ប្រយ័ត្នផងស្រីៗ! ចោះក្រវិលលេីឆ្អឹងខ្ចីនៅត្រចៀក លទ្ធផលស្ទើររលួយត្រចៀក ហើមផង ខ្ទុះផង វះកាត់រាប់ដង
Khmer press January 12, 2020 at 12:21 pm
facebook

យោងតាមម្ចាស់គណនីហ្វេសប៊ុក Sereychanty Chom បានឲ្យដឹងថា “ថ្ងៃនេះខ្ញុំសុំធ្វេីការ ចែករំលែកពីបទពិសោធន៍ និងស្ថានភាពជំងឺរបស់ខ្ញុំជូនបងប្អូនដែលមានបំនងចង់ចោះក្រវិលនៅលេីឆ្អឹងខ្ចីនៅលេីត្រចៀក!! កាលពីថ្ងៃទី13/12/19 ខ្ញុំបានធ្វេីការចោះត្រចៀកនៅកន្លែងធ្វេីក្រចកមួយកន្លែងនៅក្នុងផ្សារទួលទំពូង (បញ្ជាក់ មិត្តភក្ដិរបស់ខ្ញុំក៏ធ្លាប់ចោះនៅទីនោះដោយជោគជ័យ និងមានម៉ាសុីនចំហុយប្រដាប់ប្រដាចោះយ៉ាងត្រឹមត្រូវ) បន្ទាប់ពីចោះបាន1 អាទិត្យវាមានសភាពហេីមខ្លាំងរហូតដល់នាងខ្ញុំធ្វេីការដោះក្រវិលចោល និងប្រេីប្រាស់ទឹកលាងសម្លាប់មេរោគ និងលេបថ្នាំដែលចេញពីpharmacy រាល់ថ្ងៃ តែអាការៈជំងឺមិនធូរស្បេីយ រហូតហេីមខ្មៅដរដល់ក្បាលរហូតដល់រំខានដំណេករបស់ខ្ញុំ បន្ទាប់មកខ្ញុំត្រូវបានណែនាំពីសំណាក់គ្រូពេទ្យ និង អ្នកស្គាល់គ្នា អោយទៅពិភាក្សានៅមន្ទីពេទ្យអង្គឌួង។

ថ្ងៃទី25/12/19 ខ្ញុំទទួលការវះកាត់នៅមន្ទីពេទ្យអង្គឌួង លោកគ្រូក៏បានណាត់ខ្ញុំជួប2ថ្ងៃក្រោយវះកាត់ ប៉ុន្ដែក្នុងរយៈពេល2ថ្ងៃនេះអាការៈរបស់ខ្ញុំដូចជាមិនធូរស្បេីយប៉ុន្មានទេ រហូតដល់ថ្ងៃណាត់ជួបលោកគ្រូពេទ្យ មុខរបួសរបស់ខ្ញុំឈឺទ្រាំលែងបានទេីបខ្ញុំសំរេចចិត្តទៅមន្ទីពេទ្យអង្គឌួង នៅម៉ោង 6:30ព្រឹក តែបុគ្គលិកពេទ្យថាពេទ្យធ្វេីការម៉ោង 8ព្រឹក នាងខ្ញុំចាំរហូតដល់ម៉ោង8:30ព្រឹក និងធ្វេីការប្រាប់ពីស្ថានភាពជំងឺ តែអ្នកគ្រូពេ្យនៅតែនិយាយថាពេទ្យមិនទាន់មក។ ដោយស្ថានការណ៏ និងការឈឺចាប់កាន់តែកេីនឡេីយ ខញុំសម្រេចចិត្តទៅទទួលការព្យាបាលនៅមន្ទីពេទ្យឯកជន អង្គរធំ

ថ្ងៃទី27/12/19 លោកគ្រូពេទ្យនៅមន្ទីពេទ្យអង្គរធំប្រាប់ខ្ញុំថា ក្រោយធ្វេីការវះកាត់មន្ទីពេទ្យអង្គឌួងមិនបានធ្វេីការញាត់កំប្រេះចូលក្នុងមុខរបួស ដូចនេះខ្ទុះ និងមេរោគមិនហូរចេញក្រៅ និងធ្វេីអោយមុខរបួសជិត (បងប្អូនសាកគិតទៅមេីលតេីលោកយកជំនាញពីណាមកព្យាបាលជំងឺខ្ញុំដូចនេះ)។ ចាប់ពីថ្ងៃ27/12/19 ដល់ថ្ងៃ ទី03/01/2020 ខ្ញុំធ្វេីការលាង និងថែរក្សាមុខរបួសជាមួយមន្ទីពេទ្យអង្គរធំរាល់ថ្ងៃ និងធ្វេីការសាកសួរពីស្ថានភាពជំងឺរាល់ថ្ងៃ (រាល់ការលាងរបួសខ្ញុំនៅតែមានភាពឈឺចាប់) តែលោកគ្រូពេទ្យប្រាប់ថាចាំមេីល2-3ថ្ងៃសិន រហូតដល់នាងខ្ញុំចូលទៅជួប doctor ធំរួចគាត់ធ្វេីវះកាត់ជាបន្ទាន់អោយនាងខ្ញុំនៅយប់ថ្ងៃទី04/01/2020 ក្រោយការវះកាត់ខ្ញុំនៅបន្ដលាង និងប្រេីប្រាស់ថ្នាំរាល់ថ្ងៃ តែស្ថានភាពជំងឺធូរបានតែ10%-20%ប៉ុណ្ណោះ ដូចនេះលោកគ្រូពេទ្យប្រាប់ខ្ញុំថា ខ្ញុំត្រូវធ្វេីការវះកាត់ជាលេីកទី3 ដោយប្រេីថ្នាំសន្លប់ចាក់បញ្ចូលឆ្អឹងខ្នង តែនាងខ្ញុំលែងមានទំនុកចិត្តជាមួយពួកគាត់ទៀតហេីយ ទេីបសព្វថ្ងៃនាងខ្ញុំធ្វេីការព្យាបាលជាមួយមន្ទីពេទ្យឯកទេសមួយកន្លែងទៀត ហេីយអាការៈរបស់ខ្ញុំរាងធូរបន្ដិច តែថ្ងៃនេះខ្ញុំនឹងធ្វេីការវះកាត់ជាលេីកទី3ដោយប្រេីថ្នាំសណ្ដំ ដូចនេះនាងខ្ញុំសង្ឃឹមថាលោកគ្រូ និងអ្នកគ្រូនៅមន្ទីពេទ្យថ្មីនឹងផ្ដល់ទំនុកចិត្ត និងព្យាបាលនាងខ្ញុំអោយបានជាសះស្បេីយ។

គំនិតរិះគន់ដេីម្បីស្ថាបនា តាំងពីចូលមន្ទីពេទ្យរដ្ឋរហូតដល់មន្ទីពេទ្យឯកជន រាល់លោកគ្រូពេទ្យដែលវះកាត់អោយខ្ញុំដែលមានវ័យចាប់ពី45ឆ្នាំឡេីង លោកហាក់បីមានសម្ដីនិងកាយវិការមិនសមរម្យដែលជាក្រមសីលធម៌ជាគ្រូពេទ្យសោះ(នាងខ្ញុំបង់លុយពេញគ្រប់មន្ទីរពេទ្យ) សូមអស់លោកត្រូវចាំថាលោកមានឯកទេសព្យាបាលមួយមុខមិនទាន់គ្រប់គ្រាន់ទេ សូមលោកប្រកាន់ភ្ជាប់សីលធម៌ មកជាមួយផងដេីម្បីជាគ្រូពេទ្យដ៏ល្អម្នាក់។ អស់លោកមិនមែននិយាយជាមួយខ្ញុំក្នុងនាមជាអ្នកជំងឺ កូន រឺក្មេងជំនាន់ក្រោយទេ ដោយឡែកលោកប្រេីប្រាស់ពាក្យសម្ដីដាក់នាងខ្ញុំស្មេីរនឹងសត្វទៅវិញ។ អគុណសម្រាប់ការអាន និងពាក្យជូនពរ”៕