ស៊ែរចែកគ្នាបានធ្វើញាំផង! របៀបធ្វើ យ៉ាហន ឆ្ងាញ់ណាស់ដាក់សាច់គោ និងគ្រឿងសមុទ្រ ជ្រលក់ជាមួយទឹកតៅហ៊ូ
Khmer press November 3, 2019 at 4:54 am
facebook

គ្រឿងផ្សំ – ខ្ទិះដូង ( ខ្ទិះដើម ) – ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ( ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច ) – កាពិ ( ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត ) – គ្រឿងសាតេ – ប្រេងអូលីវ – ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង – ទឹកស៊ុប ( អត់ទឹកស៊ុបអាចប្រើទឹកដូងជំន ួសបាន ) – ស្លឹកក្រូចសើច – ខ្ទឹមសចិញ្ច្រាំអោយម៉ត់ – សណ្ដែកដីលីង បុកអោយរៀងម៉ត់បន្តិច – សាច់គោ បង្គា មឹុក ……………….. – បន្លែ ស្ពៃបូកគោ ផ្សិត វិធីធ្វើ – ដាក់ឆ្នាំងទុកអោយក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកអោយពុះ ហើយដាក់ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេស ក្រៀម គ្រឿងសាតេ រួចកូរអោយរលាយចូលគ្នាអស់ ទុកអោយពុះឡើងឈ្ងុយ។ – បន្ទាប់មកដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរឲ្យសព្វជាមួយគ្រឿង។

– រួចចាក់ទឹកស៊ុប រឺ ទឹកដូងចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ( មុខម្ហូបនេះធ្វើកុំអោយប្រៃ ) ទើបដាក់ សណ្ដែកដីចូល កូរអោយសព្វ រួចជាការស្រេច ។ – ដួសចេញមកដាក់ឆ្នាំងដែលត្រូវ ទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និងដាក់ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។ របៀបធ្វើទឹកតៅហ៊ូ – ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលអោយឈ្ងុយ រួចដាក់តៅហ៊ូ ( តៅហ៊ូដប ) ហើយដាក់ស្ករស និង ប៊ី ចេងបន្តិច កូរអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមកុំអោយប្រៃព េក រួចជាការស្រេច៕