របៀបធ្វើ សម្លម្ជូរដើមចេក
Khmer press December 10, 2019 at 4:36 am
facebook

របៀបធ្វើ សម្លម្ជូរដើមចេក គ្រឿងផ្សំ ត្រីកញ្ចុះ ឬ ត្រីចង្វា ធ្វើស្អាត ២ខាំ កំពឹស ១ខាំ ធ្វើស្អាត ដើមចេក ខ្ចីៗ ៣ខាំ ចិតចង្វាមូល រំដេង បន្តិច ដំអោយបែក ខ្ទឹមស ២កំពឹស ដំអោយបែក ប្រហុកសាច់ (តាមចំនូលចិត្ត) ស្លឹកម្រះព្រៅ តាមចំនូលចិត្ត ,ម្ទេស ប្លោកខៀវ ឬ ម្ទេសដៃនាង ១-២ផ្លែ ពុះយកបណ្តូរគ្រាប់ចេញ , អំបិល កន្លះស្លាបព្រាកាហ្វេ, ម្ជូរ (ផ្លែពង្រ , ម្ជូរផ្លែទ្រឡឹងទឹង ឬ ក្រសាំង …………..)

របៀបធ្វើ – ដាំទឹកអោយពុះ បង់ ខ្ទឹមស រំដេង ម្ជូរ នឹង ប្រហុកចូល ចូល ទុកអោយពុះ សឹមដាក់ ត្រី ដើមចេក មួយរំពុះ រួចបង់ កំពឹស នឹង ម្ទេសប្លោក ចូលទុកអោយពុះ ភ្លក្សរសជាតិតាមចំនូលចិត្ត សឹមដាក់ស្លឹកម្រះព្រៅចូលជាការស្រេច៕ Credit : ម្ហូបអាសីុ ឆ្ងាញ់ៗ