លោក ព្រាប សុវត្ថិ នឹងបញ្ចេញបទថ្មីក្រោមផលិតកម្ម Galaxy Navatra ជាលើកដំបូងនៅថ្ងៃស្អែកនេះ
cily sok September 5, 2020 at 1:37 pm
facebook

(ភ្នំពេញ)៖ អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំ នឹងខិតចូលមកដល់ហើយ ខណៈចម្រៀងថ្មីដំបូងបង្អស់របស់តារាចម្រៀង ព្រាប សុវត្ថិ នៅក្នុងផលិតកម្ម Galaxy Navatra នឹងត្រូវបានបញ្ចេញជាផ្លូវការ នៅព្រឹកថ្ងៃអាទិត្យស្អែកនេះ។ បទថ្មី របស់លោក ព្រាប សុវត្ថិ ដែលនឹងត្រៀមបញ្ចេញនេះ គឺមានចំណងជើងថា «ខែភ្ជុំជ្រូកយំពេញទ្រុង»។

បើតាមលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានប្រាប់ Fresh News Plus នៅព្រឹកនេះថា បទថ្មីដំបូងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺមានចំណងជើងថា «ខែភ្ជុំជ្រូកយំពេញទ្រុង» គឺជាការនិពន្ធទំនុកចម្រៀង និង Melody ដោយលោកផ្ទាល់។ បទនេះ គឺជាបទដំបូងរបស់តារាចម្រៀងព្រាប សុវត្ថិ ដែលទស្សនិជនកំពុងទន្ទឹងរង់ចាំ ខណៈវានឹងត្រូវបានបញ្ចេញនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧ព្រឹក ក្នុង Channel Youtube ផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

គួររំលឹកថា តារាចម្រៀង ព្រាប សុវត្ថិ បានចូលផលិតកម្ម Galaxy Navatra ជាផ្លូវការនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដោយមានការទទួលស្វាមគមន៍យ៉ាងកក់ក្តៅ ពីក្រុមគ្រួសារ Galaxy Navatra តាមរយៈការៀបចំព្រឹត្តការណ៍ ទទួលស្វាគមន៍មិនធ្លាប់មានពីមុនមករបស់ផលិតកម្មមួយនេះ។ លោក ព្រាប សុវត្ថិ ធ្លាប់បានបញ្ជាក់ក្នុងកម្មវិធីនោះថា លោកនឹងមានអ្វីដែលថ្មីៗ និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន ហើយលោកសង្ឃឹមថា ទោះទៅដល់ទីណាក៏នៅតែមានទស្សនិកជនគាំទ្រ ដែរ។ ដូច្នេះចង់ដឹងថា ចម្រៀងដំបូងរបស់លោក ព្រាប សុវត្ថិ ពីរោះ និងប្លែកអារម្មណ៍កម្រិតណានោះ សូមកុំភ្លេចរង់ចាំស្តាប់ទាំងអស់គ្នា!​ ផ្តល់សិទ្ធដោយ៖ Freshnews