admin
  • Uncategorized

    ពាន​ធំ​ប្រចាំ​ទ្វី​អាហ្វ្រិក​ដែល​តែងតែ​រៀបចំ​រាល់​២​ឆ្នាំ​ម្ដង Africa Cup of Nations ២០១៩ មាន​អេហ្ស៊ីប​ជា​​ម្ចាស់​ផ្ទះ​បាន​បញ្ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ទាំង​៦​ពូល​ហើយ។ ក្នុង​នោះ​គេ​ក៏​បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ផង​ដែរ។ តាម​ច្បាប់​របស់​ពាន​ធំ​មួយ​នេះ​ក្រុម​ដែល​ឈរ​លេខ​១​និង​២ ក្នុង​ពូល​នីមួយៗ​ មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ។ ក្នុង​នោះ​ដែរ​ក្រុម​លេខ​៣​ល្អ​បំផុត​ចំនួន​៤​ក្រុម​ ក៏​ត្រូវ​បាន​គេ​ជ្រើសរើស​​ឲ្យ​ឡើង​ដូច​គ្នា។ ខាង​ក្រោម​ជា​ក្រុម​មាន​ចំណាត់​ថ្នាក់​លេខ​១​និង​២​តាម​ពូល​នីមួយៗ ១. អេហ្ស៊ីប ២. អ៊ូហ្គាន់ដា ៣. ម៉ាដាហ្គាស្កា ៤. នីហ្សេរីយ៉ា​ ៥. អាល់ហ្សេរី​ ៦. សេណេហ្គាល់​ ៧. ម៉ារ៉ុក ៨. កូឌីវ័រ ៩. ម៉ាលី ១០. ទុយណេស៊ី

    May 3, 2019
  • Uncategorized

    សិស្ស​គុន​មក​ពី​ឆត្រ​យោង​ ៩១១​ ខេម​ ចាន់​ សរសើរ​កីឡាករ​ ជី​ ឆៃលី​ ថា​វ៉ៃ​ល្អ​ មិន​ថា​កណ្ដាប់​ដៃ​ ឬ​ទាត់​ជើង​ក្រោម​នោះ​ទេ​ មុន​ពួកគេ​ត្រូវ​ប៉ះ​គ្នា​យក​លេខ១-២​ ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ៤០០០​ដុល្លារ​ថ្ងៃ​សៅរ៍​នេះ។​ ជី ឆៃលី ពេលផ្ដួលដៃគូ សិស្ស​ប្អូន​ ឡៅ​ ស៊ីណាត​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មិន​ដែល​បាន​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ ជី​ ឆៃលី​ នា​ពេល​កន្លង​មក​នោះ​ទេ។​ បើ​តាម​មើល​ការ​ប្រកួត​របស់​ ជី​ ឆៃលី​ កន្លង​មក​ ខេម​ ចាន់​ ឃើញ​ថា​ប្រកួត​បាន​ល្អ​ ជា​ពិសេស​ស្នៀត​កណ្ដាប់ដៃ​ រួម​និង​ការ​ទាត់​ធ្ងន់​ជើង​ក្រោម។​ ជី

    May 3, 2019
  • Uncategorized

    Spurs បាន​ចុះ​កុងត្រា​ផ្ទេរ​យក​​ខ្សែ​បម្រើ​​សញ្ជាតិ​បារាំងTanguy Ndombele ​ពី​ក្លឹប Lyon ក្នុង​តម្លៃ​កំណត់ត្រា​ក្លឹប​៥៣,៨​លាន​ផោន។ កីឡាករ​វ័យ​២២​ឆ្នាំ​បាន​​ចុះ​កិច្ចសន្យា​​រហូត​ដល់​ឆ្នាំ​២០២៥ ហើយ​តម្លៃ​ផ្ទេរ​អាច​ឡើង​ដល់​៦២,៨លាន​ផោនឯណោះ ជាមួយ​​ការ​លើក​ទឹក​ចិត្ត​ផ្សេង​ៗ។ កំណត់ត្រា​​​ចាស់​​កាន់​កាប់​ដោយ​​ខ្សែ​ការពារ Davinson Sanchez ពេល​ដែល​គេ​ផ្ទេរ​ពី Ajax មក​កាន់ Spurs ក្នុង​តម្លៃ​៤២​លាន​ផោន​ កាល​ពី​ខែ សីហា ឆ្នាំ ២០១៧។ ​Ndombele ចូលរួម​ជាមួយ Lyon កាល​ពី​ឆ្នាំ​២០១៧ ជួយ​ក្រុម​បញ្ចប់​លេខ​៣​ក្នុង​ Ligue 1 កាល​ពី​រដូវ​កាល​មុន។ គេ​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​បារាំង​៦​ដង និង​លេង​៩៦​ប្រកួត​ឲ្យ Lyon បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១៦​គ្រាប់។ Ndombele ជា​កីឡាករ​ទី​ពីរ​

    May 3, 2019
  • Uncategorized

    ក្លឹប​បាល់ទាត់ ​វិសាខា ​បាន​សម្រេច​បញ្ចប់​កុងត្រា​ជាមួយ​លោក ហុក សុជីវ័ន ​ហើយ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​នៅ​លើ​បណ្ដាញ​សង្គម Facebook ។ លោក ហុក សុជីវ័ន ​ត្រូវ​បាន​ក្លឹប​ប្រកាស​សម្រេច​បញ្ចប់​កុងត្រា ​ដែល​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​វិសាខា ​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ។ ទន្ទឹម​នឹង​ការ​សម្រេច​បញ្ចប់​នេះ​ដែរ ក្លឹប​វិសាខា ​ក៏​ជូន​ពរ​គ្រូ​បង្វឹក​រូប​នេះ​ឱ្យ​ជោគជ័យ​ក្នុង​ការ​បំពេញ​ភារកិច្ច​ក្នុង​ថ្ងៃ​មុខ​ផង​ដែរ។ វិសាខា ​បច្ចុប្បន្ន​នេះ ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ក្រោយ​បញ្ចប់​ជើង​ទី​១កន្លង​ទៅ​នេះ៕ អត្ថបទ៖ មុន្នីរម្យ

    May 3, 2019
  • Uncategorized

    ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America យ៉ាង​រលូន​ក្រោយ​យក​ឈ្នះ​ អាហ្សង់ទីន​ ២​ទល់​នឹង​០។ ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​មុន​នេះ​បន្តិច​ នៅ​វគ្គ​ទី​មួយ​ម្ចាស់​ផ្ទះ​បាន​នាំ​មុខ​១​គ្រាប់​មុន​ស៊ុត​បញ្ចូល​ទី​ដោយ​ Gabriel Jesus នៅ​នាទី​១៩​ រួច​បន្ត​រក​បាន​១​គ្រាប់​ទៀត​នៅ​វគ្គ​ទី​ពីរ​ស៊ុត​បញ្ចូល​ទី​ដោយ​ ខ្សែ​ប្រយុទ្ធ ​​Roberto Firmino របស់​ Liverpool នៅ​នាទី​៨១​។ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ​ ឆ្លង​ចូល​ថ្ងៃ​ចន្ទ​ វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ​ ដែល​មាន​ប្រេស៊ីល​កំពុង​រង់​ចាំ​ស្រាប់ ខណៈ​ ប៉េរូ​ និង​ឈីលី​ ត្រូវ​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ស្អែក​ វេលា​ម៉ោង​ ៧:៣០​ព្រឹក។​ ដោយ​ឡែក​អាហ្សង់ទីន​ត្រូវ​លេង​ដណ្ដើម​​ចំណាត់​​ថ្នាក់​លេខ​៣​នៅ​យប់​ថ្ងៃ​សៅរ៍៕ អត្ថបទ៖ រ័ត្ន

    May 3, 2019
  • បច្ចេកវិទ្យា

    ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​នារី​អាមេរិក​ បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ Women’s World Cup ២០១៩ ហើយ បន្ទាប់​ពី​យក​ឈ្នះ​អង់គ្លេស ២-១ កាល​ពី​យប់​មិញ។ កីឡា​ការិនី Christen Press ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​អាមេរិក​នាទី​ទី​១០ ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​រីករាយ​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​នៅ​៩​នាទី​បន្ទាប់ ​អង់គ្លេស​ក៏​តាម​ស្មើ​បាន​​វិញ​សម្រេច​ទី​ដោយ​កីឡា​ការិនី Ellen White។ នាទី​៣១ អាមេរិក​បាន​​បើ​ការ​នាំ​មុខ​ជា​ថ្មី​​ទម្លុះ​សំណាញ់​ដោយ​កីឡា​ការិនី Alex Morgan។ មួយ​គ្រាប់​របស់ Morgan បាន​ធ្វើ​ឲ្យ​នាង​តាម​ស្មើ​​គ្រាប់​បាល់​របស់ Ellen White មាន​៦​គ្រាប់ដូចគ្នា ឈរ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍។ ក្នុង​វគ្គ​ទី​ពីរ​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ បញ្ចប់​ការ​ប្រកួត​អាមេរិក​ឈ្នះ​អង់គ្លេស ២-១។ អាមេរិក​

    May 2, 2019
  • Uncategorized

    Manchester United បាន​ដាក់​សំណើ​៧០​លាន​ផោន​ឲ្យ​ទៅ​ Leicester City ដើម្បី​នាំ​យក​ខ្សែ​ការពារ​ឆ្នើម​ជម្រើសជាតិ​អង់គ្លេស​ Harry Maguire។ អ្នក​ចាត់​ការ​ Ole Gunnar Solskjaer ព្យាយាម​ចុះ​ហត្ថលេខា​យក​ខ្សែ​ការពារ​​កណ្ដាល​ដែល​មាន​បទ​ពិសោធន៍​ដើម្បី​មក​ពង្រឹង​តំបន់​ខាង​ក្រោម​ បន្ទាប់​ពី​ United ហាក់​ទន់​ដៃ​កាល​ពី​រដូវ​កាល​មុន​ មាន​ការ​របូត​គ្រាប់​បាល់​ជា​ច្រើន។​ Maguire វ័យ​២៦​ឆ្នាំ​ក៏​ចង់​ស្វែង​រក​បទ​ពិសោធន៍​ថ្មី​នៅ​ក្លឹប​មាន​កម្រិត​ខ្ពស់​ដែរ​ តែ​ការ​សម្រេច​ចិត្ត​គឺ​ស្ថិត​នៅ​លើ​ Leicester។​​ កីឡាករ​មាឌ​ធំ​រូប​នេះ​ទើប​តែ​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ​ក្លឹប​រហស្សនាម​កញ្ជ្រោង​កាល​ពី​ឆ្នាំ​មុន​ ហើយ​អ្នក​ចាត់​ការ​ Brendan Rodgers ធ្លាប់​និយាយ​កន្លង​ទៅ​ថា​ Maguire អាច​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​ខ្សែ​ការពារ​កំពូល​បាន​ជាមួយ​ Leicester តែ​បើ​ចាកចេញ​ក៏​​ថ្លៃ​មិន​តិច​ជាង​៩០​លាន​ផោន​ដែរ​៕ ប្រភព៖ Sky Sports   ប្រែសម្រួល៖ រ័ត្ន

    May 2, 2019
  • ព័ត៌មានជាតិ

    ទោះ​បី​ជា​មាន​សេចក្ដីរាយការណ៍​ថា ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​ចាស់​ Barcelona វិញ​ក៏​ដោយ ក៏​លោក Neymar Sr ដែល​ត្រូវ​ជា​ឪពុក​ និង​ភ្នាក់ងារ​របស់​តារា​បាល់ទាត់​រូប​នេះ បាន​ប្រាប់​ Fox Sport ថា លោក​នឹង​មិន​ទៅ​កាន់​ Barcelona ដើម្បី​ចរចា​ទេ។ លោក​បាន​និយាយ​ថា​៖ ” ខ្ញុំ​នឹង​មិន​ទៅ Barcelona ដើម្បី​ចរចា​ទេ។ ខ្ញុំ​កំពុង​នៅ​ប្រេស៊ីល ហើយ​នឹង​នៅ​ទីនេះ​ រហូត​ដល់​ពេល​ដែល​យើង​ត្រូវ​ត្រលប់​ទៅ​កាន់​ទីក្រុង​ប៉ារីស​វិញ​ ជាមួយ​នឹង​កូន​ប្រុស​របស់​ខ្ញុំ ” ។ Neymar និង Neymar Senior Neymar

    May 2, 2019