អាចារ្យធំ ទើសចិត្តពេកទ្រាំមិនបាននិយាយបែបនេះទៅកាន់ផលិតកម្ម សាន់ដេ ក្រោយចេញបទ “ស្រឡាញ់ BTS ពេញបេះដូង”
cily sok September 5, 2020 at 1:57 pm
facebook

តារាចម្រៀងវ័យក្មេងដែលទើបនឹងចូលផលិតកម្ម សាន់ដេ ក្តៅៗគឺកញ្ញា ម៉ានីតា បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនលើកដំបូងនៅលើ Facebook របស់ផលិតកម្មបានត្រឹមរយៈពេលប្រមាណជាង១ម៉ោងប៉ុណ្ណោះស្រាប់តែត្រូវរងការរិះគន់ខ្លាំងហួសការរំពឹងទុកបែបនេះ។ ចម្រៀងមួយបទដែលមានចំណងជើងថា “ស្រឡាញ់ BTS ពេញបេះដូង” អត្ថន័យរៀបរាប់ពីក្មេងស្រីម្នាក់ដែលមានចិត្តស្រលាញ់តារាចម្រៀង កូរ៉េ គឺក្រុម BTS រហូតដល់ថ្នាក់សូម្បីតែពេលរៀន ក៏មើលរូប BTS ផងដែរ។ ទន្ទឹមនឹងគ្នានេះដែរ អាចារ្យធំ ដែលជាតារាចម្រៀងរ៉េប មួយរូបក៏បានបង្ហោះសារមួយឃ្លាចំៗថា៖

“សិល្បករ​ខ្មែរ! ចម្រៀងខ្មែរ! តែ…”ខ្ញុំស្រឡាញ់​ BTS ពេញបេះដូង”? ? ? បងមិនហ៊ានច្រណែនប្អូនទេ! ក្នុងនាមជាកោសិការសិល្បៈនៃជាតិសាសន៍ មួយដែរ​ បែរជាលូនទៅទ្រ​ ជ្រកក្រោមនាមត្រឹមជា​ #ហ្វេនសិល្បករមួយក្រុមរបស់បរទេស​ ទៅវិញ? អាចប្រហែលខួរគិតទាល់ច្រក​ ឬអាចជាយុទ្ធវិធីរកទីផ្សារ​ ឬអាចជាគំនិតទុច្ចរិត​ គ្មានមនសិការក្នុងក្បាល​ ល។ល​ សូមពិចារណា​បន្ថែម! ឯណាតម្លៃនៃសិល្បៈរបស់ជាតិខ្លួន? ខ្ញុំធ្វេីមិនបានទេ​ អស្ចារ្យ​ពេកហេីយ​ ជាចុងក្រោយ​ “ខ្ញុំស្រឡាញ់​អ្វីដែលជាខ្មែរពេញបេះដូង”​ មិនឱនក្បាលលក់ឧត្តមគតិជាដាច់ខាត។ “​ / ប្រភព៖ Khmer Note