ជប៉ុន នឹងចូលរួមប្រែក្លាយខេត្តសៀមរាប ឲ្យក្លាយជាទីក្រុងឆ្លាតវៃ (Smart Cities) នាពេលខាងមុខនេះ
cily sok January 10, 2020 at 3:26 am
facebook

ជប៉ុននឹងជួយកម្ពុជារៀបចំបង្កើត Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន នៅក្នុងខេត្តសៀមរាបតាមរយៈអង្គការ JICA បន្ទាប់ពីរដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជាកានពីដើមឆ្នាំ ២០១៩។ ជាមួយគ្នានេះកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗ តំណាងអង្គការ JICA ប្រចាំកម្ពុជា បានជួបសម្ដែងការគួរសមជាមួយ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដើម្បីស្នើសុំការគាំទ្រក្នុងការអនុវត្តគម្រោងនេះ។

នាឱកាសនោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT ដែលអាចផ្ដល់លទ្ធភាព ប្រើប្រាស់ព័ត៌មាន ដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយ ចំនួនដូចជា លំនៅឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថាន។ គម្រោងទីក្រុងឆ្លាតវៃដែលអាស៊ានបានជ្រើសរើសនេះរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

ទន្ទឹមនឹងនេះដែរដើម្បីអាជ្ញាធរជាតិអប្សរាបានស្វាគមន៍ និងកោតសរសើរ ចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA។ ខណៈដែលជប៉ុនបានសុំយោបល់ពីអាជ្ញាធរជាតិអប្សរា លើគោលការណ៍រៀបចំឯកសារផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និង ស្ថាប័នជប៉ុន ដែលកំពុងចូលរួមកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ មិនតែប៉ុណ្ណោះជប៉ុនក៏ចង់បង្កើតកម្មវិធីក្នុងទូរសព្ទដៃ និងដាក់បញ្ចូលព័ត៌មានលើការងារនានា ដើម្បីឲ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយមួយកម្រិតទៀតផងដែរ៕ ប្រភព៖ Business