មួយបទទៀតហើយដែលទទួលការរិះគន់យ៉ាងចាស់ដៃបទថ្មីទើបចេញក្តៅៗ “ថ្មើរហ្នឹងអត់ហូបប៊ីយែទេ?” របស់ សោភាទេពី អតីតបេក្ខភាព Cambodian Idol រដូវកាលទី3
តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី3 កញ្ញា ញឹមសួន សោភាទេពី បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ថ្មើរហ្នឹងអត់ហូបប៊ីយែទេ?” ទទួលបានការរិះគន់ខ្លាំងនៅលើបណ្តាញសង្គម Facebook និងទំព័រ Youtube ផ្លូវការរបស់នាង។ បទចម្រៀងថ្មីនេះដែរគឺជាស្នាដៃនិពន្ធភ្លេងនឹងមេឡូឌី ដោយ Jpoke និងសរសេរប៉ារូលដោយ Vantha។

បទ “ថ្មើរហ្នឹងអត់ហូបប៊ីយែទេ?” បានបង្ហោះចូលក្នុងគេហទំព័រ Youtube កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ហើយក៏ទទួលបានការរិះគន់លើសពីការរំពឹងទុកផងដែរ។ សូមទស្សនាវិដេអូខាងក្រោម៖ ប្រភព៖ Khmer Note