តាមពិតចឹងសោះ, សេដ្ឋីឡេ ទ្រី ដាណា បញ្ចេញវិដេអូចម្រៀង “អ្នកមានអ្នកក្រគង់មរណា” ជាផ្លូវការក្រោយមានការរិះគន់វិដេអូក្រៅឆាក ព្រោះយល់ច្រឡំលើរូបគាត់
cily sok September 5, 2020 at 1:23 pm
facebook

កាលពីពេលថ្មីៗនេះដែរលោកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាសេដ្ឋីឡេវ័យក្មេងម្ចាស់ក្រុមហ៊ុន NNP និងជាម្ចាស់ហាងមាសពេជ្រ យីហោ ទ្រី ដាណា ត្រូវបានរងការរិះគន់ក្រោយលេចធ្លាយវិដេអូខ្លីមួយ ដោយមានអ្នកថតជាច្រើននាក់កំពុងថតសកម្មភាពដែលអ្នកស្រី ធ្វើការចែកទានដល់ស្ត្រីចំណាស់មួយរូប។ ក្រោយមានការរិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ អ្នកស្រី ទ្រី ដាណា ក៏បានធ្វើការឆ្លើយតបភ្លាមៗថា ឈុតវិដេអូខ្លីនោះគឺជាឈុតសម្តែងក្នុងបទចម្រៀងថ្មីរបស់អ្នកស្រី គឺមានចំណងជើងថា “អ្នកមានអ្នកក្រគង់មរណា”។

មុននេះបន្តិចដែរបទចម្រៀង “អ្នកមានអ្នកក្រគង់មរណា” ត្រូវបានបង្ហោះជាផ្លូវការ នៅលើទំព័រ Facebook របស់អ្នកស្រី ទ្រី ដាណា ហើយក៏ទទួលបានការគាំទ្រច្រើនផងដែរ។ សូមទស្សនាវិដេអូខាងក្រោម៖ ​ប្រភព៖ Khmer Note