ឆ្នាំទាំង៤នេះ មុនអាយុ៣០ ត្រូវគេមើលលើមើលក្រោម ក្រោយអាយុ៤០ ឡើងស័ក្តខ្ពស់គេលែងហ៊ានក្អក!

ជីវិតមនុស្សមិនអាចស្ងប់ស្ងាត់រហូតនោះឡើយ តែងជួបរលកបក់ទៅបក់មក រាសីម្តងឡើងម្តងចុះ។ ក្នុងនោះក៏មានឆ្នាំទាំង៤ ដែលមុនអាយុ៣០ តែងតែត្រូវអ្នកផងមើលលើមើលក្រោយ មាក់ងាយ ឈ្នានីស គ្រប់យ៉ាង តែក្រោយឆ្លងផុតអាយុ៤០ទៅ វាសនាគេនឹងក្រឡាស់ប្តូរ បុគ្គលឆ្នាំទាំង៤នេះ ភាគច្រើនបានឡើងបុណ្យស័ក្តធំ ឬក្លាយជាថៅកែស្តុក ហើយអ្នកផងដែលធ្លាប់ដែលមើលងាយនោះ នឹងមិនហ៊ានបៀតបៀនគេឡើយ។

តើឆ្នាំទាំង៤នោះមានឆ្នាំអ្វីខ្លះទៅ? មានឆ្នាំរបស់អ្នកទេ? ឬក្នុងគ្រួសារអ្នកមានដែរ?

ឆ្នាំរោង (នាគ)

បុគ្គលដែលកើតនៅឆ្នាំនេះគឺមាននិស្ស័យជាមួយលុយកាក់ ខ្លាំងណាស់ ពួកគេជាមនុស្សដែលឆ្លាត ហើយពូកែរកស៊ី នៅពេលដែលគេចូលហ៊ុនជាមួយមិត្តភក្តិ ឬបងប្អូន មិនត្រឹមតែគេចំនេញទេ អ្នកដែលបណ្តាក់ទុនជាមួយគេសុទ្ធតែចំនេញដូចគ្នា ហើយក្រោយពេលដែលដែលគេមានអាយុ៤០ឆ្នាំ គេនឹងមិនចាំបាច់ខ្វាយខ្វល់ពីរឿងលុយនោះទេ ថែមទាំងមានសម្លៀកបំពាក់ និងអាហារគ្រប់គ្រាន់ទៀតផង។

ឆ្នាំមមី (សេះ)

បុគ្គលកើតឆ្នាំមមីនេះ មានកំណើតខ្លាំងខ្លា មិនដែលខ្លាចញញើតនរណាឡើយ ហើយពួកគេមិនស្គាល់ឡើយពាក្យថាចុះចាញ់ បោះបង់ចោល។ ការខិតខំតស៊ូនៃជីវិតគេ កន្លងមកតែងត្រូវមនុស្សតាមរារាំង ឈ្នានីស ដូចនេះរឿងអ្វីៗមិនងាយប៉ុន្មានឡើយក្នុងជីវិតគេ។ ប៉ុន្តែមិនថ្វីឡើយ ដោយចិត្តចេះឈឺចាប់នឹងការមាក់ងាយគេ ចិត្តខ្លាំងចិត្តចង់ឈ្នះ មិនថាមានឩបសគ្គធំប៉ុណ្ណាក៏គេមិនដែលមានគំនិត ថាបោះបង់ចោលការតស៊ូឡើយ។

ការខំប្រឹងប្រែងនោះ មិនបង់ចោលឥតប្រយោជន៍ឡើយ វានឹងមានផលតបស្នងគេវិញយ៉ាងសមតម្លៃ ព្រោះថាក្រោយពីឆ្លងផុតអាយុ៤០ទៅ ជីវិតគេនឹងមានតែភាពរ៉ុងរឿង មានស័ក្តមានយស មិនតែមនុស្សគោរពរាប់អាន ស្រលាញ់លើកតំកើន កាន់តែចាស់គឺកាន់តែចម្រើន។

ឆ្នាំថោះ (ទន្សាយ)

បុគ្គលកើតឆ្នាំនេះ មានកំណើតមោះមុត មានការប្រុងប្រយ័ត្នខ្ពស់ បើតាមទំនាយគឺតែងមានវាសនាខ្ពស់ មិនហត់មិននឿយប៉ុន្មានទេ ព្រោះគេប្រកបរបរច្រើនតែប្រើកំលាំងបញ្ញាច្រើនជាងកំលាំងកាយ។ ការធ្វើអ្វីមួយ សម្រេចអ្វីមួយតែងមានការរារែកជានិច្ច មត់ចត់ខ្លាំងពេក ព្រួយកង្វល់ខ្លាចថាមិនបានដូចអ្វីខ្លួនប៉ង កាលដែលរារែកក្នុងការសម្រេចចិត្តនេះ ធ្វើអោយគេបាត់បង់សមត្ថភាពអាកាត់រឿងសំខាន់ជាច្រើនដែលអាចនឹងនាំលាភធំដល់គេ។

មិនថ្វីឡើយ ព្រោះគេគ្រាន់តែត្រូវការពេលវេលាប៉ុណ្ណោះ ក្រោយពីអាយុ៤០ គេនឹងប្រែក្លាយទៅជាមនុស្សដែលហ៊ានអាកាត់សម្រេចគម្រោងផ្សេងៗបានយ៉ាងម៉ុតមាំ បូកនឹងអំណោយផ្នែកគំនិតគេផងនោះ មិនងាយសម្រេចខុសឡើយ។ មនុស្សដែលហ៊ានសម្រេចចិត្ត សម្រេចចិត្តបានត្រូវ មានទាំងភាពច្បាស់លាស់នេះហើយ ដែលជាបុគ្គលិកលក្ខណៈរបស់មេដឹកនាំគេ។

ឆ្នាំវក (ស្វា)

បុគ្គលឆ្នាំវកនេះ គំនិតគិតបានរហ័សគ្មានគូរប្រៀប បត់បែនបានគ្រប់ស្ថានភាព មិនថាមនុស្សដែលគេចូលចិត្តឬមិនចូលចិត្ត គេអាចនិយាយជាមួយ ធ្វើការជាមួយបានដោយរលូន ថែមទាំងធ្វើអោយគេបាក់ចិត្តស្រលាញ់ចូលចិត្តទៀតផង។ បានក៏ដោយសារមាត់ បាត់ក៏ដោយសារមាត់។ ដោយសារមាត់រអិលរបស់ពួកគេនេះ ធ្វើអោយគេបាត់បង់ទំនុកចិត្តពីអ្នកក្បែរខ្លួនជាច្រើន ដោយគិតថាគេមិនប្រាកដប្រជា។ ជាក់ស្តែង ធាតុពិត បុគ្គលឆ្នាំវកនេះ មានគល់ជំហខ្លួនឯងច្បាស់លាស់ ទោះជាមាត់គេរអិលបន្តិច តែគេមានភាពច្បាស់លាស់ គឹលេងដឹងលេង ធ្វើការដឹងតែជោគជ័យ។

ក្រោមអាយុ៣០ឆ្នាំ គ្រប់គ្នាតែងតែនៅមិនទាន់ស្គាល់សមត្ថភាពពិតរបស់គេ ទើបមិនសូវជាលើកតំកើនគេ តែក្រោយពីអាយុ៤០ទៅ គេនឹងធ្វើអោយគ្រប់គ្នាបានឃើញច្បាស់ថា គេជាមនុស្សដែលអាចសម្រេចកិច្ចការធំបាន សម្រេចដោយមិនមានការធ្វេសប្រហែស គឺគ្រប់គ្នាអាចជឿជាក់លើគេបាន ព្រោះគេជាបុគ្គលមានសមត្ថភាពខ្ពស់ពិតៗ៕ ប្រភព៖ TodaySharing