រថយន្ត​ដឹក​ទឹក​ផ្លែឈើ ​ប្រ​លះ​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​​​

​ខេត្ត​ព្រៃ​វែង​៖ ​​រថយន្ត​ដឹក​ទឹក​ផ្លែឈើ​មួយ​​​បើក​បុក​ជាមួយ​ម៉ូតូ​គ្រឿង​​ ​បណ្តាល​ឲ្យ​បុរស​បើក​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាម​ៗ​ នៅ​វេលា​ម៉ោង ​១០​ព្រឹក​ថ្ងៃ​ទី ​១១​ ខែ​មករា​ឆ្នាំ​២០១៧នេះ​​ ​លើកំណាត់​​ផ្លូវ​ជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៦៩-៧០​ ដែល​ស្ថិត​ក្នុង​​​ភូមិ​ព្រៃខ្លា​ ឃុំ​កំពង់សឹង​ ស្រុក​ព្រះស្តេច​ ចំណែក​ឯ​រថយន្ត​បាន​ក្រឡាប់​ចាក់​ចោល​​ទឹក​ផ្លែឈើ​ជា​ច្រើន​កេស​។​​​
បើ​តាម​សមត្ថកិច្ច​ស្រុក​ព្រះស្តេច​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​នោះ​​មាន​ម៉ាក​KIA ពណ៌​ ស​ ពាក់ ផ្លាក​លេខ​ភ្នំពេញ 2W- 6342 បើក​ដោយ​ជន​មិន​ស្គាល់​ឈ្មោះ (គេចខ្លួន​បាត់​)​ បើក​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បត់​ឆ្វេងកៀរ​ម៉ូតូ​ ម៉ាក​HONDA​ គុប​មូល​ពណ៌ ​ស្លែ​ មួយ​គ្រឿង​​ពាក់​ស្លាក​លេខ​ ព្រៃវែង​1A-1614  បើកបរ​​ដោយ​ឈ្មោះ ស្ងួន នឿន ភេទ​ ប្រុស អាយុ​៥៧​ឆ្នាំ ​នៅ​ភូមិ​ព្រៃ​ផ្តៅ​ ឃុំ​ស្តៅ​កោង​ ស្រុក​បាភ្នំ ​រួច​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​​។
ក្រោយ​ពេល​កើត​ហេតុ​​សាកសព​ជនរងគ្រោះ ​ត្រូវ​​បាន​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រី​ឯ​រថយន្ត​និង​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​​​ស្ទួច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​សឹង​ ដើម្បី​កសាង​សំណុំ​រឿង​ សម្រាប់​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕​
ផ្តល់សិទ្ធិដោយ៖ KQube