លេីកស្ទួយទេសចរណ៍ក្នុងស្រុក <ខ្លោងទ្វារខ្មោច> តេីអ្នកធ្លាប់មកដល់ខ្លោងទ្វារនេះហេីយឬនៅ?
Khmer press November 5, 2019 at 1:11 pm
facebook

<ខ្លោងទ្វារខ្មោច> តេីអ្នកធ្លាប់មកដល់ខ្លោងទ្វារនេះហេីយឬនៅ? ខ្លោងទ្វារខាងកើតមួយ ស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័ន​មានមុខងារ​សម្រាប់​ដង្ហែរ​សាកសព​របស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ខ្លោងទ្វារនោះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារខ្មោច។ តាមពិតទៅ ទ្វារខ្មោចគ្មានអ្វីគួរអោយខ្លាចឡេីយ ផ្ទុយទៅវិញ យេីងគួរតែមានមោទនភាពដែលអាចមកកាន់ទីនេះ ព្រោះវីរជនសង្គ្រាមដែលបានលះបង់អាយុសង្ខាដេីម្បីមាតុភូមិ គឺសុទ្ធតែបានឆ្លងកាត់ទ្វារខ្មោចនេះហេីយ។
by_MI9T_Pro លេីកស្ទួយទេសចរណ៍ក្នុងស្រុក។ ប្រភពអត្ថបទ និងរូបភាព៖ Sovy Va