ថៃនឹងអនុវត្តកម្មវិធីធ្វើតេស្តរកមេរោគកូវីដ ១៩ ចំពោះពលរដ្ឋចំនួន ១ សែននាក់នៅចុងខែនេះ
ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រថៃបានឲ្យដឹងថា អាជ្ញាធរថៃនឹងអនុវត្តកម្មវិធីត្រួតពិនិត្យតាមសហគមន៍មួយ ដែលអនុញ្ញាតឲ្យគេអាចធ្វើតេស្តរកមេរោគកូវីដ ១៩ ចំពោះពលរដ្ឋចំនួន ១០០,០០០ នាក់នៅចុងខែនេះ។ បើតាមលោកវេជ្ជបណ្ឌិត Opas Kankawinphong ប្រធាននាយកដ្ឋានខាងលើបានបញ្ជាក់ថា ការធ្វើតេស្តរកមេរោគនឹងត្រូវធ្វើឡើងចំពោះក្រុមមនុស្សគោលដៅនៅទូទាំងប្រទេសថៃ ហើយគោលបំណងសំខាន់នៃការអនុវត្តកម្មវិធីមួយនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ។ វេជ្ជបណ្ឌិត Opas Kankawinphong បានបន្តថា មនុស្សគោលដៅដែលត្រូវទទួលបានការធ្វើតេស្តនោះមាន ២ក្រុម ទី ១ក្រុមមនុស្សដែលត្រូវធ្វើការងារនៅទីសាធារណៈឬកន្លែងងាយឆ្លងជំងឺដូចជា មន្រ្តីសុខាភិបាលសាធារណៈ អ្នកបើកបរតាក់ស៊ី និងអ្នកដឹងជញ្ជូនសាធារណៈជាដើម។
