ស្មាតហ្វូនមានថាមពលធំថ្ម 6000mAh ដំបូងបង្អស់នៅប្រទេសកម្ពុជានឹងត្រូវដាក់លក់ក្នុងពេលឆាប់ៗនេះ
Khmer press August 23, 2020 at 3:22 pm
facebook

កាលពីថ្ងៃទី២២ខែសីហា realme ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខ បានដាក់បង្ហាញនូវស្មាតហ្វូនម៉ូឌែលថ្មី realme C12 ហើយនេះគឺជាស្មាតហ្វូនមានថាមពលថ្មធំ 6000mAh ដែលបានប្រកាសជាផ្លូវការដំបូងបង្អស់នៅកម្ពុជា ដែលអាចកាន់ថ្មបានយូរបំផុតរហូតដល់ទៅ57ថ្ងៃ ដោយមិនទាន់បានដាក់ប្រកាសជាផ្លូវការផងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅហើយ។ នៅថ្ងៃទី២៧ខែសីហា realme C12 នឹងដាក់ប្រកាសតម្លៃជាផ្លូវការ ហើយនឹងមានការដាក់លក់លើកដំបូងនៅថ្ងៃបន្ទាប់ សួមទន្ទឹមរង់ចាំទាំងអស់គ្នា ។

ដោយផ្អែកលើបន្ទះឈីបលេងហ្គេម Media Tek Helio G35 realme C12 អាចធានាបាននូវភាពរលូបនៃគុណភាពនិងការប្រើប្រាស់នៃស្មាតហ្វូនទាំងមូល ។ ហើយដើម្បីធ្វើអោយមុខងារស្មាតហ្វូនដំណើរការបានល្អ សមត្ថភាពនៃការកាន់ថ្មគឺពិតជាសំខាន់ណាស់។

realme យល់ពីតម្រូវការរបស់យុវវ័យទៅលើផ្នែកថាមពលថ្ម ហើយ realme C12 ម៉ូឌែលថ្មីមួយនេះនៅតែបានបន្តរក្សានូវគុណសម្បត្តិថាមពលថ្មធំនៃ C series ហើយបានដំណើរការថាមពលថ្មធំ 6000mAh លើកដំបូងនៅក្នុងទីផ្សារប្រទេសកម្ពុជា គាំទ្រការប្រើប្រាស់Spotify 60ម៉ោង ឬក៏ការមើលវីដេអូyoutube ចំនួន28ម៉ោង គ្រឿងបំពាក់ដែលមានគុណភាពល្អបែបនេះនឹងវាយបំបែកការយល់ឃើញរបស់អតិថិជនទៅលើស្មាតហ្វូនកម្រិតថវិកាម្តងទៀត។

ស្របពេលជាមួយគ្នានេះដែរនៅផ្នែកកម្មវិធីនៃស្មាតហ្ចូន realme C12 មានមុខងារសន្សំសំចៃថ្ម ដែលថ្ម5%អាចនិយាយទូរស័ព្ទបានដល់ទៅ2ម៉ោង45នាទី ថែមទាំងមានមុខងារដែលអាចកាត់បន្ថយការប្រើប្រាស់ថាមពលថ្មដែលបានមកពីកម្មវីធីមិនចាំបាច់មួយចំនួន ដោយមានការរួមផ្សំនៃកម្មវិធី គឺអាចឆ្លើយតបយ៉ាងល្អឥតខ្ចោះនូវតម្រូវការរបស់អ្នកប្រើប្រាស់និងដោះស្រាយនូវបញ្ហាថាមពលថ្មរបស់អ្នកប្រើប្រាស់ផងដែរ។

ស្មាតហ្វូនដែលមានថាមពលថ្មធំត្រូវការប្រព័ន្ធសុវត្ថិភាពខ្ពស់ទើបធ្វើអោយអ្នកទាំងអស់គ្នាមានអារម្មណ៍សុវត្ថិភាព ។ realme C12 មានតួខ្លួនរឹងមាំ ផ្ទៃខាងក្រោយផលិតពីវត្ថុធាតុដើមដែលអាចការពារភ្លើង ។ ហើយនិងមានប្រើឧបករណ៍ចាប់សញ្ញាថាមពលនិងឧបករណ៍ចាប់សញ្ញាត្រួតពិនិត្យសីតុណ្ហភាពដើម្បីតាមដានស្ថានភាពបន្ទាន់នៃស្មាតហ្វូនដោយស្វ័យប្រវត្តិដូច្នេះធ្វើអោយអ្នកប្រើប្រាស់កាន់តែទុកចិត្តក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

តម្រូវការយុវវ័យចំពោះមុខងារថតរូបនៃស្មាតហ្វូនកាន់តែខ្ពស់ ។ realme C12 មានកាមេរ៉ាក្រោយ4 គ្រាប់AI 13MP ថែមទាំងមានមុខងារថតច្បាស់ពេលយប់និងមុខងារថតព្រាលខាងក្រោយ នាំមកនូវបទពិសោធន៍ថ្មីដល់អតិថិជន។ កាមេរ៉ាមុខ5MP ធ្វើអោយអ្នកថតបានកាន់តែអស្ចារ្យ និងអាចបំពេញនូវតម្រូវការរបស់អតិថិជនបានយ៉ាងល្អ ។

សម្រាប់ការរចនាផ្នែកខាងក្រៅ realme C12 មានពីរជម្រើសជាពណ៍ក្រហមនិងពណ៍ខៀវ ដោយមានការប៉ូលា និងឆ្លាក់ឡាស៊ែរធ្វើអោយមើលទៅកាន់តែទាន់សម័យ។ ក្នុងនាមជាម៉ូឌែលថ្មីបំផុតនៃrealme C series realme C12 ដែលមានថាមពលថ្ម 6000mAh នឹងនាំមកនូវបទពិសោធន៍កាន់តែអស្ចារ្យជាងមុនដល់យុវវ័យ ហើយនៅថ្ងៃទី27ខែសីហានេះនឹងមានការដាក់ប្រកាសតម្លៃជាផ្លូវការផងដែរ សូមទន្ទឹងរង់ចាំទាំងអស់គ្នា ។