កុំបារម្ភ បោះចោលរូបព្រាលៗទៅ ! ចាប់ផ្តើមទទួលយករូបភាពច្បាស់មិនថាពេលថ្ងៃ ពេលយប់ ពេលដើរលេង ឬជួបជុំមិត្តភក្តិ ជាមួយនឹងស្មាតហ្វូនល្អបំផុត OPPO Reno4 ក្នុងចំណោមស្មាតហ្វូនតម្លៃប្រហាក់ប្រហែលគ្នា
Khmer press August 19, 2020 at 9:14 am
facebook

សម័យនិយមបង្ហោះរូបតាមបណ្តាញសង្គមទាំងក្នុង Facebook, Instagram ឬវីដេអូតាម Tiktok ទៅណាមកណាក៏ឃើញគេថតរូប និងថតវីដេអូខ្លីៗ ឬថត Vlog ដែរ។ អ្នកខ្លះក៏បានដើរលេងតាមបណ្តាខេត្តនានា រមណីយដ្ឋានល្បីៗទាំងក្នុងក្រុង និងជាយក្រុង។ រីឯអ្នកខ្លះទៀត ជាប់រវល់ជាមួយការងារក៏ឆ្លៀតពេលទំនេរណាត់ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រលាញ់មកជួបជុំញុំាអាហារ លំហែអារម្មណ៍នៅតាម Sky Bar ខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ ដែលមានពន្លឺភ្លើងនាពេលរាត្រី ពន្លឺភ្លើងប្រដេញតាមសួនច្បារ ឬតាមដងផ្លូវធំៗ។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺ រូបថតចេញមកគឺព្រាលៗ ងងឹត មានគ្រាប់ល្អិត និងមិនច្បាស់ត្រជាក់ភ្នែក។ លើកនេះលែងជាការព្រួយបារម្ភទៀតហើយបើមាន OPPO Reno4 ក្នុងដៃព្រោះ Reno4 មានមុខងារ Night Flare Portrait ថតរូបច្បាស់នៅពេលយប់ បន្ថែមពន្លឺភ្លើងក្នុងពេលរាត្រីភ្លឺយ៉ាងស្រស់ស្អាត និងមុខងារ AI Color Portrait ដែលអាចជម្រុះពណ៌ផ្ទៃខាងក្រោយចេញ និងឲ្យមនុស្ស ឬពណ៍សម្លៀកបំពាក់ នៅខាងមុខកាន់តែលេចធ្លោច្បាស់ខ្លាំង។

ចង់ដឹងអត់ថា ស្មាតហ្វូនជំនាន់ទី4 គឺ OPPO Reno4 នេះមានអ្វីពិសេសលើសគេ? លក្ខណៈពិសេសអ្វីខ្លះ? ប្រាកដណាស់ពីមួយជំនាន់ទៅមួយជំនាន់ OPPO តែងតែមានអ្វីប្លែកសម្រាប់បំពេញតម្រូវការអតិថិជនជានិច្ចដូចជា OPPO Reno4 ស៊េរីថ្មីទើបតែចេញលក់ថ្មីៗធានាថាមិនខកចិត្តហ្មង៎ ជាពិសេសគឺមុខងារកាមេរ៉ា AI Camera ដែលរួមមាន៖
(1) AI Color Portrait ជាមុខងារដែលបំពាក់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស ឬ object លេចធ្លោ និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ។

(2) Night Flare Portrait មុខងារនេះអាចថតរូបចេញមកមានពន្លឺច្បាស់ពេលរាត្រី ដោយមុខងារនេះជាការរួមបន្សំនៃមុខងារ Ultra Night Mode និង Portrait Mode ដែលបង្កើនកម្រិលព្រាល និងចំនុចពន្លឺភ្លើងតូចៗ នៃផ្ទៃខាងក្រោយ ដែលមើលទៅបែប Bokeh។

(3) Monochrome Video ល្អសម្រាប់អ្នកចូលចិត្តថតវីដេអូខ្លី ឬថត Vlog ដើម្បីឲ្យលេចធ្លោប្លែក គ្រាន់តែចុចពណ៌ណាមួយដែលពេញចិត្ត នោះពណ៌ផ្សេងទៀតនឹងប្រែទៅជាសខ្មៅ។
បើតាមបណ្តាសារព័ត៌មានក្នុងស្រុកធំៗ ក៏ដូចជាម្ចាស់ហាង ព្រមទាំងតារាល្បីៗ បានលើកឡើងស្រដៀងៗគ្នាថា “OPPO Reno4 គឺមានសមត្ថភាពខ្លាំង កាមេរ៉ា AI បំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាត (AI Enhanced Smart Sensor) ខ្លាំងហួសពីការស្មាន ពោលគឺសមត្ថភាព រូបរាងប្រណិត ស្តើងស្រាល មុខងារកាមេរ៉ា និងបច្ចេកវិទ្យាខ្លាំងជាងគេ បើធៀបនឹងតម្លៃជាមួយស្មាតហ្វូនដទៃ ដែលមានតម្លៃក្រោម $400”។

អ្វីដែលកាន់តែពិសេសនោះគឺ លោកអ្នកអាចធ្វើការកក់ទុក OPPO Reno4 នៅតាមបណ្តាហាងលក់ទូរស័ព្ទមានផ្លាក OPPO ទូទាំងប្រទេស ដែលមានតម្លៃត្រឹមតែ $369 តែប៉ុណ្ណោះជាមួយនឹងកាដូក្រើកសរុបប្រមាណ $198 រួមមាន៖ កាបូបយួរដៃសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងដោយមិនគិតថ្លៃ 24សប្តាហ៍ ។

មិនតែប៉ុណ្ណោះ នៅក្នុងថ្ងៃទី23 ខែសីហា ឆ្នាំ2020 ក្រុមហ៊ុន OPPO ក៏មានកម្មវិធីមួយទៀត គឺជាកម្មវិធីមកទទួលទូរស័ព្ទ OPPO Reno4 មុនគេ នៅហាង OPPO ប្រ៊េនស្ត័រ (OPPO Brand Store) ក្នុងផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី។ អ្នកចូលរួមទាំងអស់នឹងមានឱកាសឈ្នះរង្វាន់គ្រប់គ្នាជាច្រើនរង្វាន់ ពិសេសអ្នកនឹងបានថតរូបជាមួយតារាចម្រៀងដ៏ល្បី និងជាតារាតំណាងឲ្យក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា៕ តោះ! កុំភ្លេចចូលរួមមកទទួលទូរស័ព្ទទាំងអស់គ្នាណា៎ !
មុននឹងសម្រេចចិត្តទិញ ឬកក់ទុកមុន OPPO Reno4 អាចទស្សនាវីដេអូអំពីលក្ខណៈពិសេសលម្អិតនេះសិនក៏បាន

នេះនែ៎! វីដេអូបើកប្រអប់ដំបូងរបស់ OPPO Reno4 មើលលេងៗទៅដឹងតែជាប់ចិត្តហ្មង៎