លោកដុកទ័រជំនាញផ្នែកសម្ភស្សម្នាក់ ប្រាប់ពីគ្រោះថ្នាក់នៃផលិតផលមានជាតិបារត ពិសេសផលិតផលធ្វើឲ្យស្បែកឆាប់ស និងផលប៉ះពាល់ធ្ងន់ៗប៉ុន្មានចំនុចនេះ
Khmer press June 7, 2020 at 7:10 am
facebook

តាមរយៈ អង្គការសុខភាពពិភពលោក(World Health Organization) បានអោយដឹងថាបារត(Mercury) ជាធាតុមួយ ត្រូវបានដាក់បញ្ចូលក្នងសាប៊ូ ក្រែមលាបស្បែក ឡេធ្វើអោយស្បែកស ព្រមទំាងមាននៅលើផលិតផលខសមេធិកមួយចំនួនផងដែរ ដើម្បីជួយបំផ្លាញជាតិមេឡានីន ជាហេតុធ្វើអោយស្បែកសបានយ៉ាងឆាប់រហ័ស។ ថ្វីត្បិតតែបារត ជាធាតុមួយដែលមាននៅក្នុងធម្មជាតិស្រាប់ដូចជានៅក្នុងទឹក ដី និង ខ្យល់ តែការដែលប្រើប្រាស់ដោយការដាក់បញ្ចូលបារតទៅក្នុងផលិតផលប្រើប្រាស់ មិនថាជារបស់ប្រើប្រាស់លើស្បែកខាងក្រៅ រឺ ផលិផលផ្សេងៗ សុទ្ធតែមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត។

បើយើងក្រឡែកទៅមើលករណីតារានៅស្រុកយេីងវិញ ខ្ញុំមិនបានដឹងទេថា តារាទំាងបីរូបបានប្រើប្រាស់ផលិតផលដែលមានសារធាតុបារតដែររឺអត់ទេ ប៉ុន្តែរោគសញ្ញាដែលពួកគាត់មាន សុទ្ធតែដូចទៅនឹងលទ្ធផលនៃការប្រើប្រាស់ផលិតផលដែលមានជាតិបារត។
គ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលដែលមានជាតិបារតមានដូចខាងក្រោម៖
* ខូចតំរងនោម
* ប៉ះពាល់សួត
* ប៉ះពាល់ប្រព័ន្ធរំលាយអាហារ
* រលាកស្បែក ឡើងកន្ទួលស្បែក និង ឆាប់មានស្នាម
* ស្បែកឆាប់មានការជ្រាបចូលពីបាក់តេរី និង ផ្សិត
* កើនឡើងការថប់អារម្មណ៌ និង ការធ្លាក់ទឹកចិត្ត
* សំរាប់ស្រ្តីមានផ្ទៃពោះ នឹងធ្វើអោយប៉ះពាល់ដល់ទារក ជាពិសេសគឺ ធ្វើអោយមានការអភិវឌ្ឍន៌ខួរក្បាលរបស់ទារកខុសប្រក្រតី (Neurodevelopmental)។

បំរាម : ហាមដាច់ខាតស្រ្តីមានផ្ទៃពោះ ប្រេីប្រាស់ផលិតផលដែលមានជាតិបារត។

👉វិធីចៀសវាងលើផលិតផលដែលមានជាតិបារតដោយខ្លួនឯងដូចខាងក្រោម:
* ផលិតផលដែលមានធាតុបារតច្រើនមានលើផលិតផលប្រឆាំងនឹងភាពចាស់ និង ផលិតផលដែលធ្វើអោយស្បែកសឆាប់រហ័ស។ ឈ្មោះដែលអ្នកអាចរកឃើញនៅក្នុងសារធាតុផ្សំមានដូចចជា
mercury, Hg, mercuric iodide, mercurous chloride, ammoniated mercury, amide chloride of mercury, quicksilver, cinnabaris (mercury sulfide), hydrargyri oxydum rubrum (mercury oxide), mercury iodide or “poison”។
* ចៀសវាងផលិតផលដែលគ្មានម៉ាក និង ក្រុមហ៊ុនច្បាស់លាស់
* ចៀសវាងផលិតផលដែលមិនមានរាយឈ្មោះពីសារធាតុផ្សំ ដើម្បីចៀសវាងអ្នកប្រើប្រាស់ដឹងពីសារធាតុផ្សំ ដែលមានលើផលិតផល ក្រុមហ៊ុនមួយចំនួនមិនបានដាក់នូវសារធាតុផ្សំឡើយ។ អញ្ជឹងវិធីដែលល្អ គឺអ្នកត្រូវតែបញ្ឈប់ការទិញផលិតផលដែលគ្មានសារធាតុផ្សំច្បាស់លាស់ ព្រោះអ្នកមិនបានដឹងទេថាវាធ្វើមកពីអ្វី ហើយអាចនឹងផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាពអ្នក និង ក្រុមគ្រួសារអ្នក។
ខ្ញុំសង្ឃឹមថាបន្ទាប់ពីអ្នកអានអត្ថបទនេះ អ្នកនឹងពិចារណាលើការប្រើប្រាស់ផលិតផលអោយបានច្បាស់លាស់ ដូចពាក្យចាស់ពោលថា ការពារប្រសើរជាងព្យាបាល ចៀសវាងកុំព្រោះតែស្អាតមួយពេល បំផ្លាញសុខភាពរបស់ខ្លួនឯង។ ពេលបងប្អូនមិនទាន់ឈឺ បងប្អូនថាអោយតែបានស ពេលណាពេលនឹងចុះ តែដល់ពេលបងប្អូនឈឺ ទេីបបងប្អូនដឹងថា បងប្អូនចង់រស់ប៉ុណ្ណា។|

ដោយក្តីគោរព 🙏 ប្រភព៖ Doctor Nop – Professional in Aesthetic Medicine