បចេ្ចកវិទ្យា Archive

នៅមិនទាន់អស់ទេសម្រាប់ Nokia 8 នឹងលេចមុខនៅមហាសន្និបាតទូរស័ព្ទពិភពលោកឆ្នាំ2017 (MWC)

យ៉ាងណាមិញ មានមនុស្សជាច្រើនបានរំពឹងថានឹងបានឃើញកំពូលស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Nokia សម្រាប់មហាសន្និបាតទូរស័ព្ទពិភពលោកឆ្នាំ2017 (MWC) ដែលនឹងត្រូវបានប្រារព្ធឡើងនាខែក្រោយនេះ ហើយមួយក្នុងចំណោមស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia នោះគឺ Nokia 8 Supreme។ យោងតាមគេហទំព័រ Slashleaks កំពូលស្មាតហ្វូន Nokia 8 Supreme នឹងត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ទំហំ 5.7អ៊ីញ ប្រភេទ Quad HD ក្នុងកម្រឹតបង្ហាញរូបភាព 2560 x 1440 pixels

ច្បាស់ហើយ Nokia 6 នឹងចេញលក់នៅថ្ងៃទី19 ខែមករា នេះហើយ

សម្រាប់ពេលនេះអ្នកណាៗក៏បានស្គាល់ Nokia 6 ដែរពោលគឺស្មាតហ្វូននេះត្រូវបានលេចមុខចេញមកម្ដងទៀតតាមរយៈក្រុមហ៊ុន Nokia ដដែលបន្ទាប់ពីក្រុមហ៊ុននេះធ្លាប់ប្រកាសរំសាយចោលម្ដងរួចទៅហើយ។ ដោយឡែក តាមរយៈរបាយការណ៍ផ្ទាល់របស់ក្រុមហ៊ុន Nokia បានបញ្ជាក់ថាកំពូលស្មាតហ្វូនម៉ូដែល Nokia 6 របស់ខ្លួននឹងដាក់លក់ជាសាធារណៈនៅថ្ងៃទៅ19 ខែមករានេះហើយ តែសម្រាប់តែទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា Nokia 6 នេះត្រូវបានចលាចលលើទីផ្សារប្រទេសចិននៅថ្ងៃទី19 នេះមែនពិត តែគួរឲ្យសោកស្ដាយព្រោះម៉ូដែលនេះត្រូវបានចេញលក់សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ ហើយប្រសិនបើលោកអ្នកមានបំណងចង់ទិញនោះគឺមានតែផ្លូវមួយប៉ុណ្ណោះ ពោលគឺតាមរយៈគេហទំព័រ JD.com (គេហទំព័រលក់របស់តាម Online ដែលធំជាងគេរបស់ប្រទេសចិន)។ សម្រាប់តម្លៃរបស់

លោក​ពូ​ទីន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ីល​នៅ​ Moscow ​ប្រុង​ប្រៀប​សង្គ្រាម

លោក ​Putin​ ប្រធានាធិបតី​ប្រទេស​មហាអំណាច​រុស្ស៊ី​ បាន​បញ្ជា​ឲ្យ​ដាក់​ប្រព័ន្ធ​ការពារ​មីស៊ីល​ប្រភេទ​ S-400​ Triumph​ ស៊េ​រី​ថ្មី​របស់​ខ្លួន​ជា​ច្រើន​គ្រឿង​នៅ​ជុំវិញ​ទីក្រុង​ Moscow​ ប្រុង​ប្រៀប​សង្គ្រាម​ ដែល​អាច​នឹង​កើតឡើង​រវាង​ប្រទេស​របស់​ខ្លួន​ជា​មួយ​នឹង​ភាគី​លោក​ខាង​លិច ដើម្បី​បញ្ចៀស​គ្រាប់​អាវុធ​លើ​ការ​វាយប្រហារ​ពី​លើ​អាកាស​​​​ទៀត​ផង​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Express ​បាន​ចុះ​ផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​​។ លោក​ Sergey ​Shoygu​ មន្ត្រី​​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​រុស្ស៊ី​បាន​ដាក់​ពង្រាយ​​ប្រព័ន្ធ​បញ្ចៀស​គ្រាប់​មីស៊ីល​​​ជាច្រើន​នៅ​តាម​តំបន់​សំខាន់​ៗ​ នៅ​ទី​ក្រុង​ Moscow​ ក្នុង​គោលបំណង​ពង្រឹង​ប្រព័ន្ធ​យោធា​ការពារ​ការ​វាយប្រហារ​របស់​សត្រូវ​មក​លើ​ទីក្រុង​របស់​ខ្លួន​ និង​ជា​ការ​ប្រុងប្រៀប​ទប់ទល់​សង្គ្រាម ​ដែល​អាច​នឹង​កើតឡើង​នៅ​ពេល​ខាង​មុខ​នេះ​​។ ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ទៅ​កាន់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ លោក​មន្ត្រី​ក្រសួងការពារជាតិ​ខាង​លើ​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា​ ក្រុម​ទាហាន​ឆ្នើម​ SAM​

ទាហាន​រថក្រោះ​អាមេរិក​បាញ់​កាំភ្លើង​ធំ​ផ្ទុះ​យ៉ាង​កក្រើក​ឆ្លើយ​តប​សត្រូវ​នៅ​អឺរ៉ុប​

នៅ​ថ្ងៃ​ទី​១១​ខែ​មករា​នេះ​ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​កងទ័ព​រាប់ពាន់​នាក់​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​អាល្លឺម៉ង់​ ឆ្ពាះ​ទៅកាន់​ទីក្រុង​ Drawsko ​Pomorskie ​ប្រទេស​ហូឡង់​ ដោយ​ដង្ហែក្បួន​រថក្រោះ​ចំនួន​៣៥​គ្រឿង​ និង​កង​ប្រដាប់​អាវុធ​រាប់ពាន់​នាក់​ទៀត​ ក្នុង​គោលបំណង​ធ្វើ​ប្រតិបត្តិការ​ការពារ​សន្តិសុខ​នៅ​ទ្វីប​អឺរ៉ុប​ នេះ​បើ​យោង​តាម​សារព័ត៌មាន​​ Express បាន​ចុះ​ផ្សាយ​។ ក្រុម​ទាហាន​រថក្រោះ​អាមេរិក​ (UPI) ​បាន​ឲ្យ​ដឹង​ថា​ កងទ័ព​សហរដ្ឋអាមេរិក​ជាង​១,៦០០​នាក់​ ទាហាន​បញ្ជា​រថក្រោះ​៣៥​នាក់​ រថក្រោះ​បាញ់​គ្រាប់​បែក​ម៉ាក​ M109​  និង​ម៉ាស៊ីន​បាញ់​គ្រាប់​កាំភ្លើង​ខ្នាត​ធំ​ផ្សេងៗ​ជាច្រើន​ទៀត​ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​អាល្លឺម៉ង់​អស់​រយៈពេល​បី​ថ្ងៃ​កន្លង​មក​ហើយ​ ម្យ៉ាង​ទៀត​ដំណើរ​ធម្មយាត្រា​​​ឆ្ពោះ​ទៅ​កាន់​សមរភូមិ​ប្រយុទ្ធ​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប​នេះ​ គឺ​ដើម្បី​បង្ហាញ​ពី​សេចក្ដីប្ដេជ្ញាចិត្ត​របស់​អាមេរិក​ ក្នុង​ការ​ជួយ​ដល់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​អឺរ៉ុប​ ដែល​ត្រូវ​បាន​ប្រទេស​មហាអំណាច​មួយ​ចំនួន​ធ្វើ​ការ​គំរាម​កំហែង​។ ប្រភព​ខាង​លើ​បាន​បន្ត​ឲ្យដឹង​ថា​ ថ្មីៗ​នេះ​ពួកគេ​បាន​បាញ់​កាំភ្លើង​ធំ​មួយ​ផ្ទុះ​យ៉ាង​កក្រើក​នៅ​ព្រំដែន​ប្រទេស​អាល្លឺម៉ង់​ ជា​ការ​គំរាម​សត្រូវ​ពី​ចម្ងាយ​ទៀត​ផង​។​

Laptop ​ជំនាន់​ថ្មី​​អេក្រង់​បី​តម្លៃ​ជិត​៤.០០០​ដុល្លារ​នឹង​ចេញ​លក់​ឆាប់ៗ​នេះ

ថ្មីៗ​នេះ​ គម្រោង​ដ៏​ទំនើប​អស្ចារ្យ​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ Razer ​UAS ​Ltd,​ ដែល​កំពុង​ដំណើរការ​ផលិត​នូវ​ Laptop ​ប្រភេទ​ថ្មី​ម៉ាក់​ Razer ​Inc. បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ ជំនាន់​ថ្មី​២០១៧​ ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​ក្នុង​ការ​បំពេញ​ការងារ​លើ​គ្រប់​វិស័យ​។   លោក ​Min-Liang Tan នាយក​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ខាងលើ​បាន​បង្ហាញ​ពី​លក្ខណៈ ពិសេស​របស់​ Laptop​ នេះ​ថា​ ការផលិត​ឡើង​នូវ​កុំព្យូទ័រ​នេះ​ គឺ​បំពាក់​អេក្រង់​ចំនួន​បី​បញ្ជា​ដោយ​ម៉ាស៊ីន​តែ​មួយ​ ដែល​មាន​ទំហំ​រហូត​ដល់​ 17.3-inch ​គុណភាព​កម្រិត​ 4K ​IGZO

ទីបំផុត Nokia បានបង្ហាញ smartphone ថ្មីរបស់ខ្លួនជាផ្លូវការហើយ

ជាការពិតណាស់ ក្រុមហ៊ុន Nokia បានត្រឡប់ខ្លួនចូលក្នុងទីផ្សារស្មាតហ្វូនវិញសារជាថ្មីម្ដងទៀតហើយជាមួយនឹងការរចនាដ៏អស្ចារ្យរបស់ស្មាតហ្វូនរបស់ខ្លួន ហើយ ក្រុមហ៊ុន HMD នៅតែជាអ្នកផ្ដាច់មុខផលិតផល Nokia ដដែល។ ដោយឡែក ក្នុងពេលនេះយើងសូមធ្វើការណែនាំស្មាតហ្វូន Nokia 6 ដែលមានតម្លៃប្រមាណជា $250 តែប៉ុណ្ណោះ តែត្រូវបានរចនាឡើងជាមួយនឹងតួខ្លួនស្រោបដោយអាលុយមីញ៉ូម ហើយត្រូវបានក្រុមហ៊ុន Nokia ចាត់ទុកថាជាកំពូលស្មាតហ្វូនរបស់ខ្លួនទៀត ដូចនេះម៉ូដែលនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មហាសន្និបាតទូសរស័ព្ទពិភពលោក (MWC) ហើយ។ ទន្ទឹមនឹងនេះដែរ យើងបានទទួលរូបភាពមួយចំនួនដែលទាក់ទងទៅនឹងស្មាតហ្វូនម៉ូដែល Nokia 6

មើល​វីដេអូ​ក្រៅ​ឆាក បាន​ដឹង​រឿង “រាជិនី​ស្ដេច​នាគ” ប្រើ​បច្ចេកទេស​កាត់​ត​​ខ្លាំង​ប៉ុណ្ណា!

ក្រៅ​ពី​សាច់​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​រួម​ទាំង​ការ​សម្ដែង​ប៉ិន​ប្រសប់​ពី​គ្រប់​តួ​អង្គ បច្ចេកទេស​កាត់​ត​ក៏​ជា​ចំណុច​ពិសេស​ដែល​មិន​អាច​មើល​រំលង​បាន សម្រាប់​ភាពយន្ត “រាជិនី​ស្ដេចនាគ” ឬ “ណាឃី” ដែល​ជា​រឿង​ភាគ​ទទួល​ជោគជ័យ​ខ្លាំង​បំផុត​នៅ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ។ ឈុត​ឆាក​អភិនីហារ​ដែល​រួម​មាន​ទាំង​ពស់​ និង​នាគរាជ​តូច​ធំ គឺ​សុទ្ធ​សឹង​តែ​គូរ​ឡើង​ដោយ​ប្រើ​បច្ចេកទេស​កុំព្យូទ័រ​ទាំង​ស្រុង។ ទស្សនិកជន​ដែល​បាន​ទស្សនា​រឿង​នេះ រួម​ទាំង​តួ​សម្ដែង​ផ្ទាល់ សុទ្ធ​តែ​លាន់​មាត់​សរសើរ​ដោយ​មិន​នឹក​ស្មាន​ថា​រឿង​ភាគ​ទូរទស្សន៍​ថៃ​អាច​ប្រើ​បច្ចេកទេស​កាត់​ត​បាន​ល្អ​មិន​ចាញ់​ភាពយន្ត​ខ្នាត​ធំ​បែប​នេះ​ឡើយ។កុំ​ឲ្យ​ខាត​ពេល​យូរ យើង​មក​ទស្សនា​វីដេអូ​ក្រៅ​ឆាក និង​ការ​បង្ហាញ​បច្ចេកទេស​កាត់​ត​ពី​រឿង​នេះ​តែ​ម្ដង៖ ប្រភព៖ សប្បាយ

ឥឡូវនេះ អ្នកអាចផ្លាស់ប្ដូរពណ៌ទៅលើការបង្ហោះសារជាអក្សរលើ Facebook បាន

យើងសង្កេតឃើញថា ក្រុមហ៊ុន Facebook ឥឡូវកំពុងអភិវឌ្ឍន៍ខ្លួនឆ្ពោះទៅកាន់អនាគត និងបង្កើតនូវអ្វីប្លែកៗសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន ហើយនាពេលថ្មីៗនេះ Facebook បានបង្កើតមុខងារមួយទៀតសម្រាប់អ្នកប្រើប្រាស់ទាំងប្រព័ន្ធ Android និង IOS ដែលមានឈ្មោះថា Colorful Facebook Post (ការបង្ហោះ Status ដោយមានលក្ខណៈពណ៌ចម្រុះ។) ជាមួយនឹងមុខងានេះដែរ លោកអ្នកអាចប្រើប្រាស់ពណ៌ដើម្បីដាក់ទៅលើអក្សររបស់អ្នកឲ្យមានភាពស្រស់ស្អាតនឹងទាក់ទាញ។ គួរបញ្ជាក់ផងដែរថា មុខងារនេះដំណើរការតែជាមួយការបង្ហោះអក្សរតែប៉ុណ្ណោះ សម្រាប់តណរភ្ជាប់ រូបភាព រឺវីដេអូ មុខងារនេះពុំដំណើរការឡើយ។   របៀបផ្លាស់ប្ដូរពណ៌ទៅលើការបង្ហោះសារជាអក្សរ

ចិន​ ហ្វឹកហ្វឺន​កងទ័ព​ជើង​គោក ​ទឹក ​ជើង​អាកាស​ ក្នុង​ពេល​តែមួយ​ សាកល្បង​ប្រសិទ្ធភាព​អាវុធ​

នាវា​ចម្បាំង​ និង​នាវា​ផ្ទុក​យន្តហោះ​ ឡៅនីង​ (Liaoning)​ របស់​ប្រទេស ​ចិន ​បាន​ធ្វើ​ការ​ហ្វឹកហ្វឺន​រួមគ្នា​ក្នុង​ដែនទឹក​នៃ​សមុទ្រ ​បូហៃ​ ជា​ការ​ហ្វឹកហាត់​​​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ដែល​ប្រតិបត្តិការ​លើ​នាវា​ផ្ទុក​យន្តហោះ​ ក្នុង​នោះ​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព្រមាន, ​ឈ្លប​យក​ការណ៍, ​ចាប់​គោល​ដៅ​សត្រូវ​នៅ​លើ​អាកាស, ​វាយប្រហារ​លើ​សមុទ្រ,​ ការពារ​ដែន​អាកាស ​និង​ការ​ប្រើប្រាស់​អាវុធ​ប្រឆាំង​មីស៊ីល ។​ ក្នុង​ចំណោម​យន្តហោះ​​ប្រយុទ្ធ​ទាំង​នោះ​ មាន​​យន្តហោះ​ J-15 ​នៅ​លើ​នាវា​ បាន​អនុវត្ត​ការ​បាញ់​​សំដៅ​ទៅ​រក​គោលដៅ​ ដើម្បី​សាកល្បង​ប្រសិទ្ធភាព​អាវុធ,​ គុណភាព​នៃ​ការ​វាយប្រហារ​ទៅ​រក​គោលដៅ​ និង​សាកល្បង​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​មូល ​រហូត​ដល់​របៀប​ប្រើប្រាស់​ទីតាំង​រក្សាទុក​សម្ភារ​យោធា ។​ មេបញ្ជាការ​កងទ័ពជើងទឹក​ទទួលបន្ទុក​ក្រុម​យន្តហោះ​លើ​នាវា​និយាយ​ថា ​នេះ​គឺ​ជា​សមយុទ្ធ​ដំបូង​ដើម្បី​សាកល្បង​អាវុធ​

ឥណ្ឌា​ ក៏​មិន​ធម្មតា​ដែរ​ ធ្លាប់​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​បះ​សក់​ម្ដង​រួច​មក​ហើយ​

ប្រទេស​ ឥណ្ឌា​ និង ​ប៉ាគីស្ថាន​ ធ្លាប់​បាន​ដំឡើង​មីស៊ីល​មាន​អនុភាព​ខ្លាំង​ AGNI-3 ​ក្នុង​ឆ្នាំ​ ១៩៩៩​​ ជាពេល​ដែល​ប្រទេស​ទាំងពីរ​ជួប​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​តំបន់​ កាស្មៀ ​(Kashmir)​ ហើយ​មាន​ការ​ប្រឈម​មុខ​ដាក់គ្នា​ស្ថិត​ក្នុង​កម្រិត​មួយ​ស្ទើរ​តែ​ផ្ទុះ​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ ​ដែល​ពេលវេលា​នោះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ​វិបត្តិ ​កាជីល​ (Kargil crisis)​ ជា​វិបត្តិ​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ដោយសារតែ​ប្រទេស​ទាំង​ពីរ​នេះ​មាន​អាវុធ​នុយក្លេអ៊ែរ ។​ ប្រទេស​ ឥណ្ឌា​ ផ្ដល់​រហស្សនាម​សង្គ្រាម​រវាង​ ឥណ្ឌា​ និង ​ប៉ាគីស្ថាន ​ឆ្នាំ ​១៩៩៩​

តោះ​មើល​រថយន្ត​ក្នុងក្ដីស្រមៃ​ ដែល​មាន​តម្លៃ​ថ្លៃ​កប់​ពពក

ព្រឹត្តិការណ៍ The International Geneva Motor Show តែងតែ ប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅឯប្រទេស ស្វីស ក្នុងទីក្រុង Geneva ដែលវាត្រូវ បានគេចាត់ ទុកថាជា ព្រឹត្តិការណ៍ ដ៏សំខាន់មួយ ក្នុងការបង្ហាញ រថយន្តម៉ាកល្បីៗ របស់ក្រុមហ៊ុន ជាច្រើនលើ ភពផែនដី។ នៅក្នុងឆ្នាំ 2016 នេះក៏មិន អន់ជាង ឆ្នាំ

ម៉ូដែលទូរស័ព្ទថ្មីរបស់រាមច្បង Nokia D1C មានតម្លៃត្រឹមតែ 150$-200$ តែប៉ុណ្ណោះ

ដូចអ្វីដែលយើងធ្លាប់បាននិយាយពីមុនអញ្ចឹង អ្នកទាំងអស់គ្នានឹងបានឃើញនូវកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia សារជាថ្មីម្ដងទៀតនៅក្នុង មហាសន្និបាតទូរស័ព្ទពិភពលោក នៅខែកុម្ភៈ ឆ្នាំ2017 ខាងមុខនេះ ដែលម៉ូដែលថ្មីរបស់ Nokia នេះនឹងត្រូវបានដាក់ឈ្មោះថា Nokia D1C។ សម្រាប់ D1C នេះនឹងត្រូវបានរចនាឡើងពីរប្រភេទផ្សេងគ្នា ដោយមួយប្រភេទដែលមានទំហំ RAM 2GB នឹងមានតម្លៃត្រឹមតែ 150$ តែប៉ុណ្ណោះ រីឯមួយប្រភេទទៀតដែលមានទំហំ RAM 3GB មានតម្លៃប្រមាណជា 200$។ សម្រាប់ម៉ូដែលរបស់