ចំណេះដឹង Archive

អា​មួយ​នេះ​ធ្លាប់​ប៉ះ​គ្នា​ជាមួយ​មីស៊ីល​កូរ៉េខាងជើង​កាលពី​ ៣៦​ ឆ្នាំ​មុន​ ពេលនេះ​ប៉ះ​គ្នា​ម្ដង​ទៀត​

ទសវត្ស​ឆ្នាំ​ ១៩៦០ ​កងទ័ព​អាកាស​ សហរដ្ឋ​អាមេរិក ​បាន​អភិវឌ្ឍ​ខ្លាំង​បំផុត​ផ្ដោត​ទៅ​យន្តហោះ​ ដែល​មាន​សមត្ថភាពអាច​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​រហូត​ដល់​ទៅ​ ៣​ ដង ។​ នៅ​ទីបំផុត​យន្តហោះ​ឈ្លប​យកការណ៍​ដែល​សម្រេច​បាន​តា​ម​បំណង​គឺ​បក្សី​ខ្មៅ​ SR-71 Blackbird ។​ ល្បឿន​ដ៏​អស្ចារ្យ​របស់​បក្សីខ្មៅ​ អនុញ្ញាត​ឲ្យ​យន្តហោះ​អាច​ប្រមូល​ព័ត៌មាន​សម្ងាត់​ក្នុង​រយៈពេល​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​រាល់​ពេល​ហោះហើរ​ឆ្លង​កាត់​ទីតាំង​សត្រូវ​កម្ពស់​ ២៤​ គីឡូម៉ែត្រ​ពី​ដី ។​ ប្រសិន​បើ​សត្រូវ​បាញ់​មីស៊ីល​ បក្សី​ខ្មៅ​ មិនបាច់​ប្រើប្រាស់​អាវុធ​ដើម្បី​ទប់ទល់​ឡើយ​ គឺ​គ្រាន់​តែ​បង្កើន​ល្បឿន​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​ជាការស្រេច ។​ កងទ័ព​អាកាស​ អាមេរិក​ ចាប់ផ្ដើម​​ប្រើប្រាស់​បក្សី​ខ្មៅ​ក្នុង​ឆ្នាំ ​១៩៦៤ ​ប៉ុន្តែ​យន្តហោះ​ដំបូង​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​ខ្លាំង​នៅ​ឡើយ

អនុវត្តតាមនេះ! ​ជួយឲ្យ​ទឹកកាម​ខ្លាំង ​មាន​លទ្ធភាព​អាច​យក​កូនបាន!

សារព័ត៌​មាន​សុខភាព​បុរស ​បាន​បង្កើត​កម្មវិធី​មួយ​ដើម្បី​ជួយ​បង្កើន​បរិមាណ ​និង​គុណភាព​ទឹកកាម​បុរសឲ្យ​មាន​ថាមពល ​និងកាន់​តែរហ័ស​ក្នុង​ដំណើរ​ការបង្ក​កំណើត ​​ដើម្បី​ពង្រឹង​ឈាន​ដល់ការ​មាន​កូនបាន​ដូចបំណង។ ម៉ោង ៧:៣០នាទីព្រឹក ទទួលទានទឹកស្ករក្រូចឆ្មា អារម្មណ៍ឆ្អែត និងមាន​សុខភាពល្អក្នុងថ្ងៃដំបូង គឺជារឿងមួយសំខាន់។ ​ដូច្នេះ​កុំភ្លេច​យកទឹកក្តៅ​មួយពែង​លាយ​ជាមួយ​នឹង​ទឹកក្រូចឆ្មា។ អ្នកឯកទេសព្យាបាលបញ្ហាគ្មានកូន និងជាអ្នកប្រឹក្សាវេជ្ជសាស្ត្រជនជាតិ​អង់គ្លេស​លោក ​Emma ​Canon ​បាន​និយាយ​ថា ​”ភេសជ្ជៈនេះ​ អាចជួយ​ឲ្យថ្លើម​កម្ចាត់​អរម៉ូន ​Estrogen ​ដែល​ជា​អ្នក​បំផ្លាញ​ការមាន​កូនរបស់​បុរស”។ ម៉ោង ៨ព្រឹក ទទួលទានស៊ុតជាអាហារពេលព្រឹក តើអ្នកមិនធ្លាប់ទទួលទានស៊ុតនៅពេលព្រឹកមែនទេ? ប្រសិនបើអត់មែន ​ក៏គួរតែ​ទទួលទាន​វាឲ្យបាន​ញឹកញាប់ ​អាចជា​ស៊ុតស្ងោរ

មានខោមួយដែលយើងស្រលាញ់ ហើយស្លៀក វារាប់ឆ្នាំ តែថ្ងៃមួយ……

មានខោមួយដែលយើងស្រលាញ់ ហើយស្លៀក វារាប់ឆ្នាំ តែថ្ងៃមួយយើងមានអារម្មណ៍ថាវាតឹង យើងស្លៀកលែងកើត មនុស្សខ្លះគិតថា “រកទិញថ្មីងាយជាង” តែមានមនុស្សភាគតិចណាស់ ដែល “ព្រមបញ្ចុះទំងន់ ដើម្បីស្លៀកខោចាស់វិញ” – ការស្រលាញ់ក៏ដូចគ្នា ពេលយើងមានអារម្មណ៍ ថានៅជាមួយគ្នាលែងកើត មនុស្សជាច្រើនគិតថា “រកមនុស្សថ្មីងាយជាង” តែមានមនុស្សភាគតិច “ព្រមផ្លាស់ប្តូរចិត្តគំនិត ដើម្បីរស់នៅជាមួយគ្នា ” – គ្រប់ពេលដែលយើងឈ្លោះគ្នា វាមិនខុសទេដែល “ខឹង” តែខុសដែល”មិនសុំទោសគ្នា ” –

មក​ពី​ធ្វើ​ការ​ហត់ ប្រពន្ធ​ចៀន​ត្រី​ខ្លោច​ឲ្យ​ហូប ស្រាប់​តែ​គាត់​និយាយ​ពាក្យ​មួយ​​ឲ្យ​​ខ្ញុំ​ភ្លេច​មិន​បាន

ម្តាយ​ខ្ញុំ​ជា​អ្នក​ធ្វើ​អាហារ​សម្រាប់​គ្រួសារ​ខ្ញុំ​រៀងរាល់​ថ្ងៃ។ យប់​មួយ​បន្ទាប់​ពី​​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ ម៉ាក់​បាន​ត្រលប់​មក​ផ្ទះ​វិញ​ទាំង​អស់​កម្លាំង​និង​ធ្វើ​ម្ហូប​ឲ្យ​ពួក​យើង​ញ៉ាំ​ដូច​រាល់​ដង។ ពេល​ហូបបាយ ម៉ាក់​បាន​លើក​ចាន​ត្រី​ចៀន​ខ្លោច​​ក្រៀម​មួយ​ចាន​ដាក់​នៅ​ពី​មុខ​ប៉ា។ ​ខ្ញុំ​ក៏​ចាំ​មើល​ថា​ម្នាក់​ៗ​នឹង​និយាយ​ថា​ម៉េច ចំពោះ​ត្រី​ខ្លោច​ដែល​ម៉ាក់​ធ្វើ​នេះ។ រូបតំណាង ប៉ុន្តែ​ ប៉ា​មិន​បាន​និយាយ​អ្វី​ឡើយ ហើយ​ក៏​យក​ត្រី​មក​ទទួលទាន​តាម​ធម្មតា រួច​ក៏​បែរ​មក​សួរ​ខ្ញុំ​ថា នៅ​សាលា​រៀន​យ៉ាង​ម៉េច​ដែរ​ថ្ងៃ​នេះ។ ខ្ញុំ​ចាំ​បាន​ថា ម៉ាក់​បាន​និយាយ​សុំទោស​ប៉ា​សម្រាប់​ត្រី​ចៀន​ខ្លោច​នោះ​ ហើយ​ខ្ញុំ​កាន់​តែ​មិន​ភ្លេច​ចម្លើយ​របស់​ប៉ា ដែល​គាត់​បាន​និយាយ​ថា “អូ! បង​ចូល​ចិត្ត​ត្រី​ក្រៀម​ៗ​អីចឹង ឆ្ងាញ់​ណាស់​ម៉ាក់​វា”។ យប់​បន្ទាប់​មក​ ខ្ញុំ​ក៏​មាន​សំណួរ​មួយ​ក្នុង​ចិត្ត មុន​ចូល​គេង និង​បាន​សួរ​ប៉ា​ថា “ប៉ា​ចូល​ចិត្ត​ត្រី​ខ្លោច​មែន​ហ្អី?” ប៉ា​អង្អែល​ក្បាល​ខ្ញុំ និង​តប​វិញ​ថា “ម៉ាក់​កូន​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ​ហើយ

ទោះ​ពេញ​ចិត្ត​ឬ​មិន​ពេញ​ចិត្ត​ អ្នក​​មិន​​គួរ​ប្រាប់​មេ​របស់​អ្នក​នូវ​រឿង​ទាំង​ ៤​យ៉ាង​នេះ​ឡើយ!

ប្រសិន​ជា​អ្នក​បាន​ធ្វើ​ការ​ជា​មួយ​មេ​របស់​អ្នក​អស់​​មួយ​រយៈ​ពេល​វែង​ អ្នក​អាច​ចាប់​ផ្តើម​​មាន​អារម្មណ៍​ថា​ អ្នក​និង​អ្នក​រួម​ការងារ​គឺ​ជា​គ្រួសារ​តែ​មួយ។ ទោះ​បី​ជា​ទំនាក់​ទំនង​មាន​ការ​ប្រសើរ​ជាង​មុនក៏​ដោយ ចំណុច​ខ្លះ​អ្នក​នៅ​តែ​មិន​គួរ​និយាយ​ឡើយ។ ចំណុច​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ពុំ​គួរ​និយាយ​ជា​មួយ​មេ​របស់​អ្នក​ ឡើយ៖ ១) ខ្ញុំ​​នឹង​ឈប់​ធ្វើ​ការ​នៅ​ទី​នេះ៖ ប្រសិន​ជា​អ្នក​ស្អប់​ការងារ​របស់​អ្នក អ្នក​អាច​រក​ការងារ​ថ្មីស្ងាត់​ៗ​ ឬ​លើក​យក​ចំណុច​ដែល​ធ្វើ​ឱ្យ​អ្នក​មិន​ពេញ​ចិត្ត​ប្រាប់​មេ​របស់​អ្នក​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប​បាន​។ ​ប៉ុន្តែ​មិន​មែន​រអ៊ូ​ដាក់​មេ​ថា​ នឹង​ឈប់​ធ្វើ​ការ​នៅ​ទី​នេះ​ដោយ​គ្មាន​​ហេតុផល​ច្បាស់​លាស់​នោះ​ទេ។​ ​​បើរអ៊ូ​ជាប់​អំពី​រឿង​នេះ ប្រហែល​ជា​អ្នក​ត្រូវ​​គេ​បញ្ឈប់​មុន​អ្នក​ដាក់​ពាក្យ​ឈប់​ក៏​ថា​បាន។ ២) រឿង​​ផ្ទាល់​ខ្លួន​៖ អ្នក​ពុំ​គួរ​ចែក​រំលែក​រឿង​ផ្ទាល់​ខ្លួន​ច្រើន​ពេក​​ទៅ​កាន់​មេ​របស់​អ្នក​ឡើយ។ នៅ​កន្លែង​ការងារ អ្នក​គួរ​តែ​និយាយ​ពី​​រឿង​​ការងារ ពី​ព្រោះ​ថា​មេ​របស់​អ្នក​ក៏​មិន​ចាប់​អារម្មណ៍​សកម្មភាព​នា​ពេល​ទំនេរ​របស់​អ្នក​ដែរ។ ៣) មិត្ត​រួម​ការងារ​គ្មាន​សមត្ថភាព៖ សមត្ថភាព​ការងារ​របស់​មិត្ត​រួម​ការងារ​​​គួរ​តែ​ទុក​ឲ្យ​មេ​របស់​អ្នក​ជា​អ្នក​សម្រេច និង​ដោះស្រាយ។ ការ​និយាយ​អាក្រក់​ពី​អ្នក​ដទៃ​មាន​តែ​ធ្វើ​ឲ្យ​មេ​របស់​អ្នក​មាន​គំនិត​អវិជ្ជមាន​មក​លើ​អ្នក​ទៅ​វិញ​ទេ។ ៤) មិន​ចង់​ទៅ​ប្រជុំ៖ ការងារ​មិន​មែន​ជា​អ្វី​ដែល​អ្នក​ធ្វើ​តាម​ចិត្ត​ចង់​បាន​​នោះ​ទេ។ អ្នក​ទៅ​ធ្វើ​ការ​ដើម្បី​ជួយ​សម្រេច​​គោលដៅ​​​របស់​​មេ។ ប្រសិន​ជា​ការ​ប្រជុំ​អាច​ជួយ​សម្រេច​កិច្ច​ការ​បាន អ្នក​គួរ​តែ​ទៅ​ប្រជុំ​ដោយ​គ្មាន​ការ​រអ៊ូ​។ ទោះ​បី​ជា​អ្នក​គ្មាន​អារម្មណ៍​ក៏​ដោយ

​ចំណុចពិសេស៤​យ៉ាងនៃ​វប្បធម៌​នៃ​ការ​ធ្វើ​ជំនួញ​របស់​ជនជាតិ​ជប៉ុន ​ដែល​អ្នក​គួរ​រៀន​សូត្រ

បិតា​ស្ថាបនិក​សិង្ហបុរី​បាន​ពោល​ដូច្នេះ​ថា៖ “បណ្ដុះ​វិន័យ​ឲ្យ​មាន​នៅ​ក្នុង​ខ្លួន​សិន ទើប​អាច​ឈាន​ទៅ​ដល់​គោលដៅ​នៃ​ក្ដី​សុបិន​បាន”។ ការ​ប្រតិបត្តិ​ដោយ​វិន័យ​គឺជា​ការ​យក​ឈ្នះ​លើ​ខ្លួនឯង ជាមួយ​នឹង​ការ​ហាត់​ពត់​លត់​ដំ​ចិត្ត​គំនិត​របស់​ខ្លួន​ជា​ប្រចាំ​ទៅ​រក​សុភវិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ​និង​វិជ្ជមាន នោះ​វា​នឹង​បង្ក​ជា​ទម្លាប់​ល្អ ដែល​ប្រៀប​បាន​ទៅ​នឹង​គោលការណ៍​ដ៏​រឹងមាំ​របស់​ជីវិត​សម្រាប់​ឆ្លើយតប​ទៅ​កាន់​ស្ថានការណ៍​ផ្សេងៗ​ទាំងឡាយ។ តួយ៉ាង​ជនជាតិ​ជប៉ុន​តែង​ត្រូវ​បាន​គេ​លើក​សរសើរ​ចំពោះ​សមិទ្ធផល​នៃ​ផ្នែក​ផ្សេងៗ​ដែល​ដើរ​ទន្ទឹម​គ្នា ជំរុញ​ភាព​រុងរឿង​របស់​ប្រទេស​ទាំងមូល។ ក្នុង​នោះ​ចំណុច​ដែល​គួរ​ជាទី​កត់​សម្គាល់​និង​លើក​សរសើរ​មួយ​នោះ​គឺ វប្បធម៌​នៃ​ការ​ធ្វើ​ជំនួញ​របស់​ជាតិសាសន៍​ជប៉ុន ដែល​សុទ្ធតែ​មាន​ឫសគល់​ចេញ​ពី​ជោគជ័យ​ក្នុង​ការ​បណ្ដុះ​នូវ​ទម្លាប់​ល្អៗ​ទាំងអស់។ តើ​វប្បធម៌​នៃ​ការ​ធ្វើ​ជំនួញ​របស់​ជប៉ុន​មាន​លក្ខណៈ​សំខាន់ៗ​ដូចម្ដេច​ខ្លះ ដែល​សហគ្រិន​គ្រប់​រូប​អាច​រៀន​សូត្រ​ធ្វើ​ជា​គំរូ​បាន? ១) បើ​ជនជាតិ​ជប៉ុន​ណា​ម្នាក់​អះអាង​ថា​ខ្លួន​អាច​បំពេញ​ការងារ​នោះ​រួច​រាល់​បាន នោះ​ពួកគេ​នឹង​ធ្វើ​វា​បាន​មែន៖ ពួកគេ​នឹង​មិន​អះអាង​ទទួល​យក​ការងារ​ណា​ដែល​ដឹង​ច្បាស់​ថា​ហួស​ពី​សមត្ថភាព​ខ្លួនឯង​នោះ​ទេ ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការណ៍​ដែល​ពួកគេ​យក​គុណ​តម្លៃ​នៃ​ការ​បំពេញ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ជា​ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​របស់​ខ្លួន។ បុគ្គលិក​របស់​ពួកគេ​ព្យាយាម​យល់​ឲ្យ​ច្បាស់​អំពី​ភារកិច្ច​របស់​ខ្លួន​ដែល​ត្រូវ​បំពេញ​ក្នុង​ការងារ​ណាមួយ និង​ប្រសិន​បើ​ការ​អនុវត្ត​មិន​ប្រព្រឹត្ត​ទៅ​តាម​គម្រោងការ​ដែល​បាន​កំណត់​ទុក នោះ​គឺ​បុគ្គលិក​ខ្លួនឯង​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​លទ្ធផល​របស់​ខ្លួន។ ២) ក្នុង​ទស្សន​របស់​ជនជាតិ​ជប៉ុន អតិថិជន​ពួកគេ​គឺជា​ព្រះ​ជា​ម្ចាស់៖ អ្នក​ធ្វើ​ជំនួញ​ភាគច្រើន​តែង​និយាយ​ដូច​គ្នា​ដូច្នេះ​ថា បម្រើ​អតិថិជន​ឲ្យ​ដូចជា​ស្ដេច។ យ៉ាងណាមិញ

សូមប្រុងប្រយ័ត្ន បើសិនជាអ្នកឃើញរបស់នេះក្នុងបន្ទប់ទឹក ឬបន្ទប់ផ្លាស់សំលៀកបំពាក់ !!

មនុស្សភាគច្រើនប្រហែលជាមិនបានចាប់អារម្មណ៍ទេ ប្រសិនបើពួកគេបានឃើញទំពក់ព្យួរនៅក្នុងបន្ទប់ទឹកសាធារណៈ ឬបន្ទប់ផ្លាស់សំលៀកបំពាក់ ។ វាមិនមែនជារឿងចំលែកទេដែលរបស់នេះនៅក្នុងបន្ទប់ទឹក ប៉ុន្តែវានៅតែមានមនុស្សរោគចិត្តមួយចំនួនដែលធ្វើរឿងមិនល្អទាំងនេះ ។ ដូចដែលយើងបានដឹងហើយពីការបង្កប់កាម៉េរា ដើម្បីយករូបភាព ឬវីដេអូនៅក្នុងបន្ទប់ទឹក ។ ជាក់ស្ដែងថ្មីៗ នេះ នៅ Florida ប៉ូលីសបានប្រទះឃើញនូវទំពក់ព្យួរដែលមានបង្កប់ដោយកាម៉េរាផ្ដិតយករូបភាពតូចមួយ នៅក្នុងបន្ទប់ទឹកសាធារណៈមួយកន្លែង។ រឿងដែលគួរឲ្យព្រួយបារម្ភមួយទៀតគឺកាម៉េរានេះមានផ្ទុកនូវ ប្រហោង USB ដែលអាចទាញយករូបភាពពីក្នុងកាម៉េរាបានយ៉ាងស្រួល ។ ម្យ៉ាងវិញទៀតវាបានដា់ក់លក់លើទីផ្សារ និងវេបសាយពិភពលោកដូចជា Amazon ងាយស្រួលក្នុងការទិញ ហើយមានតម្លៃថោកត្រឹមតែ ២៥ដុល្លាទៀតផង ៕

ពិធីចូលឆ្នាំថ្មីរបស់ប្រជាជននេប៉ាល់ប្រារព្ធនៅថ្ងៃទី១៥ ខែមេសា

ប្រទេសនេប៉ាល់៖ ប្រជាជនប្រារព្ធពិធីបុណ្យ Jatra Sindoor ក្នុង Thimi នៅជាយរដ្ឋធានីរបស់ប្រទេសនេប៉ាល់ ក្រុងKathmandu ការធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិនេប៉ាល់នៅថ្ងៃទី១៥ ខែមេសា​ ឆ្នាំ ២០១៧ ។ ពួកគេបានបោះម្សៅ vermilionគ្នា និងលេងឧបករណ៍ភ្លេងប្រពៃណីបូរាណ​របស់ជនជាតិពួកគេ។ ជាផ្នែកមួយនៃការប្រារព្ធពិធីចូលឆ្នាំថ្មីដែលគេហៅ Bisket Jatra ដែលជាពិធីបុណ្យប្រចាំឆ្នាំមួយ Sindoor Jatra ផងអបអរការមកដល់នៃនិទាឃរដូវនេះ។ ដកស្រង់​ពី៖​ PAGE.អន្តរជាតិ​.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​ ផ្តល់សិទ្ធិដោយ៖ VD7NEWS.COM

ជំងឺមហារីក​កូនកណ្ដុរ​គឺជា​មហារីក​ប្រព័ន្ធ​ទឹករងៃ

សុខភាព៖ ជំងឺមហារីក​កូនកណ្តុរ​គឺជា​មហារីក​ប្រព័ន្ធ​ទឹករងៃ​ដែល​ប្រព័ន្ធ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រា​ង្គ​កាយ​របស់​មនុស្ស​យើង ទប់ទល់​នឹង​ការ​លុកលុយ​ពី​សំណាក់​ពពួក​មេរោគ​ផ្សេង​ៗ និង​កោសិកា​កាច​សាហាវ មួយ​ចំនួន ។ មហារីក​កូនកណ្តុរ​ចាប់ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​សកម្មភាព​នៃ​កោសិកា Lymphocytes ល្អ​ៗ​ទៅ​ជា​កោសិកា​មិនធម្មតា​មួយ ដែល​ចាប់ផ្តើម​ធ្វើ​បំណែក​កោសិកា​ខុស​ប្រក្រតី (Abnormal mitosis) និង​លែង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​យើង​តទៅ​ទៀត​ហើយ ។ កោសិកា​មិន​ប្រក្រតី​ទាំងនេះ​នឹង​បង្កើត​បានជា​មហា​កោសិកា​ជា​ច្រើន​លើសលប់​នៅ​ក្នុង​កូនកណ្តុរ​នៃ​ប្រព័ន្ធ​ទឹករងៃ ។ ជំងឺមហារីក​កូនកណ្តុរ​ក៏​អាច​កើត​មាននៅ​ទីកន្លែង​ផ្សេង​ទៀត ក្រៅពី​កូនកណ្តុរ ដូច​ជា ស្បែក​, ខួរក្បាល​, ក្រពះ ពោះវៀន​… ហើយ​ថែម​ទាំង​អាច​រីក​រាលដាល​ទៅ​សរីរាង្គ​ដទៃ​ទៀត​ផង​ដែរ ។ ក​-​ជំងឺមហារីក​កូនកណ្តុរ​មាន​ពីរ​ប្រភេទ​សំខាន់​ៗ​គឺ ៖ ១-​មហារីក​កូនកណ្តុរ​ប្រភេទ Hodgkin

វត្តន៍​របស់​ទារក​ ដែល​ឪ​ពុក​ម្តាយ​គ្រប់​រូប​គួរ​​តែ​ដឹង​…

១-ទារក​គឺ​ជា​​វ័យ​មួយ​ដែល​មិនអាច​ពឹងពាក់​លើ​ខ្លួ​ឯង​បាន​ គេ​ត្រូវ​ការ​ថ្នាក់​ថ្មម​ថែ​ទាំ​ពី​មាតា​បិតា​យ៉ាង​ច្រើន​បំផុត​។​ ភាព​កក់​ក្តៅ​ដែល​គេ​ទទួល​បាន​នៅ​ពេល​នោះ​ វា​បាន​កប់​ទុក​នៅ​ក្នុង​ចិត្ត​របស់​គេ​រយៈ​ពេល​ដ៏​យូរ​ ហើយ​ក៏​ជា​ច្បាប់​ដែល​អាច​ធ្វើ​អោយ​ទារក​ក្លាយ​​ទៅ​ជា​ក្មេងល្អ ​ឬ​អាក្រក់បាន​ដោយ​ងាយ​ដែរ។ ទារកមានការ​វិវត្តន៍​បួនយ៉ាង១-លូតលាស់ខាងកម្ពស់ៈ ទម្ងន់​ខ្លួន​កើន​ឡើង​ អវៈយវៈ​មាន​ការ​ធំធាត់​ឡើង​ ហើយ​ការ​ប្រើ​សាច់​ដុំ​ដៃ​ជើង​ និង​បំណែក​រាង​កាយ​ផេ្សងៗ​ក៏​ពូកែ​ខ្លាំង​ឡើង។ ២-វិវត្តន៍ខាងភាសា​ ឬ​សមេ្លងៈ គឺ​ចាប់​ពី​ការ​ញញឹម​និង​ស្រែក​យំ​ទៅ​ជា​ការ​បន្លឺ​សមេ្លង​អអឺ ហាត់​និយាយ​ពាក្យ​ខ្លី​ៗ​ ដោយ​ការ​ត្រាប់​តាម​ម្តាយ​រហូត​ដល់​គេ​និយាយ​ថា​ពាក្យ​បាន​ច្រើន​មាត់​។ ៣-ការវិវត្តន៍ខាង​អារម្មណ៍ៈ ពី​ញញឹក​ទៅ​ជា​មនុស្ស​ពូកែ​សងេ្កត​ ពូកែ​និយាយ​ជាមួយ​មនុស្ស​។​ អារម្មណ៍​ជា​ចំណុច​សំខាន់​ណាស់​ដែល​មាតាបិតា​គួរ​តែ​ហឹ្វកហាត់​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ល្អ​មិន​ចេះ​គំរាម​កំហែង​ឲ្យ​តក់​ស្លុត​ជា​ដើម។​ ក្មេង​នឹង​ហាត់​ចាប់​នេះ​ចាប់​នោះ​ ពិនិត្យ​មើល​ ព្រម​ទាំ​ព្យាយាម​ចាំ​មុខ​មនុស្ស​ដែល​ប្លែក​មុខ។​ ៤-វិវត្តន៍ខាង​សង្គមៈ គេហាត់​ឲ្យ​ចូល​ចុះ​ក្នុង​សង្គម​មនុស្ស​បែ្លក​មុខ​ ហាត់​ចាត់​នេះ​ចាប់​នោះ​ញាត់​ចូល​ទៅ​ក្នុង​មាត់​។​ អ្នក​គួរ​ឲ្យ​រង្វាន់​នៅ​ពេល​ដែល​គេ​ធ្វើ​បាន​ល្អ​ត្រឹមត្រូវ។​ គួរ​ហាម​បា្រម​នៅ​ពេល​ដែល​គេ​មាន​ចរិត​រឹងរូស​ចចេស។​ ទារក​ដែល​មាន​ភាព​កក់ក្តៅ​ គេ​មាន​អារម្មណ៍​ជាង​គេ​ដែល​កំពា្រ​ដែល​តែលតោល។​ កេ្មង​ដែល​គ្មាន​ការ​យក​ចិត្តទុកដាក់​ពី​មាតាបិតា​ គេ​មាន​ឬកពារ​ស្រពាប់​ស្រពោន​

តើអ្នកដឹងទេស្លឹកត្របែកមានប្រសិទ្ធភាពដ៍អស្ចារ្យអាចជួយព្យាបាលអ្នកមានជំងឺសក់ជ្រុះ ដំណឹងល្អៗអ្នកដែលពិបាកចិត្តរឿងសក់ជ្រុះ ស្លឹកត្របែក និងធ្វើឱ្យសក់ដុះច្រើនជាងមុន(មានវីដេអូ)

ស្លឹកត្របែកមានប្រសិទ្ធភាពដ៍អស្ចារ្យសម្រាប់ការពារមិនឲ្យជ្រុះសក់ និងការបាត់បង់សក់។ ស្លឹកត្របែកត្រូវបានគេស្គាល់ផងដែរដែលជួយអ្នកកើតជំងឺគ្រុនឈាមដោយបង្កើនប្លាកែតក្នុងឈាមជនរងគ្រោះ។ វិធីធ្វើ៖- ដាក់ស្លឹកត្របែកមួយក្តាប់ដៃនៅក្នុងទឹកស្អាតមួយលីត្រ- បន្ទាប់មកដាំស្លឹកទាំងនេះឲ្យពុះរយៈពេល ២០នាទី- ទុកវាឱ្យត្រជាក់។ វិធីប្រើ៖ – កក់សក់ពេលយប់នឹងសាប៌ូអីក៍បាន ហើយលាងសំអាតរួចរាល់ ទើបចាក់ទឹកត្របែកអោយជោកក្បាល- ធ្វើកាម៉ាស្សា ឆ្លីក្បាលប្រហែល១៥នាទី រួចពួតសក់អោយស្ងួត ទុកមួយយប់ ព្រលឹមឡើងចាំលាងទឹកទទេចេញ ដោយមិនបាចដាក់សាប៉ូទេ – ធ្វើបែបនេះ៣ដង ក្នុងមួយអាទិត្យ នឹងបញ្ចប់កាជ្រុះសក់ និងធ្វើឱ្យសក់ដុះឡើងវិញច្រើនជាងមុន។ កដស្រង់ពី៖ PAGE.អ៊ាង សុផល្លែត.កែសម្រួលដោយ៖ ទុយ ហ៊ួត

លោកយាយម្នាក់ ទៅដកលុយធនាគារ ២០០យ័ន តែបុគ្គលិកធនាគារប្រាប់របៀបមើលងាយថា លុយតិចយ៉ាងនេះយើងមិនបម្រើអោយទេ សូមលោកយាយទៅបើកតាមទូATMចុះ ស្រាប់តែលោកយាយលេងមួយក្បាច់ បុគ្គលិកស្ទើរក្អួតឈាម

លោកយាយម្នាក់ទៅដកលុយពីធនាគារមួយចំនួន200យ័ន(ចិន) តែបុគ្គលិកធនាគារប្រាប់របៀបមើលងាយថា លុយតិចយ៉ាងនេះយើងមិនបម្រើអោយទេ សូមលោកយាយទៅបើកតាមទូATMចុះ! លោកយាយនៅស្ងៀមមួយស្របក់ក៏ប្រាប់បុគ្គលិកស្រីនោះថា អ៊ីចឹងសូមនាងជួយដកលុយ5000000យ័នអោយខ្ញុំផង គាត់ក៏ហុចកាតATMទៅអោយ ហេតុការណ៍នេះធ្វើអោយបុគ្គលិកស្រីស្រឡាំងកាំងយ៉ាងខ្លាំងហើយក៏ដកលុយតាមចំនួននោះអោយលោកយាយ!ចំណែកលោកយាយក៍យកលុយ200យ័នដែលគាត់ត្រូវការចេញ ហើយប្រាប់បុគ្គលិកនោះថា ” សូមនាងដាក់លុយដែលសល់នេះទៅក្នងគណនីរបស់យាយវិញផង ” រួចហើយយាយក៏ដើរចេញទៅ!!! ប្រភពៈ ប្រទេសចិន ” មនុស្សកុំមើលងាយមនុស្ស” ប្រភព៖Satya Sochepoli នេះជារឿងអប់រំតែប៉ុណ្ណោះ