ខានញាំយូរ តោះរៀនធ្វើ វិធីធ្វើពោតកំបោរ!
Khmer press December 3, 2019 at 8:53 am
facebook

គ្រឿងផ្សំ៖ ពោតស ១គីឡូ (ពោតទុំ), កំបោរ ២ស្លាបព្រាបាយ, ស្ករស ៥ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ល្ងស ១ស្លាបព្រាបាយ (លីងឲ្យឈ្ងុយ), ដូងកោស។ វិធីធ្វើ​៖ ១.យកពោតដាក់ត្រាំទឹកកំបោរចោល ២០-២៥នាទី ២.យកពោតដែលត្រាំទាំងទឹកកំបោរនោះ យកទៅដាក់ស្ងោរហូតទាល់តែពោតមើលទៅប្រេះហើយរបក សំបក ទើបយកទៅលាងទឹកកំបោរចេញឲ្យអស់ជាតិកំបោរ ហើយមើលទៅពោតឡើងស។ ៣.យកពោតនោះយកទៅស្ងោរម្តងទៀតឲ្យរីក រួចចាក់ទឹកចេញទុកតែបន្តិចបានហើយបន្ថយកំដៅ (ដាក់កំដៅបន្តិចៗ)ឬអាចស្រង់ពោតចេញយកមកញ៉ាំតែម្តងក៏បានដែរ។

៤.យកចានដាក់លាយ ស្ករស ល្ង និងអំបិល លាយចូលគ្នាឲ្យសប់ ៥.បន្ទាប់មកយកពោតដែលបានស្ងោរឆ្អិនដាក់ក្នុងចាន រួចយកស្ករស ល្ង និងអំបិលដែលបានលាយហើយ ដាក់រោយពីលើពោត ហើយដាក់ដូងកោសពីលើ បានញ៉ាំជាការស្រេច៕ សម្រួលអត្ថបទដោយ៖ ស្រីពៅ ប្រភព៖ eangsophalleth