តោះរៀនធ្វើសាច់ក្រកគោ ទុកញាំលេង ជាមួយគ្រួសារ កុំភ័យរឿងមានគីមី និងកង្វក់
Khmer press December 6, 2019 at 8:07 am
facebook

សាច់ក្រកគោ គ្រឿងផ្សំ >> ១.សាច់គោ ៣.៦គីឡូ ២.ខ្លាញ់ជ្រូក ៩ខាំ ៣.ហ៊ុនជ្រូក សំរាប់ច្រកសាច់ក្រក៣គីឡូ ៤. ម្សៅខ្នរ៣កញ្ចប់តូច ៥.ទឹកសីុអុីវ៣ស្លាបព្រាបាយ ៦.ទឹកប្រេងខ្ចង ៥ស្លាបព្រាបាយ ៧.អំបិល១ស្លាបព្រាបាយ ៨.ស្កសរ៧ខាំកន្លះ ៩. រំដេង២ខាំកន្លះ ១០.ខ្ទឹមសរ៣មើុម ១១.បូចកាក់ ៤ដុំបុកអោយម៉ត់ ១២.ស្រាស៣ស្លាបព្រាបាយ ១៣. ខ្សែរក្រចៅសំរាប់ចងសាច់ក្រក ១៤.ជីឡាវសំរាប់ច្រកសាច់ និង ចង្កឹះ។

វិធីធ្វើ 1.យកសាច់គោសាច់ជាប់ឆ្អឹងជំនី និងខ្លាញ់ជ្រូកលាងទឹកអោយស្អាតយកមកចិញ្ច្រាំរឺកិនអោយនៅដុំតូចៗតាមការចូលចិត្តកុំអោយម៉ត់ពេក ទុកមួយឡែក។ 2.យករំដេងចិតសំបកហាន់តូចៗយកទៅបុកលាយជាមួយខ្ទឹមសរអោយម៉ត់បន្ថែមម្សៅខ្នរ ទឹកសីុអីុវ ទឹកប្រេងខ្ចង អំបិល ស្កសរ រួចទុកមួយឡែក ។យកប៉ូចកាក់ដែលបុកម៉ត់លាយជាមួយ ស្រាសរច្រោះយកតែទឹកមកលាយជាមួយគ្រឿងរំដេងដែរបុកហើយរួចយកទៅប្រឡាក់សាច់គោដែរចិញ្ច្រាំនឹងផ្អាប់ទុក មួយម៉ោងចាំធ្វើការច្រកបញ្ចូលហ៊ុនជ្រូក ។

3.រយះពេលមួយម៉ោងនេះអ្នកអាចយកហ៊ុនដាក់ក្នុងទុយយ៉ោលទឹកបើកលាងសំអាតកាក សំណល់នៅខាងក្នុងនិងដើម្បីដឹងថាហ៊ុនធ្លាយរឺអត់ធ្វើដូច្នេះរហូតអស់ហ៊ុនបន្ទាប់មកយកចង្កឹះមករុកក្នុងហ៊ុនដើម្បីត្រឡប់ហ៊ុនពីក្នុងមកក្រៅនិងធ្វើការកោសសំអាតដោយកូន កាំបិតដើម្បីអោយហ៊ុនថ្លានិងស្អាតល្អនិងប្រាកដថាគ្មានកំទេចកំទីជាប់ជាមួយបន្ទាប់មកយកហ៊ុនច្របាច់ជាមួយអំបិលរួចលាងទឹកនិងទុកអោយស្រុះទឹកអស់មួយឡែក។យកខ្សែរក្រចៅត្រាំទឹកអោយរីកបន្តិចរួចបេះតូចៗល្មមសំរាប់ចងសាច់ក្រក ។

4.ត្រៀមឧបករណ៍សំរាប់ច្រកសាច់ក្រកមាន ជីឡាវធំមួយ ចង្កឹះ៣ដើមចងផ្អោបគ្នា រួចយកហ៊ុនមកចងកន្ទុយអោយជាប់បន្ទាប់មកយកជីឡាវច្រកចូលផ្នែកម្ខាងទៀតនៃហ៊ុយរួចដូសសាច់ដែរប្រឡាក់ដាក់ចូលក្នុងជីឡាវនឹងយកចង្កឹះដែរចងផ្អោបគ្នានោះមកបុកបញ្ចូលសាច់នូវបរិមាណល្មមកុំអោយពេញពេកងាយស្រួលក្នុងការចង។បន្តច្រករហូតដល់សាច់និងហ៊ុនអស់បន្ទាប់មកចាប់សាច់ដុំប៉ុនមេដៃនិងធ្វើការចងរហូតដល់អស់។ 5.ដាក់ដាំទឹកក្តៅអោយពុះស្រុុះសាច់ក្រកដែរចងហើយប្រាំវិនាទីស្រង់ចេញដាក់ទុកមួយឡែកហើយបន្តរបៀបនេះរហូតដល់អស់រួចយកឈើចាក់ធ្មេញចាក់សាច់ក្រកអោយមានខ្យល់ចេញចូលដើម្បីសាច់ក្រកឆាប់ស្ងួតនិងមិនជូរបន្ទាប់មកយកទៅហាលថ្ងៃពីរថ្ងៃអាចយកមកអាំងញាំជាមួយជ្រក់បាន។ប្រសិនបើអ្នកចង់អោយពណ៍សាច់ក្រកក្រហមស្អាតមិនបាច់ស្រុះទឹកក្តៅទេច្រក់ហើយយកឈើចាក់ធ្មេញចាក់សាច់ក្រក់និងដាក់ហាលធម្មតា។ ចំណាំបើអ្នកមានម៉ាសីុនកិននិងច្រក់សាច់កាន់តែល្អនិងរហ័ស។សាច់ក្រកមិនដាក់លក្ខដូច្នេះពណ៍គឺបែបនេះ។ ប្រភព: មេផ្ទះខ្មែរ