admin
  • PR

    កាលពីពេលថ្មីៗនេះនារីវ័យក្មេងរូបស្រស់ម្នាក់ដែលត្រូវបានគេស្គាល់ថាឈ្មោះ ឃឹម សូហ្វី មានវ័យ២៥ឆ្នាំ ជាកូនខ្មែរ កាត់រូស្ស៊ី បានគ្រងឈុតប្រពៃណីរបស់សំអាងការសូហ្វីយ៉ាង ស្រស់ស្អាតប្លែក រហូតទទួលបានការកោតសរសើរយ៉ាងច្រើន។ បើតាមសំដីរបស់ម្ចាស់សំអាងការ សូហ្វីយ៉ា បានអោយដឹងថា ប្អូនស្រី ឃឹម សូហ្វី ជាកូនកាត់ខ្មែររូស្ស៊ី ហើយនាងមានសមត្ថភាពយ៉ាងខ្លាំង ជាមួយនឹងការថតឈុតប្រពៃណីអោយសំអាងការរបស់នាង។ ម្ចាស់ហាងរូបស្រស់វ័យក្មេងតែមានសមត្ថភាពគ្រប់គ្រងជំនួញជាច្រើនក្នុងពេលតែមួយរូបនេះ ក៏បានបញ្ជាក់ផងដែរថា សំរាប់បងប្អូនអ្នកគាំទ្រសំអាងការសូហ្វីយ៉ា ទាំងអស់ក៏អាចស្រស់ស្អាតបានដូចគ្នា ជាមួយនឹងឈុតប្រពៃណី និងសម័យ នៅក្នុងថ្ងៃបង្គលការរបស់ខ្លួន ដោយសំអាងការរបស់នាង មានឈុតសំលៀកបំពាក់ស្អាតៗ និងឈុតខ្លះត្រូវបានច្នៃចេញពីទឹកដៃជាងចំណានៗ ធានាមិនអោយអតិថិជនខកចិត្តនោះឡើយ។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងសំអាងការ សូហ្វីយ៉ា សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 8000

    September 3, 2019
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ បានប្រាប់ទៅកាន់សាស្ត្រចារ្យ និងនិស្សិតកម្ពុជា កុំឱ្យបរិភោគច្រើនដែលជាហេតុនាំឱ្យសារពាង្គកាយឆាប់ចាស់ និងទ្រុឌទ្រោម។ ការក្រើនរំលឹករបស់លោក មហាធា មហាម៉ាត់ បានធ្វើឡើងនៅក្នុងបាឋកថាស្តីពី «ការរក្សាតុល្យភាពនៃទំនាក់ទំនងជាមួយប្រទេសមហាអំណាចក្នុងបរិបទអាស៊ាន» ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ។លោក មហាធា មហាម៉ាត់ គឺជាវេជ្ជបណ្ឌិតមួយរូបដែលបានបញ្ចប់មហាវិទ្យាល័យផ្នែកសុខាភិបាល ហើយលោកជាអ្នករកស៊ីលើវិស័យសុខាភិបាលផងដែរមុនចូលប្រឡូកក្នុងឆាកនយោបាយ។ មកដល់ពេលបច្ចុប្បន្នលោក មហាធា មានអាយុ ៩៤ឆ្នាំហើយ តែលោកត្រូវបានគេមើលឃើញថា នៅមានរាងកាយរឹងមាំនៅឡើយ។ ក្នុងឱកាសថ្លែងបឋកថាដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំវ័យក្មេង សាស្ត្រាចារ្យ និងនិស្សិតកម្ពុជាប្រមាណជា ៧០០នាក់ លោក មហាធា បានណែនាំថា

    September 3, 2019
  • ព័ត៌មានជាតិ

    អគារជួល រឺ លក់ (Chinese Below) ទីតាំង : កំពង់សោម ទំហំដី : 1086m2 ទំហំអគារ : 8ជាន់ , ក្នុង1ជាន់ មានទំហំ1000m2 ,សរុប 8000m2 តម្លៃ: ជួល 15$/m2 នៃទំហំសរុបអគារ(ចចារ), សំរាប់លក់គឺ 8 លានដុល្លារ (ចចារបានច្រើន) កំរៃជើងសារជួលជូន1ខែពេញ និងលក់គឺ 2.5% អគារមានទីតាំងល្អ ចំតំបន់កំពុងអភិវឌ្ឍន៍ខ្លាំង អាចធ្វើជាខុនដូរ សណ្ឋារគារ

    August 31, 2019
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដែលបានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ថា បើសិន សម រង្ស៉ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះសម្តេចតេជោ យល់ព្រមចុះចេញពីតំណែងទេ ?នៅព្រឹកថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន ​សែន បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងការបបួលរបស់ទណ្ឌិត សម រង្ស៉ី។​

    August 30, 2019
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ករណីឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅពេលនេះ កម្លាំងសមត្ថកិច្ចចាប់ខ្លួនបានអ្នករៀបចំផែនការហើយ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ដែលជាប្រពន្ធរបស់ជនរងគ្រោះ ខណៈដែលខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន។ មន្ដ្រីនគរបាលខណ្ឌសែនសុខ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ស្ដ្រីដែលជាអ្នករៀបចំផែនការបាញ់សម្លាប់ប្ដី ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន អាយុ២៦ឆ្នាំ គ្មានមុខរបរ ស្នាក់នៅជាមួយប្តី (សពឈ្មោះ រឿន រតនា) ជាគ្រូបង្រៀន នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

    August 29, 2019
  • ព័ត៌មានជាតិ

    (អាល្លឺម៉ង់)៖ ពស់វែកមានពិសដ៏គ្រោះថ្នាក់មួយក្បាលមានឈ្មោះ ណាចា កៅយូធា (Naja Kaouthia) ដែលមានដើមកំណើតពីទ្វីបអាស៊ី និងអាចមានសមត្ថភាពចឹកមនុស្សស្លាប់ ឲ្យបាននោះ បានរួចចេញពីទ្រុងរបស់វាហើយកាលពីថ្ងៃទី២៥ ខែសីហា នៅក្រុងហឺណេ (Herne) ភាគខាងលិចអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ Sputnik នាយប់ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។ ខណៈពីរថ្ងៃហើយនៅតែមិនទាន់រកឃើញពស់វែកមួយក្បាលនោះ អាជ្ញាធរក្រុងខាងលើនេះបាន ជម្លៀសមនុស្សម្នាចេញពីអគារស្នាក់នៅ ដែលពស់នោះបានរួចចេញពីទ្រុងរបស់វា ហើយនិងអគារនានានៅជុំវិញនោះផងដែរ ខណៈប្រជាជននៅក្នុងក្រុង ត្រូវបានណែនាំឲ្យប្រយ័ត្នប្រយែងខ្ពស់ ដោយត្រូវបិទទ្វារបង្អួចឲ្យជិតបំផុត។ គួរបញ្ជាក់ថា ពស់វែកខាងលើនេះមានប្រវែងប្រហែល ១ម៉ែត្រ បានរួចចេញពីទ្រុងនៅក្នុង អគារស្នាក់នៅមួយកន្លែងនៃក្រុង Herne

    August 28, 2019
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានគេឃើញចុះពីយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលហោះមកពីប្រទេសចិន ហើយនាងបានដើរក្នុងស្ថានភាពមិនស្រួល ខណៈនោះបុគ្គលិក បម្រើការនៅព្រលាន បានសាកសួរទើបដឹងថា នាងមានសតិមិនប្រក្រតី ដោយសង្ស័យថា នាងត្រូវបានគេធ្វើបាបរហូតក្លាយទៅជាមនុស្សបែបនេះ ព្រោះតែចាញ់បោកមេខ្យល់នាំទៅលក់ និងធ្វើការនៅប្រទេសចិន។ ស្រ្តីរូបនេះ បានពីយន្តហោះកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់ពេលព្រឹក ទើបរាយការណ៍ឲ្យនគរបាលប៉ុស្តិ៍កាកាប១ ចុះទៅយកនាង ដើម្បីសួរនាំ និងស្វែងរកសាច់ញាតិ។ សមត្ថកិច្ចបានឲ្យដឹងថា នៅជាប់ខ្លួនស្រ្តីរូបនេះ មិនមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណទេ គឺមានតែលិខិត១សន្លឹក ដែលខាងប្រទេសចិនបញ្ជូននាងមក ហើយតាមរយៈលិខិតនោះ មានសរសេរជាអក្សរចិនខ្លះ និងអង់គ្លេសខ្លះ។ នៅក្នុងលិខិតនេះនាងមានឈ្មោះ តុន

    August 28, 2019
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្រ្តីជាជាងអ៊ុតសក់ម្នាក់ បានរងរបួសជាច្រើនកន្លែង ដោយសារតែម្ចាស់ហាងអ៊ុតសក់យីហោ «ច័ន្ទ សាឡន» ជាអតីតថៅកែរបស់ខ្លួនយកកន្រ្តៃយ៍កាត់ក្រចក ចាក់ជាច្រើនកន្លែង នៅពេលដែលពួកទាំង២នាក់​បានឈ្លោះទាស់គ្នា។ហេតុការណ៍នោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១៖២០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងអ៊ុតសក់ «ច័ន្ទ សាឡន» ស្ថិតនៅជិតផ្សាររវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចាន់ ថា អាយុ១៨ឆ្នាំ រងរបួសពោះ ទ្រូង បំពង់ និងក្បាលហូរឈាមក សព្វថ្ងៃនាងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ រីឯជនដៃដល់ដែលជាម្ចាស់ហាងអ៊ុតសក់ «ច័ន្ទ សាឡន» ឈ្មោះឡុញ ចន្នី

    August 28, 2019