អតីតគ្រូពេទ្យធ្លាប់ធ្វើការនៅប៉ាស្ទ័រ ជាង១០ឆ្នាំ អះអាងថាកម្ពុជា មិនងាយឆ្លងជំងឺវីរុសកូរ៉ូណាទេ ព្រោះតែ…
Khmer press January 29, 2020 at 4:08 pm
facebook

យោងតាមសំណេររបស់ឯកឧត្តម​ ជឹម​ ភក្រ្តា បានរៀបរាប់ឲ្យដឹងថា៖ ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗ​ ក្នុងនាមខ្ញុំធ្លាប់ធ្វេីការនៅមន្ទីរពិសោធន៍ស្រាវជ្រាវវេជ្ជសាស្រ្តនៅ​ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ រយៈពេលជាង១០ឆ្នាំ: ជាទូទៅការចំលងវីរុស Coronavirus អាចឆ្លងបានត្រូវពឹងលើកត្តាបីសមស្រប 1.​ ចំនួនមេរោគ 2.​ សីតុណ្ហភាព (ក្រោម២០​C) 3​ ការប៉ះពាល់ និងនៅទល់មុខអ្នកជម្ងឺផ្ទាល់ដោយគ្មានរបាំងការពារ) កត្តាដែលមិនងាយឆ្លងរាលដាលនៅប្រទេសយេីង: ១.​ ប្រទេសយេីងមានសីតណ្ហភាពលេីសពី 30 c​ (ដែលជាកត្តា​ Virus មិនអាចរស់បាននៅពេលខ្ទាតចេញពីអ្នកជម្ងឺណាម្នាក់​ ទៅមនុស្សម្នាក់ទៀតដោយរក្សាចម្ងាយពីគ្នា១ម៉ែត្រ)​

២.​ មិនទាន់មានអ្នកផ្ទុក​ Virus នេះច្រេីននៅឡេីយ។ ដូច្នេះអ្នកដែលមិននៅក្នុងតំបន់ប្រឈម​ មិនចាំបាច់ពាក់ម៉ាស់ឡេីយ។ ចំពោះការវិភាគរកមេរោគនេះ​ -​ គឺគេយកសំណាកពីក្នុងច្រមុះអ្នកសង្ស័យមានមេរោគនេះ​ (គឺមិនយកសំណាកឈាមទេ) -ការសង្ស័យនណាម្នាក់មានជម្ងឺនេះ​ គឺផ្តោតទៅលេីជននោះមានកម្តៅលេីសពី៣៨c​ ហេីយមកពីតំបន់ប្រឈម​(តំបន់ប្រភពជម្ងឺនេះ) -​ ធ្វេីការវិភាគ​ លេីDNA របស់មេរោគដោយបច្ចេកទេស​ Real Time PCR (RT-PCR) ដែលមាននៅ​ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ -​ មិនមែនស្គែនដូចរាវរកគ្រឿងផ្ទុះនោះទេ ចំពោះការប្រេីម៉ាស់​ការពារ : Virus នេះមានទំហំ 0,125 micrometer, គឺតូចជាងទំហំ Bacteri ទៅទៀត។ ដូច្នេះម៉ាស់ដែលគេពាក់ទូទៅនេះមិនអាចរារាំងvirusនេះ​100% បានទេ​ តែអាចការពារការខ្ទាតទឹកមាត់នៅពេលគេក្រដាស់ឬក្អក​ នៅចំពោះមុខយេីង។ សំខាន់បំផុតនោះគឺ​ ត្រូវរក្សាអនាម័យខ្លួនប្រាណជានិច្ច អាស្រ័យហេតុនេះសូមកុំព្រួយបារម្ភពេក​ នាំអោយមានការជ្រួលច្របល់។ សូមអរគុណ!