ស្លាកសញ្ញាទាំង១៦របស់ក្រុមហ៊ុនល្បីៗនៅលើពិភពលោក ជាមួយនឹងការបង្កប់ន័យដ៏អស្ចារ្យ ដែលលោកអ្នកមិនធ្លាប់ចាប់អារម្មណ៍សោះ

វាជាការពិតណាស់ សម្រាប់ស្លាកសញ្ញារបស់ក្រុមហ៊ុនធំៗ ដែលគេទទួលស្គាល់មួយចំនួននៅលើពិភពលោក ត្រូវបានរចនាឡើងដោយមើលទៅធម្មតា អាចនិយាយបានថា មើលទៅពុំមានអីអស្ចារ្យ រឺស្អាតឡើយ។ តែការពិតដែលនៅពីក្រោយស្លាកសញ្ញាទាំងនោះបានបង្កប់អត្ថន័យដ៏អស្ចារ្យ របស់វា ដែលលោកអ្នកមិនធ្លាប់ដឹងពីមុនមក ហើយអ្នកនឹងសរសើរពេលដឹងពីការពិតរបស់វា

unknown

ខាងក្រោមនេះជាស្លាកសញ្ញាទាំង 15 របស់ក្រុមហ៊ុនល្បីៗលើពិភពលោកដែលបានបង្កប់ន័យក្នុងនោះដ៏អស្ចារ្យ៖

1/ Hyundai

មនុស្សជាច្រើនមានទំនោរក្នុងការគិតរបស់ពួកគេថា ស្លាកសញ្ញារបស់ក្រុមហ៊ុន Hyundai របស់ប្រទេសកូរ៉េខាងត្បូងនេះ គឺគ្រាន់តែជាអក្សរដំបូងនៃឈ្មោះរបស់ពួកគេតែប៉ុណ្ណោះ។ ប៉ុន្ដែសម្រាប់ការពិតជាក់ស្ដែងអក្សរ “Н” នេះជានិមិត្តរូបនៃមនុស្សពីរនាក់ចាប់ដៃគ្នា (ភ្ញៀវម្នាក់ និងតំណាងក្រុមហ៊ុនម្នាក់)។

1

2/ Adidas

សម្រាប់ឈ្មោះ Adidas នេះគឺត្រូវបានដាក់ដោយស្ថាបនិករបស់ក្រុមហ៊ុនផ្ទាល់គឺលោក Adolf Dassler ហើយស្លាកសញ្ញារបស់ក្រុមហ៊ុនមួយនេះជានិច្ចជាកាលតែងធ្វើការផ្លាស់ប្ដូរ តែពួកគេពុំបានលុបបំបាត់ស្នាមឆ្នូតបីនោះឡើយ។ ចំពោះស្នាមឆ្នូតបីនោះជាការកំណត់រចនាសម្ព័ន្ធបច្ចុប្បន្ន ពោលគីវានៅរួមគ្នាបង្កើតបានត្រីកោណមួយ។ ហើយត្រីកោណនោះ ជាតំណាងឲ្យភ្នំមួយដែលតម្រូវឲ្យកីឡាករទាំងអស់ត្រូវតែជម្នះ។

2

3/ Apple

លោក Rob Yanov ជាអ្នករចនាស្លាកសញ្ញារបស់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនដ៏ល្បីមួយនៅទូទាំងពិភពលោក បានធ្វើការពន្យល់ពីអត្ថន័យ និងគំនិតរបស់គាត់ទាក់ទងទៅនឹងស្លាកសញ្ញាមួយនេះថា “ខ្ញុំបានទិញផ្លែប៉ោមមួយកន្ដ្រក រួចខ្ញុំយកវាដាក់លើចាន ហើយចំណាយពេលក្នុងការគូរវារហូតដល់ទៅមួយសប្ដាហ៍ ដើម្បីឲ្យរូបភាពនោះមើលទៅមានសភាពធម្មតា។ ចំពោះស្នាមខាំផ្លែប៉ោមដែលបាត់មួយចំណិតនោះគឺជាផ្នែកមួយនៃបទពិសោធន៍ និងមានភាពចៃដន្យ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺសម្លេងខាំផ្លែប៉ោមនោះ វាស្រដៀងទៅនឹងសម្លេងប្រព័ន្ធដំណើរការរបស់កុំព្យូទ័រ (byte)”។

3

4/ Sony Vaio

ចំពោះអក្សរពីរដំបូងនៃស្លាកសញ្ញារបស់ក្រុមហ៊ុន Sony Vaio ធ្វើឱ្យកើនឡើងរលកសម្លេងដូចទៅនឹងនិមិត្តសញ្ញា ស្របជាមួយនឹងអក្សរពីរចុងក្រោយនោះគឺស្រដៀងទៅនឹងលេខ 1 និងលេខ 0។ នោះគឺជានិមិត្តសញ្ញានៃសញ្ញាឌីជីថល។

4

5/ Amazon

សម្រាប់ការស្ដាប់ និងមើលមួយភ្លែតស្លាកសញ្ញារបស់ Amazon គឺគ្មានអ្វីអស្ចារ្យឡើយ។ ប៉ុន្ដែ វាត្រូវបានរចនាឡើងជាមួយនឹងទស្សនដែលមានស្រាប់ក្នុងចិត្តរបស់ក្រុមហ៊ុន។ ចំពោះព្រួពណ៌ទឹកក្រូចគឺស្រដៀងទៅនឹងការញញឹម ហើយវាស្របទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនដែលធ្វើយ៉ាងណាឲ្យអតិថិជនរបស់ខ្លួនពេញចិត្ត។ ហើយព្រួញពណ៌ទឹកក្រូចនោះ គឺត្រូវបានចេញពីអក្សរ “A” ទៅអក្សរ “Z” ដែលបានន័យថា ក្រុមហ៊ុនមានលក់របស់របរគ្រប់យ៉ាងពី A ដល់ Z។

5

6/ Baskin Robbins

ផ្នែកពណ៌ផ្កាឈូកនៃអក្សរ “BR” បង្កើតបានជាលេខ 31 ដែលបានន័យថានេះជាចំនួនរសជាតិការ៉េមដែលក្រុមហ៊ុន Baskin Robbins លក់។

6

7/ Toyota

មនុស្សជាច្រើនបានធ្វើការប្រៀបធៀបស្លាកសញ្ញានៃក្រុមហ៊ុនផលិតឡានរបស់ប្រទេសជប៉ុនទៅនឹងរូបភាពនៃពួកខយប៉ូយពាក់ពួកពីសង្គមមួយ។ ប៉ុន្ដែការពិត ស្លាកសញ្ញានេះជារូបភាពដ៏អស្ចារ្យមួយរបស់ភ្នែកដែលមានម្ជុលចាក់ចូលជាមួយនឹងខ្សែស្រឡាយរបស់វា បានន័យថាជាអតីតកាលរបស់ក្រុមហ៊ុនដែលធ្លាប់ត្រឹមផលិតម៉ាស៊ីនតម្បាញតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ផ្នែកខាងក្នុងនៃស្លាកសញ្ញានេះក៏ជាផ្នែកមួយនៃឈ្មោះរបស់ក្រុមហ៊ុនដែរ។

7

8/ Continental

ក្រុមហ៊ុន Continental ជាក្រុមហ៊ុនដ៏ល្បីល្បាញមួយខាងផ្នែកផលិងសម្បកកង់រថយន្ដ ដែលស្លាកសញ្ញានៃក្រុមហ៊ុននេះ យើងអាចសង្កេតឃើញអក្សរពីរដំបូងគឺជានិមិត្តសញ្ញានៃសម្បកកង់រថយន្ដតែម្ដង។

8

9/ Formula 1

ប្រសិនបើអ្នកសង្កេតមើលពីចន្លោះនៃអក្សរ “F” ជាមួយនឹងស្នាមឆ្កូតពណ៌ក្រហមនៅក្នុងស្លាកសញ្ញារបស់ក្រុមហ៊ុន Formula 1 អ្នកអាចឃើញលេខ1។ ហើយសម្រាប់ស្នាមឆ្កូតពណ៌ក្រហមវិញគឺតំណាងឲ្យល្បឿនដែលប្រភេទឡាន Formula 1 អាចផ្ដល់ឲ្យ។

9

10/ Pinterest

ស្លាកសញ្ញាសម្រាប់គេហទំព័រដែលទទួលបានការពេញនិយមលើប្រព័ន្ធអ៊ីនថឺណេត Pinterest ជាគេហទំព័រដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាញយករូបភាពដែលពួកគេស្រលាញ់ពីប្រព័ន្ធអ៊ីនធឺណេត។ លោកអ្នកអាចសង្កេតឃើញ “pin” ដែលលាក់ក្នុងអក្សរ “P”។

10

11/ Beats

ជាក្រុមហ៊ុនផលិតកាសដ៏មានសក្ដានុភាពរបស់សហរដ្ឋអាមេរិច ដែលបានប្រើប្រាស់អក្សរ “B” សម្រាប់ស្លាកសញ្ញារបស់ពួកគេ នោះពេលមើលទៅដូចជារូបមនុស្សកំពុងពាក់កាសអញ្ចឹង។

11

12/ Toblerone

ជាក្រុមហ៊ុនផលិតស្ករសូកូឡាដ៏ល្បីល្បាញដែលមានទីតាំងនៅក្នុងទីក្រុង Bern ប្រទេស Switzerland។ សម្រាប់ស្លាកសញ្ញារបស់ក្រុមហ៊ុននេះ គឺមានរូបខ្លាឃ្មុំស្រមោលៗ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺទីក្រុង Bern ត្រូវបានគេស្គាល់ថាជាទីក្រុងដែរសម្បូរដោយសត្ថខ្លាឃ្មុំ។

12

13/ BMW

វាត្រូវបានគេជឿថា ផ្នែកកណ្ដាលនៃស្លាកសញ្ញារបស់ក្រុមហ៊ុន BMW តំណាងឲ្យ ការបង្វឹលនៃស្លាបយន្ដហោះ ពោលគឺអត្ថន័យនៃប្រវត្តិរបស់ក្រុមហ៊ុនដែលបានលូកដៃចូលក្នុងបច្ចេកវិទ្យាទាក់ទងទៅនឹងអាកាសចរណ៍។ វាជាការពិតដែលស្លាកសញ្ញានេះជាផ្នែកមួយនៃទង់ជាតិរដ្ឋ Bavarian នៃប្រទេសអាឡឺម៉ង។

13

14/ LG

សម្រាប់ស្លាកសញ្ញារបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់ប្រទេសកូរ៉េខាងត្បូង LG នេះគឺជាស្ដាយរូបភាពនៃមុខរបស់មនុស្សម្នាក់។ បើយោងតាមក្រុមហ៊ុនផ្ទាល់ វាបានន័យថា តំណាងការផ្ដល់ឲ្យនូវសេចក្ដីប្រាថ្នា សម្ព័ន្ធភាពរវាងមនុស្ស ជាមួយនឹងអតិថិជនរបស់ខ្លួនផ្ទាល់។

14

15/ Evernote

សម្រាប់សត្វដំរី ត្រូវបានគេទទួលស្គាល់ថាជាការចង់ចាំដ៏គួរឲ្យចាប់អារម្មណ៍ ដែលរួមបញ្ចូលទាំងសមត្ថភាពនៃការចងចាំ។ នេះជាមូលហេតុដែលក្រុមហ៊ុន Evernote នេះបានប្រើប្រាស់រូបសត្វដើម្បីធ្វើជាស្លាកសញ្ញារបស់ខ្លួន។ ផ្នែកកែងខាងលើនៃត្រចៀករបស់ដំរីត្រូវបានបត់ វាតំណាងឲ្យសកម្មភាពផ្ទាល់របស់មនុស្សដែលតែងតែបត់ចំណាំនូវអ្វីដែលខ្លួនចង់។

15

16/ Coca-Cola

សម្រាប់ស្លាកសញ្ញារបស់ក្រុមហ៊ុន Coca-Cola ចន្លោះរវាងអក្សរ “O” និងអក្សរ “L” យើងអាចសង្កេតឃើញទង់ជាតិរបស់ប្រទេស Danish។ ការជួបគ្នាដោយចៃដន្យនេះហើយដែលក្រុមហ៊ុនតែងតែប្រើវាដើម្បីផ្សព្វផ្សាយក្នុងទីផ្សាររបស់ខ្លួន។

16