កាលពីថ្ងៃមិញនេះ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហាញគម្រោងបើកផ្សារទំនើបកសិផលកសិកម្ម ទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ហើយជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ សម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ទទួលបានការសាទរជាខ្លាំង រហូតដល់តារាចម្រៀងដែលមានប្រជាប្រិយភាពគឺលោក ខេមរៈ សិរីមន្ត បានគាំទ្រយ៉ាងខ្លាំង និងគាត់បានសរសេរនៅលើបណ្តាញសង្គមគាត់ថា៖
“ខ្ញុំបាទខេមរៈ សិរីមន្ត សូមប្រកាសថា និងចូលរួមផ្សព្វផ្សាយ ផ្សារទំនើប កសិផលធម្មជាតិ ឡេង ណាវាត់ត្រា ដោយឥតគិតថ្លៃ ដើម្បីជួយជំរុញនិងលើកទឹកចិត្ត ដល់កសិករ នឹងបង្កើតទីផ្សារពិតប្រាកដសម្រាប់ ពុកម៉ែបងប្អូនកសិករ។ ជាពិសេសសូមអំពាវនាវ ដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្ត ដើម្បីឱ្យ ពុកម៉ែបងប្អូន ទទួលបាន នូវអាហារដែលគ្មានជាតិគីមី ដែល គិតទៅលើសុខភាពជាចំបង៕” ប្រភព៖ Khmernote
