តោះរៀនរបៀបធ្វើនំលម្អងចេក ដែលជានំខ្មែរយើង
Khmer press November 30, 2019 at 8:52 am
facebook

នំលម្អងចេកគឺជានំខ្មែរដែលគេធ្វើពីអង្ករដំណើបសម្រាប់បរិភោគប្រចាំថ្ងៃ។ គ្រឿងផ្សំ : អង្ករដំណើប សាច់ដូងខ្ចីរលាក់ទឹក ម្សៅលាជម៉ដ្ឋ ស្លឹកចេក ។ វិធីធ្វើ នំលម្អងចេកធ្វើពីម្សៅអង្ករដំណើបស្ងួត ដែលគេកិនរួចសង្កត់ច្របាច់ច្រោះយកទឹកចេញហើយហាលថ្ងៃឲ្យស្ងួតល្អ។ ម្សៅនោះត្រូវបានគេប្រើកន្ត្រងរោយឲ្យម៉ដ្ឋ រួចដាក់ចម្អិនលើខ្ទះក្តៅឲ្យវាមានរាងសំប៉ែត ហើយបន្ទាប់មកទើបគេចាក់សាច់ដូងផ្អែមច្របល់ចូលជាមួយ មុននឹងខ្ចប់ដោយបន្ទះម្សៅអង្ករដំណើបនោះ។ នៅពេលដែលគេចម្អិននំលម្អងចេករួចរាល់ហើយ ទើបគេយកវាទៅប្រឡាក់ជាមួយម្សៅលាជម៉ដ្ឋ។ គេអាចកាត់ស្លឹកចេកទ្រវែងៗទំហំធំជាងនំបន្តិចដើម្បីទ្រាប់វា ជាការរួមចំណែកផ្ដល់សោភ័ណភាពភាពងាយស្រួលដល់ការតម្រៀបដាក់ចាន និងការទទួលទាន៕ credit: វិជ្ជាធ្វើម្ហូប និង សុខភាព