តោះរៀនធ្វើរបៀបធ្វើចេកឆឹងស្ករ ទុកញាំលេង
Khmer press December 9, 2019 at 8:21 am
facebook

វិធីធ្វើចេកឆឹងស្ករ គ្រឿងផ្សំ៖ ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក), ស្ករក្រហម,កំបោរ,អំបិល,សាច់ដូង កោសជាសសៃៗ ។ វិធីធ្វើ៖ ១- ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាងទឹកឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។ ២- យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល និងដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិលមួយចិប ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតដាក់សសៃដូងកូរសប់ល្អទើបលើកចុះ ជាការស្រេច ។