​​បុណ្យ​សង្សារ​នោះ​ កាន់​តែ​កៀក​នឹង​ចូល​មក​ដល់​ហើយ​។ បើ​តាម​នៅ​ថ្ងៃ​ ១៤​ កុម្ភៈ​​ ​២០១៧​​នេះ​ ត្រូវ​​បាន​អ្នកស្រាវជ្រាវ​សុខភាព​សាធារណៈ​​មើល​ឃើញ​ថា ​ទំនោរ​នៃ​ការ​រួម​ភេទ​របស់​យុវវ័យ​​មាន​ការ​កើន​ឡើង​វិញ​​។​​​​​ ​ទំនោរ​នៃ​រួម​ភេទ​របស់​យុវវ័យ​ដែល​នឹង​កើន​វិញ​​​នេះ​ ត្រូវ​បាន​​​​លោក​ តុង​ សុប្រាជ្ញ​ ​អ្នកស្រាវជ្រាវ​សុខភាព​សាធារណៈ​ផ្ដោត​លើ​សុខភាព​ផ្លូវ​ភេទ​របស់​យុវវ័យ​បាន​ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​​ BTV កាល​ពី​ពេល​ថ្មី​នេះ​ថា​ ដោយសារ​​​អាជ្ញាធរ​បាន​ទម្លាក់​ដៃ​ក្នុង​ការ​ទប់​ស្កាត់​នូវ​ជំងឺ​ចាស់​ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ម្យ៉ាង​ទៀត​នោះ​គឺ​​មិត្ត​យុវវ័យ ​ពិសេស​​បុរស​ៗ​​តែ​ម្តង​ គាត់​បាន​ប្រើ​លេស​​​មួយ​ចំនួន​នៅ​​ថ្ងៃ​១៤ ​កុម្ភៈ ​ដើម្បី​លួង​លោម​មិត្ត​ស្រី​ខ្លួន​​ឲ្យ​រួម​ភេទ។​​​​​​ ​អ្នកស្រាវជ្រាវ​ដែល​ត្រូវ​បាន​គេ​ដាក់​ងារ​ថា ​​​​ថៅ​កែ​វ៉ាឡិន​ថាញ ​បាន​​បញ្ជាក់​ពី​លេស​​ទាំង​នោះ​ថា បើ​សិន​ជា​មិត្ត​ស្រី​ពួកគាត់​មិន​ព្រម​រួម​ដំណេក​ជាមួយ​ខ្លួន​​ទេ ​គេ​នឹង​ប្រើ​វិធី​ដូច​ជា៖ ទី​មួយ​៖

អាកប្បកិរិយា​ជ្រុលនិយម​របស់​យុវជន​សម័យ​នេះ​អាច​នឹង​ពន្លឿន​ឲ្យ​វប្បធម៌​ខ្មែរ​ដាំ​ក្បាល​ចុះ

ប្រពៃណី ទំនៀមទម្លាប់​ និង​វប្បធម៌​ជាតិ​ គឺ​ជា​បេះដូង​របស់​ប្រទេស​ទាំង​មូល ព្រោះ​វា​បង្ហាញ​នូវ​អត្តសញ្ញាណ​ជាតិ​សាសន៍​របស់​ខ្លួន​ សម្រាប់​សម្គាល់​​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ទៀត​ ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិភពលោក​នេះ។ កម្ពុជា​ជា​ប្រទេស​មួយ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ ដែល​​មាន​វប្បធម៌​ល្អ​វិចិត្រ ប៉ុន្តែ​យុវជន​បច្ចុប្បន្ន​ ហាក់​កំពុង​យក​វប្បធម៌​ខ្លួន​ឯង​មក​លេង​សើច​តាម​គំនិត​រាក់កំភែល​របស់​ខ្លួន ដោយ​ភ្លេច​គិត​ថា​អ្វី​ល្អ​ អ្វី​អាក្រក់​។ ​ជាក់​ស្ដែង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក៏បាន​រិះគន់​យ៉ាង​ចាស់​ដៃ​នៅ​រូបថត​មួយ​សន្លឹក​របស់​កូន​កំលោះ​ក្រមុំ​មួយ​គូ ដែល​ពួក​គេ​ថត​រូប​ដាំ​ក្បាល​ចុះ​ក្រោម​ ខណៈ​ខ្លួន​កំពុង​គ្រង់​នៅ​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ។ ធ្វើ​បែប​នេះ​មិន​ដឹង​ថា​ អ្នក​ទាំង​ពីរ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ទេ ប៉ុន្តែ​មតិ​ទូទៅ​ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​បែប​នេះ​ឡើយ​ ហើយ​វា​ក៏​មិន​សក្ដិសម​ទាល់​តែ​សោះ​ ថ្ងៃ​សិរី​សួស្ដី​ទាំង​មូល​ បែរ​យក​សំលៀក​បំពាក់​ប្រពៃណី​មក​លេង​សើច​ទៅ​វិញ​។​ អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​បាន​លើក​ឡើង​ថា ​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​សំខាន់​ជាង​គេ​ គឺ​មនុស្ស​ខ្មែរ ដែល​ជា​អ្នក​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ​របស់​ខ្លួន​ឱ្យ​គង់វង្ស

ក្រសួង​វប្បធម៌​អំពាវ​នាវ​ឲ្យ​យុវវ័យ​កុំ​​ច្រឡំ​អត្ថន័យ​១៤ ​កុម្ភៈ​តែ​ទៅ​លើ​ស្នេហា​ប្រុស​ស្រី

រាជធានី​ភ្នំពេញ៖​ ស្រប​ពេល​ដែល​ទិវា​នៃ​ក្តី​ស្រឡាញ់​​​​បាន​កាន់តែ​ខិត​ចូល​​មក​ដល់​ ក្រសួង​វប្បធម៌​បាន​ចេញ​សេច​ក្តី​អំពាវនាវ​មួយ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​យុវវ័យ​ទាំងអស់​​​ ស្តីពី ​ការ​ចូលរួម​ទប់ស្កាត់​ការ​ប្រើប្រាស់​ទិវា​នៃ​​ក្តី​ស្រឡាញ់ ​ថ្ងៃ​១៤​កុម្ភៈ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ។​ តាម​​សេច​ក្តី​អំពាវ​នាវ​នេះ​បាន​បញ្ជាក់​ថា​​​ ក្នុង​លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស សេក្តី​ស្រឡាញ់​គឺ​គ្មាន​ព្រំដែន​ ដែល​មនុស្ស​ម្នាក់ៗ​​អាច​សម្តែង​នូវ​ទឹកចិត្ត​នេះ​ចំពោះ​គ្រប់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​រួមមាន​ គូរ​សង្សារ​ ប្តី​ប្រពន្ធ ​កូនចៅ មាតា​បិតា​​ ជីដូនជីតា​ និង​មិត្ត​ភក្តិ​ជាដើម​។ ​​វា​ពិត​ជា​ចាំបាត់​ ដែល​សង្គម​ខ្មែរ ​ជាពិសេស​ស្រទាប់​យុវជន​ត្រូវ​យល់​ដឹង​ឲ្យ​ពិត​ប្រាកដ​ជាទីបំផុត​ នូវ​វប្បធម៌​ប្រពៃណី​ថ្លៃ​ថ្នូរ​ ជា​មរតក​ញើស​ឈាម​ ដែល​បុព្វ​បុរស​បន្សល់​ទុកឲ្យ ​ដូច្នេះ​មុន​ទទួលយក​ទិវា​ក្តី​ស្រឡាញ់​​​ដែល​ជា​វប្បធម៌​ពី​ក្រៅ យុវជន​ត្រូវ​យល់ដឹង​បាន​គ្រប់​ជ្រុង​ជ្រោយ​នូវ​ខ្លឹមសារ​នៃ​ថ្ងៃ១៤ កុម្ភៈ​នេះ​ ពិសេស​ទិវា​នេះ​​មិន​សំដៅ​លើ​តែ​ស្នេហា​នោះ​ឡើយ។​​​

គ្រាន់តែស៊ែរមិនអស់ថ្មទេ សូមបងប្អូនជួយស៊ែរផង ក្រែងលោមានអ្នកបានឃើញក្មួយស្រី បាត់កន្លះខែហើយ

ថ្ងៃនេះមានគេមកពឹងអោយជួយបង្ហោះរូបក្មួយស្រីឈ្មោះ មាស ច័ន្ទឆៃលីង អាយុ១២ឆ្នាំបានបាត់ខ្លួនកាលពីថ្ងៃទី២៦.០១.២០១៧ នៅសាលារៀនស្ទឹងមានជ័យ បើសិនមានបងប្អួនណាបានឃើញក្មួយស្រីនៅកន្លែងណា សូមមេត្តាទាក់ទងទូរស័ព្ទ ០១២ ២៦១ ៣៧១  ០៩៧ ៣៩៣ ២៥៦ ៦ សូមបងប្អូន facebook មេត្តាជួយ share ផង៕ ប្រភព៖ Vuth Sopheavy

ស្រីស្អាតសាច់កម្មម្នាក់ បានប្តីកាប់ចាក់ ទាញបានឆ្នាំងគប់ឆ្នាំ ចាប់បានជ្រុញគប់ជ្រុញ ហើយចុងក្រោយទាញកាំបិតគប់រយះដោះ មិនអស់ចិត្តកាប់មួយកាំបិតពីក្រោយខ្នងទៀត

នារីរូបស្រស់ម្នាក់បានបង្ហោះសារដ៍ឈឺចាប់បំផុតនៅលើ Facebook របស់ខ្លួន ដោយបានអះអាងថា រស់នៅជាមួយប្តីអស់រយៈពេល ៦ឆ្នាំ ស្គាល់អស់ហើយ ឆ្នាំងជ្រុញថូ និងកាំបិតដែលប្តីបានលើកដៃគប់ មិនប្រណីដៃឡើយ។ ក្នុងសារនោះបានរៀបរាប់ថា៖ “អរគុណប្ដីសម្លាញ់ នៅជាបង6ឆ្នាំ អ្វីដែរអូនបានទទួល មានក្បាលមាឆ្នាំង រយះ ក្បាលមាជ្រុញ ពក មាថូផ្ការយះជើង បានអ្នកជិតខាងដឹកយកទៅពេទ្យ ប្ដីឈសើច គប់នឹងកាំបិតរយះដោះ បងក៏នៅមិនអស់ចិត្ត ឆ្លៀតកាប់ពីក្រោយខ្នងទៀត ខ្ញុំចង់ដឹងថាលោកប្ដីទាំងអស់ តើអាចទេបើប្រពន្ធគ្រាន់តែសួនាំរឿងដើលេងរមិនគិតដល់គ្រួសារបែបនេះ បងដើរក៏ដើរចុះ តែខ្ញុំសុំមួយថ្ងៃដើម្បីកូនឪពុកម្ដាយ

អាណិតប្អូនស្រីណាស់!!! ប្អូនស្រី ចាន់ ដាលិស គ្រោះថ្នាក់ចរាចរណ៏ រយៈពេល​ ២ឆ្នាំ ហើយ ប្អួនស្រីមានអាយុ៥ឆ្នាំ ហើយបានចូលរៀនថ្នាក់ទី១ ក្នុងឆ្នាំ២០១៧ នេះ

ប្អូនស្រី ចាន់ ដាលិស គ្រោះថ្នាក់ចរាចរណ៏ រយៈពេល​ ២ឆ្នាំ ហើយ ប្អួនស្រីមានអាយុ៥ឆ្នាំ ហើយបានចូលរៀនថ្នាក់ទី១ ក្នុងឆ្នាំ២០១៧ ។​នាងមានបងប្នូនបង្កើត ៥នាក់ ប្អូនជាកូនទី៤ ។ ឥឡូវក្រុមការងារយើ់ងបាននំាប្អូនស្រី ទៅជូបលោកពេទ្យហើយ ដើម្បីឲ្យលោកទេព្យ ធ្វើការ តជើងឲ្យនាងបានដើរដោយមិនបាច់ប្រើឈឺច្រក់ ប៉ុន្តែលោកពេទ្យ បាននិយាយថា ពីរសប្តាហ៍ទៀត នឹងធ្វើការតជើងឲ្យប្អូនស្រី ។ Chan Dalis is 6

ទឹកចឹត្តម្តាយ កូនគ្មានសម្ថភាពចិញ្ចឹម សុខចិត្តកាន់ជញ្ជីងដើរតាមផ្លូវអោយគេថ្លឹង មិនសុំទានគេ បានគេអោយប៉ុន្មានយកប៉ុណ្ណឹង អាណិតគាត់ណាស់ គាត់ដើរមើលផ្លូវលែងចង់ឃើញហើយ

ទឹកចឹត្តម្តាយ កូនគ្មានសម្ថភាពចិញ្ចឹម សុខចិត្តកាន់ជញ្ជីងដើរតាមផ្លូវអោយគេថ្លឹង មិនសុំទានគេ បានគេអោយប៉ុន្មានយកប៉ុណ្ណឹង អាណិតគាត់ណាស់ គាត់ដើរមើលផ្លូវលែងចង់ឃើញហើយ ពេលនេះខ្ញុំមានទឹកចឹត្តតិចតួចជូនគាត់ដែរ បើបងប្អូនណាមានទឹកចឹត្តចង់ជួយគាត់អាចទាក់ទងមកនាងខ្ញុំបាន ខ្ញុំនិងយកទៅជូនគាត់ផ្ទាល់ 📞066/077/093556546 ប្រភព៖ Phal Soreasmey

នារីម្នាក់ដែលត្រូវគេ ចោទថាលួចយកប្តីគេ ចេញ Status បកស្រាយការពិត និងស្វែងរកយុត្តិធម៌មកអោយខ្លួនវិញ

កាលពីម្សិលមិញនេះមានរឿងមួយធ្វើអោយមានការភ្ញាក់ផ្អើលក្នុងបណ្តាញហ្វេសប៊ុកដោយនារីម្នាក់ត្រូវបានគេចោទប្រកាន់ថាយកប្តីគេ ហើយត្រូវកូនស្រីខាងប្រពន្ធដើមតិះដាលខ្លាំងទៀតផង។ ឥឡូវនេះនារីម្នាក់ដែលត្រូវគេចោទប្រកាន់ថាយកប្តីគេបានចេញមុខបកស្រាយលើ គណនីហ្វេសប៊ុក Bou Jin របស់ខ្លួនថា“គាត់ខ្មាស់ណាស់ទៅហើយ ដែរមានប្រពន្ធបែបនេះ។ រវាងញុមនិងគាត់ អត់មានអីទាក់ទងគ្នាទេ សូម្បីរស់នៅក៏ផ្សេងគ្នាដែរ។ គាត់អាម៉ាស់មុខ ហើយសុំទោសញុម ញុមទ្រាំណាស់ ដែរគេមិនគិតថាលទ្ធផលបែបណា។ ដល់ពេលគេហៅមកសួរ ជជែកវែកញែក ពរកូនដើរបាត់ ហើយមកចោតគេតាមការដេកនឹកឃើញ ដោយសារទំនេរពេកមែន។ ញុមមិនចង់ចេញសារនេះទេ តែសុំទោស ព្រោះថាអោយយុត្តិធម៌ផង។”   នាងបានបន្តទៀតថា “ហើយប្អូនស្រី Greenn March ប៉ាចុងម្នាក់នេះតេប្រាប់មិនស្តាប់។

នារីម្នាក់ដែលត្រូវគេ ចោទថាលួចយកប្តីគេ ចេញ Status ឲ្យអ្នកលេងហ្វេសបុក សូមពិចារណាសិន មុននិងជេររឺស្តី និងប្រាប់ថាការពិតនឹងលាតត្រដាងឲ្យឃើញ

កាលពី ៤ ម៉ោងមុននេះមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា៖ Greenn March បានបង្ហោះរូបភាពនារីម្នាក់ជាច្រើន ដែលអះអាងថានារីម្នាក់នេះយកប៉ារបស់គាត់ ដោយគាត់បានសរសេរថា៖ មុខមាត់ស្អាតបាតមិនសមណាមកទាក់ប្តីគេចឹងទេ! ខ្លួនម៉េម៉ាយកូនមួយកូនធំបុិនណាណីហេីយម៉េចមិនព្រមទុកក្តីស្រលាញ់អោយកូនខ្លួនឯងទៅ? ម៉ាក់អញទៅរកសួរនាំស្រួលបួលម៉េចបានធ្វេីឌឺដងមកវិញដោយការខលទៅប៉ាអញនៅនឹងមុខម៉ាក់អញទៀត? សួរថារាល់ថ្ងៃនឹងនាងឯងគិតស្អី! ហេីយនាងឯងដាក់ស្អីក្នុងទឹកអោយឪអញផឹកនឹងសុទ្ធតែម្ង៉ៃផឹង២គំរបទៀតបេីតាមអញគិតមិនខុសគ្មានអ្វីក្រៅពីដាក់ស្នេហ៍ឪអញទេ! ងែងគិតថាបានសុខណាស់ទៅមែនដែរម្ង៉ៃៗខំប្រឹងបំបែកបំបាក់អោយប្តីប្រពន្ធគេព្រាត់គ្នានឹង! ដឹងហេីយលឺហេីយថាឳអញស្រលាញ់កូនៗហេីយម៉េចបានងែងធ្វេីចឹងទៅរួច? ចារឹកងែងបែបចូលវិត្តណាស់អារបស់គេនឹងចឹងបានប្តីងែងរត់ចោលក៏ព្រោះតែចារឹកងែងវាថោកហួសនិយាយចឹងឯង! ងែងកុំព្យាយាមដុតភ្លេីងថែមអោយម៉ែឪអញឈ្លោះគ្នាខ្លាំងជានឹងទៀតហាហ៍តិចថាអញមិនបានប្រាប់ប្រយ័ត្នរលាយរកផ្ទះអោយកូនងែងជ្រកមិនបាន!!!!!! ត្រូវចាំណាមីស្រីចារឹកថោកងែងគ្មានថ្ងៃមានក្តីសុខបានឡេីយបេីសិនជាងែងនៅតែស្រលាញ់ប្តីគេបែបនេះហ៍!!!!!!!! ហើយមុននេះបន្តិចនារីម្នាក់ដែលមានឈ្មោះថាBou Jin ដែលត្រូវបានគេចោទបានចេញ Status មួយ ជាមួយរូបភាពរបស់គាត់ថា៖ សួស្តីមិត្តទាំងអស់គ្នា ខ្ញុំមិនបានធ្វើអីដូចដែរគេថានោះទេ។ សូមពិចារណាសិន មុននិងជេររឺស្តីថាញុម។ ការពិតនិងលាតត្រដ្បាងអោយមិត្តបានឃើញ។  អរគុណចំពោះការយកចិត្តទុកដាក់។ តើប្រិយមិត្តគិតយ៉ាងណាដែរចំពោះរឿងនេះដែរ?