ព្រះមហាក្សត្រថៃ Maha Vajiralongkorn តែងតាំងព្រះមហាក្សត្រត្រីយានីថ្មី មុនគ្រងរាជសម្បត្តិជាផ្លូវការ
admin May 2, 2019 at 6:15 am
facebook

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានតែងតាំងឧត្តមសេនីយ៍ Suthida Vajiralongkorn na Ayudhya ជាព្រះមហាក្សត្រត្រីយានីរបស់ទ្រង់ កាលពីថ្ងៃពុធម្សិលមិញនេះ។ ព្រះមហាក្សត្របានរៀបអាពាហ៍ពិពាហ៍ជាមួយឧត្តមសេនីយ៍ Suthida យ៉ាងស្របតាមច្បាប់ និងប្រពៃណី។ មហាក្សត្រត្រីយានីទ្រង់ប្រសូតនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ១៩៧៨ ទ្រង់ព្រះ Suthida ក៏ធ្លាប់ជាអតីតអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ។

ទ្រង់ព្រះ Suthida ត្រូវបានតែងតាំងជាមេបញ្ជាការឆ្មាំការពារព្រះបរមរាជវាំងឱ្យព្រះមហាក្សត្រ Maha Vajiralongkorn នៅខែសីហា ឆ្នាំ២០១៤។ បន្ទាប់មកទ្រង់ត្រូវបានគេតែងតាំងជាមេបញ្ជាការនៃអង្គភាពប្រតិបត្តិការពិសេស ហើយត្រូវបានតំឡើងឋានៈជាឧត្តមសេនីយ៍នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦។ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៧ ទ្រង់ត្រូវបានគេដាក់នាមថា លោកជំទាវជាន់ខ្ពស់ (លំដាប់ទី១) ជាមួយនឹងពានរង្វាន់ Than Phu Ying ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ nationmultimedia