admin
  • ព័ត៌មានជាតិ

    ម្ចាស់ហាងលក់ផលិតផលថែរក្សាសម្រស់និងសាឡន ឈ្មោះ Sofiya បានពង្រីកមុខជំនួញថ្មីរបស់ខ្លួនមួយទៀតគឺជាសំអាងការ មានឈ្មោះថា សូហ្វីយ៉ាសំអាងការ ដែលមានទទួលសេវាកម្មសំអាងការបែបសម័យនិងប្រពៃណីខ្មែរ ពិធីការ អាចារ្យ ភ្លេងសម័យ និងភ្លេងខ្មែរ រៀបចំគេហដ្ឋានសម្រាប់គ្រប់កម្មវិធី រៀបចំផ្កាស្រស់សម្រាប់កម្មវិធីផ្សេងៗ និងមានទទួលថតរូបនិងវិដេអូសម្រាប់កម្មវិធីផ្សេងៗដូចគ្នា។ ស្ត្រីវ័យត្រឹម ៣១ឆ្នាំ តែមានមុខជំនួញជាច្រើនក្នុងដៃរូបនេះបានរៀបរាប់ថា សម្រាប់មុខជំនួញថ្មីដែលជាសេវាកម្មសំអាងការឈ្មោះថា សូហ្វូយ៉ា នេះបានបើកសម្ពោធជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី១៤ ខែសីហា នេះ ហើយអ្នកនាងក៏បានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ជូននូវតំលៃពិសេសជូនអតិថិជន។ ស្ត្រីវ័យក្មេងរូបស្រស់រូបនេះបានបន្តទៀតថា ចំពោះសំលៀកបំពាក់សម្រាប់សំអាងការរបស់នាងគឺត្រូវបានរៀបចំនិងរចនាឡើងដោយខ្លួនឯងផ្ទាល់ ជាពិសេសទៀតនោះគឺការច្នៃម៉ូដដ៏ទាក់ទាញបែបសម័យទំនើប តែមិនចោលឡើយសម្រាប់សំលៀកបំពាក់តាមបែបសម័យបុរាណយើង។ សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងសំអាងការ សូហ្វីយ៉ា សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 8000 50 និង

    August 16, 2019
  • ព័ត៌មានជាតិ

    បុរសម្នាក់ស្រវឹងស្រា​ បេីករថយន្ត Range Rover មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​ 2Q-7889 ដឹកប្រពន្ធចេញពីខួបកំណេីត​ ទៅប៉ះជាមួយរថយន្ត LEXUS RX330 ពណ៍ខ្មៅ​ ស្លាកលេខភ្នំពេញ​ 2P-9892 បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាង​ នៅផ្លូវ១៧៣​ មុខហាង​ម្លប់ស្វាយ៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន​ នាម៉ោងជិត៣​ ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៩នេះ ហេីយមិនព្រមដោះស្រាយគ្នាទេ​ បែរជាឈ្លោះប្រកែកគ្នា​ បេីករថយន្ត​ថយក្រោយបម្រុងបុក​ទៀត​​ រហូតត្រូវបានសមត្ថកិច្ចចុះមកនាំខ្លួនទៅប៉ុស្តិ៍ធ្វេីការសាកសួរ តែម្ចាស់រថយន្ត Range Rover ចិត្តខ្លាំងដូចខ្លា​ វាយទាំងមេប៉ុស្តិ៍និងប៉ូលិសម្នាក់ទៀត​ បណ្ដាលឲ្យរបួសថែមទៀតផង​ ទេីបត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួន​វាយខ្នោះ​

    August 11, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩៖ ពិតជាលឿនខ្លាំងណាស់! កម្មវិធីប្រូម៉ូសិនដ៏ពិសេស “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង ដែលបានកំពុងតែធ្វើឱ្យកក្រើក និងមានភាពរំភើបភ្ញាក់ផ្អើលជូនដល់អតិថិជន សាមសុងទាំងអស់បានឈានមកដល់សប្តាហ៍ទី ៧ បាត់ទៅហើយ! នេះគឺជាការពិតដែលមិនអាចប្រកែកបាន! កម្មវិធីដ៏ពិសេសអស្ចារ្យនេះពិតជាបានផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ជាទីទុកចិត្ត ព្រមទាំងឱកាសឈ្នះរង្វាន់ដ៏ធំមិនធ្លាប់មានផងដែរ! សម្រាប់អតិថិជនដែលពុំទាន់បានជាវនៅឡើយទេ សូមកុំនៅអល់ឯកទៀត! ព្រោះកម្មវិធីប្រម៉ូសិនរបស់យើងជិតចប់ ហើយ! គិតមកត្រឹមថ្ងៃនេះគឺនៅសល់តែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ! ប៉ុន្តែលោកអ្នកនៅមិនទាន់យឺតពេលនោះទេ! បើអតិថិជនមានបំណងចង់ទិញ សូមរួសរាន់ភ្លាមទៅ! តែទោះជាយ៉ាងណាក្រុមហ៊ុន សាមសុង ក៏នៅតែមិនភ្លេចចូលរួមអបអរសាទរដល់អតិថិជនឈ្នះរង្វាន់សម្រាប់សប្តាហ៏ទី ៧ ដែលបានឈ្នះរង្វាន់ធំទីមួយនូវកំពូលស្មាតហ្វូន Samsung

    August 10, 2019
  • ព័ត៌មានជាតិ

    គូស្នេហ៍មួយគូ ដឹកដៃនាំគ្នាចូលផ្ទះសំណាក់ មិនទាន់បានរួមមេត្រីផង ស្រាប់តែសមត្ថកិច្ចចុះចាប់ខ្លួនដោយដកហូតបានថ្នាំញៀនមួយកញ្ចប់ ដបសម្រាប់ជក់គ្រឿងញៀន១ កាលពីវេលាម៉ោង១ និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់យុីហោ សំបូរពេជ្រ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

    August 7, 2019
  • បច្ចេកវិទ្យា

    ភ្នំពេញថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩៖ ពិតជាមិនគួរឱ្យជឿមែន! គ្រាន់តែឃើញភ្លាមពេញចិត្តស្តូកតែម្តង! Samsung Galaxy Tab A ទំហំ 8 អ៊ីញ នេះគឺពិតជាស្រស់ស្អាត និងទាក់ទាញជាទីបំផុត! ទាំងរូបរាង ចំណុចពិសេសៗ និងតម្លៃ គឺពិតជាអាចធ្វើឱ្យអតិថិជនដែលនិយមគាំទ្រថេប៊្លែតរបស់ សាមសុង ទាំងអស់ បាក់ចិត្តស្រឡាញ់ និងជាវយកទៅប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និងកូនៗជាទីស្រឡាញ់តែម្តង! គួរបញ្ជាក់ផងដែរថា Samsung Galaxy Tab A ទំហំ 8 អ៊ីញ ស៊េរីឆ្នាំ 2019

    August 5, 2019
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ករណីឃាតកម្ម រួចដុតសាកសពជនរងគ្រោះចោល នៅក្បែរស្ពានព្រែកព្នៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនោះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវ និងឈានដល់ការចាប់ខ្លួនជនដៃដល់ ជាជនជាតិចិនដូចគ្នា។ លោកវរសេនីយឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ជនដៃដល់ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ក្រោយគេចខ្លួនទៅប្រទេសចិនអស់មួយរយៈ បន្ទាប់ពីធ្វើសកម្មភាព។ ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត

    July 23, 2019
  • សេដ្ឋកិច្ច

    យោងតាមសហព័ន្ធឧស្សាហកម្មក្នុងប្រទេសថៃបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣០ ខែ បើគិតត្រឹមខែមិថុនាពោលគឺធ្លាក់ចុះ ២.១% ធៀបនឹងឆ្នាំមុនដែលលក់បាន ៨៦,០៤៨ គ្រឿង តែកើនឡើង ៣.៧% កាលពីខែឧសភា។ ជុំវិញមូលហេតុនៃការធ្លាក់ចុះនេះ ដោយសារតែការផ្តល់ប្រាក់កម្ចីកាន់តែតឹងរឹងជាងមុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងតួលេខប្រៀបធៀបខ្ពស់ជាងមុនកាលពីឆ្នាំមុន។ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០១៩ នេះ ការលក់ក្នុងស្រុកត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងពី ២.៤៤% ដល់ ១,០៥ លានគ្រឿងបន្ទាប់ពីឆ្នាំមុនមានត្រឹមតែ ១៩,៥% កើនឡើងដល់ ១,០៤ លានគ្រឿងដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ។ ទោះបីជាការលក់ក្នុងស្រុកធ្លាក់ចុះយ៉ាងណាក្ដី ក៏ការនាំចេញនៅក្នុងខែមិថុនាមានចំនួន ៩៧,៥៧៥ គ្រឿងកើនឡើង

    July 19, 2019
  • អន្តរជាតិ

    Lionel Messi បាន​បន្ទោស​អាជ្ញាកណ្ដាល​​ចំពោះ​ការ​លម្អៀង​ទៅ​ខាង​ប្រេស៊ីល ក្នុង​ជំនួប​​ឈ្នះ​អាហ្សង់ទីន ២-០ ពាន​ Copa America វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​ព្រឹក​មិញ។ ខ្សែ​ប្រយុទ្ធ​របស់ Barcelona បាន​ប្រឹងប្រែង​​យ៉ាង​ខ្លាំង​ ព្រោះ​ចង់​រក​ដំបូង​ជូន​ជាតិ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បំផ្លាញ​ទាំង​អស់​ដោយ​សារ​គ្រាប់​បាល់​របស់ Gabriel Jesus និង Roberto Firmino។ ប្រេស៊ីល​​នឹង​ត្រូវ​ជួប​ប៉េរូ​ឬ​ឈីលី ដែល​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រកួត​គ្នា​នៅ​ថ្ងៃ​ស្អែក​ម៉ោង​៧: ៣០​នាទី​ព្រឹក។ ក្នុង​សន្និសីទកាសែត​ភ្លាមៗ​ក្រោយ​ចប់​ការ​ប្រកួត Messi បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាកណ្ដាល​ក្នុង​ទីលាន​លោក Roddy Zambrano ដែល​មិន​បាន​ផ្ដល់​បាល់​ប៉េណាល់ទី​ទៅ​កាន់ Sergio Aguero និង​មិន​ពនិត្យ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល (VAR)។ “ពួក​គេ​មិន​ល្អ​ជាង​យើង​ទេ។ ពួក​គេ​រក​គ្រាប់​បាល់​បាន​មុន ហើយ​គ្រាប់​ទី​ពីរ​

    May 3, 2019