អ្នកជំនាញជនជាតិជប៉ុនអះអាងថា បរិភោគបាយសឱ្យបានច្រើននឹងកាន់តែស្រកគីឡូ
admin May 2, 2019 at 9:30 am
facebook

ទោះ​បី​ជា​មាន​សេចក្ដីរាយការណ៍​ថា ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​ចាស់​ Barcelona វិញ​ក៏​ដោយ ក៏​លោក Neymar Sr ដែល​ត្រូវ​ជា​ឪពុក​ និង​ភ្នាក់ងារ​របស់​តារា​បាល់ទាត់​រូប​នេះ បាន​ប្រាប់​ Fox Sport ថា លោក​នឹង​មិន​ទៅ​កាន់​ Barcelona ដើម្បី​ចរចា​ទេ។

លោក​បាន​និយាយ​ថា​៖ ” ខ្ញុំ​នឹង​មិន​ទៅ Barcelona ដើម្បី​ចរចា​ទេ។ ខ្ញុំ​កំពុង​នៅ​ប្រេស៊ីល ហើយ​នឹង​នៅ​ទីនេះ​ រហូត​ដល់​ពេល​ដែល​យើង​ត្រូវ​ត្រលប់​ទៅ​កាន់​ទីក្រុង​ប៉ារីស​វិញ​ ជាមួយ​នឹង​កូន​ប្រុស​របស់​ខ្ញុំ ” ។

Neymar និង Neymar Senior

Neymar នៅ​ពេល​នេះ​ដែរ​កំពុង​តែ​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ដែល​ធ្វើ​ឲ្យ​រូប​គេ​ខកខាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ដើម្បី​លេង​ដណ្ដើម​ពាន Copa America ឆ្នាំ​២០១៩។

កីឡាករ​រូប​នេះ ត្រូវ​បាន​សារព័ត៌មាន​ធំៗ​មួយ​ចំនួន ភ្ជាប់​រូប​គេ​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ជាច្រើន មិន​ថា​ពាក្យ​ចចាមអារ៉ាម​ផ្ទេរ​ទៅ​កាន់​ក្លឹប Real Madrid ឬ ក្លឹប Barcelona ឡើយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី