ចំណេះដឹង
  • បើមិនកែទម្លាប់៥ចំនុចនេះទេ ធានាថាពាក់កណ្តាលខែមិនទាន់ដាច់លុយមិនខាន
    ចំណេះដឹង

    មនុស្សមួយចំនួនបរាជ័យក្នុងការសន្សំលុយ ហើយលទ្ធផលដែលពួកគេទទួលបាននោះគឺគ្មានសល់លុយទាល់តែសោះ បន្ទាប់ពីធ្វើការងារជាច្រើនឆ្នាំមក។ ពេលខ្លះពួកគេបានដោះសារឬកុហកខ្លួនឯងថា ការចាយវាយទាំងអស់នោះសុទ្ធតែចាំបាច់ ឬសំខាន់សម្រាប់ពួកគេ តែជាក់ស្តែងការចាយខ្ជះខ្ជាយមួយចំនួនគឺគ្រាន់តែជាទម្លាប់អាក្រក់របស់ពួកគេតែប៉ុណ្ណោះ។ ហើយខាងក្រោមនេះគឺជាទម្លាប់អាក្រក់នៃការចាយលុយខ្ជះខ្ជាយចំនួន ៥ ដែលលោកត្រូវបោះបង់ចោល ប្រសិនបើលោកអ្នកចង់សល់លុយកាក់នៅថ្ងៃខាងមុខ៖ ១. ចូលចិត្តទិញអ្វីតាមចិត្តស្រលាញ់។​ មុននឹងទិញអ្វីមួយត្រូវសួរខ្លួនឯងថា វាចាំបាច់ឬអត់ ហើយបើវាមិនមែនជារបស់ចាំបាច់នោះទេ ទោះស្រលាញ់វាប៉ុណ្ណាក៏ដោយកុំទិញវាឲ្យសោះ។ ២. ការចាយវាយដោយគ្មានផែនការច្បាស់លាស់។ អ្នកត្រូវបែងចែកលុយឲ្យបានត្រឹមត្រូវ​ ឧទាហរណ៍ប្រាក់ត្រូវសន្សំ ៣០% នៃប្រាក់ចំណូល ហើយ ៧០% ទៀតសម្រាប់ចាយ។ ហើយអ្នកត្រូវដាក់កំហិតខ្លួនឯងថា ត្រូវចាយតែ ៧០% នោះបានហើយ និងដាច់ខាតមិនប៉ះពាល់ប្រាក់ដែលត្រូវសន្សំ ៣០%ឡើយ។ ៣. យកល្អកុំចាយលុយតាម

    August 31, 2019
  • បុរសម្នាក់ទម្លាប់ផឹកតែគុជមួយថ្ងៃ៣កែវរាល់ថ្ងៃ រហូតពោះវៀនត្រូវកកស្ទះដោយគ្រាប់គុជ ដែលគាត់ទំពាមិនម៉ត់
    ចំណេះដឹង

    វៀតណាម៖ បុរសម្នាក់ដែលមានទម្លាប់ញ៉ាំតែគុជមួយថ្ងៃ៣កែវត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានបញ្ហាស្ទះពោះរៀន ក្រោយបុរសជាជនរងគ្រោះមានអាការឈឺពោះជាង ២០ ថ្ងៃ​ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសវៀតណាម ខណៈបុរសជនរងគ្រោះមានអាយុត្រឹមតែ ២០ ឆ្នាំ ប៉ុណ្ណោះ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ជាធម្មតាបុរសរងគ្រោះតែងញ៉ាំតែគុជ ៣ កែវក្នុងមួយថ្ងៃ ហើយទម្លាប់នេះបានកើតមានជាច្រើនខែមកហើយ។ មុនពេលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបុរសរងគ្រោះមានអាការៈឈឺពោះជាប្រចាំ ហើយគាត់ក៏ព្យាយាមញ៉ាំថ្នាំដែរមិនបាត់ឈឺទាល់តែសោះ។ លុះការឈឺចាប់នេះបន្តកើតឡើងអស់ ២០ ថ្ងៃ ទើបខាងគ្រួសារគាត់សម្រេចបញ្ជូនគាត់ទៅមន្ទីរពេទ្យឯកទេស ដើម្បីពិនិត្យតែម្តង។ ក្រោយការពិនិត្យគេបានរកឃើញថា គាត់ពុំបានទំពាគ្រាប់គុជដែលមាននៅក្នុងតែគុជឲ្យម៉ត់នោះទេ ពោលគឺគាត់លេបវាចូលទៅក្នុងពោះតែម្តង ហើយយូរៗទៅកាកសំណល់របស់គ្រាប់គុជនោះក៏បានកកជាប់នៅក្នុងពោះវៀន និងបានធ្វើឲ្យពោះវៀនស្ទះតែម្តង។ ក្រោយការវះគាត់ពោះវៀន ដើម្បីជួយសង្គ្រោះជនរងគ្រោះរួច វេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានថា

    August 24, 2019
  • ខ្លាចកូនយំ យកស្មាតហ្វូនដើម្បីលួងកូន! ឪពុកម្តាយមួយចំនួនបានភ្លេចខ្លួនថាការធ្វើបែបនេះគឺជាមូលហេតុមួយដែលនាំឲ្យក្មេងជួបវិបត្តិមិនងាយចេះនិយាយ ឬ Speech Dalay
    ចំណេះដឹង

    ដូចដែលយើងបានដឹងស្រាប់ហើយថាសម័យនេះគឺជាសម័យបច្ចេកវិទ្យាជឿនលឿន មិនថាក្មេងចាស់ប្រុសស្រីនោះទេ ភាគច្រើនគឺតែងតែមានស្មាតហ្វូននៅក្នុងដៃជានិច្ច។ ប៉ុន្តែសម្រាប់ឪពុកម្តាយមួយចំនួនពួកគាត់ហាក់បីដូចជាមើលរំលងរឿងមួយនេះ ព្រោះតែតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាការដែលឲ្យកូនតូចៗលេងស្មានហ្វូនច្រើនម៉ោងពេកក្នុងមួយថ្ងៃគឺអាចបណ្តាលឲ្យកូនតូចៗរបស់លោកអ្នកពិបាកក្នុងការចេះនិយាយ ឬគេហៅថា Speech Dalay។ យោងតាមការបកស្រាយរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបរាប់ឲ្យដឹងថា៖ «មូលហេតុដែលបណ្តាលឲ្យក្មេងៗតូច ពិបាកក្នុងការចេះនិយាយគឺមានច្រើនមូលហេតុ ក្នុងនោះកត្តាលេងទូរស័ព្ទស្មាតហ្វូនគឺជាមូលហេតុមួយដែល ព្រោះនៅក្នុងវ័យលូតលាស់របស់ក្មេងចាប់ពី៦ខែ ដល់២ឆ្នាំ ប្រសិនបើកូនមិនត្រូវបានបង្វឹកហាត់ឲ្យចេះនិយាយស្តីឬធ្វើកាយវិការនោះទេ ការលូតលាស់របស់ក្មេងៗទាំងនោះនឹងប្រឈមវិបត្តិពិបាកនឹងនិយាយ។ ឪពុកម្តាយគ្រប់រូបយល់ថាយកស្មាតហ្វូនឲ្យក្មេងៗលេងដើម្បីលួងពួកគេ កុំឲ្យយំ តែផ្ទុយទៅវិញការបណ្តោយបែបនេះច្រើនពេកវាគឺជាផលមិនល្អនោះទេ ព្រោះតែវានឹងធ្វើឲ្យក្មេងទម្លាប់មិននិយាយស្តី គិតតែអង្គុយមើលទូរស័ព្ទ ដែលបង្កក្លាយជាវិបត្តិដ៏ធំនៅថ្ងៃខាងមុខ»។

    August 24, 2019