បើមិនកែទម្លាប់៥ចំនុចនេះទេ ធានាថាពាក់កណ្តាលខែមិនទាន់ដាច់លុយមិនខាន
cily sok August 31, 2019 at 3:33 am
facebook

មនុស្សមួយចំនួនបរាជ័យក្នុងការសន្សំលុយ ហើយលទ្ធផលដែលពួកគេទទួលបាននោះគឺគ្មានសល់លុយទាល់តែសោះ បន្ទាប់ពីធ្វើការងារជាច្រើនឆ្នាំមក។ ពេលខ្លះពួកគេបានដោះសារឬកុហកខ្លួនឯងថា ការចាយវាយទាំងអស់នោះសុទ្ធតែចាំបាច់ ឬសំខាន់សម្រាប់ពួកគេ តែជាក់ស្តែងការចាយខ្ជះខ្ជាយមួយចំនួនគឺគ្រាន់តែជាទម្លាប់អាក្រក់របស់ពួកគេតែប៉ុណ្ណោះ។ ហើយខាងក្រោមនេះគឺជាទម្លាប់អាក្រក់នៃការចាយលុយខ្ជះខ្ជាយចំនួន ៥ ដែលលោកត្រូវបោះបង់ចោល ប្រសិនបើលោកអ្នកចង់សល់លុយកាក់នៅថ្ងៃខាងមុខ៖

១. ចូលចិត្តទិញអ្វីតាមចិត្តស្រលាញ់។​ មុននឹងទិញអ្វីមួយត្រូវសួរខ្លួនឯងថា វាចាំបាច់ឬអត់ ហើយបើវាមិនមែនជារបស់ចាំបាច់នោះទេ ទោះស្រលាញ់វាប៉ុណ្ណាក៏ដោយកុំទិញវាឲ្យសោះ។ ២. ការចាយវាយដោយគ្មានផែនការច្បាស់លាស់។ អ្នកត្រូវបែងចែកលុយឲ្យបានត្រឹមត្រូវ​ ឧទាហរណ៍ប្រាក់ត្រូវសន្សំ ៣០% នៃប្រាក់ចំណូល ហើយ ៧០% ទៀតសម្រាប់ចាយ។ ហើយអ្នកត្រូវដាក់កំហិតខ្លួនឯងថា ត្រូវចាយតែ ៧០% នោះបានហើយ និងដាច់ខាតមិនប៉ះពាល់ប្រាក់ដែលត្រូវសន្សំ ៣០%ឡើយ។ ៣. យកល្អកុំចាយលុយតាម Credit Card ព្រោះពេលខ្លះពេលលោកអ្នកមានលុយក្នុង Credit Card ច្រើន ហើយយកកាតនោះជាប់តាមខ្លួនទៀតវានឹងជំរុញទឹកចិត្តឲ្យលោកអ្នកចាយច្រើនដែរ។​ ផ្ទុយទៅវិញបើអ្នកដាក់លុយតាមខ្លួនតិចៗឱកាសនៃការចាយលុយក៏តិចដែរ។ ៤. កុំចូលចិត្តភាពស្រណុកពេក។ រៀនធ្វើអាហារញ៉ាំខ្លួនឯងខ្លះ រៀនញ៉ាំអាហារតាមដងផ្លូវខ្លះ កុំចូលតែហាងទំនើបៗរាល់ថ្ងៃពេក។ ៥. កាត់បន្ថយការចំណាយមិនចាំបាច់ដូចជា​ ការជក់បារី ផឹកស្រា ឬភ្នាល់ល្បែងជាដើម៕ ប្រភព៖ Khmer Note