ស្ងាត់ៗអតីតតារាសម្តែងរូបសង្ហារ នូ ជីវ័ន្ត ត្រូវបានតែងតាំងជាស្នងការរង ខេត្តបន្ទាយមានជ័យ
cily sok September 8, 2020 at 10:00 am
facebook

កាលពីថ្មីៗនេះដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលមានចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ បានធ្វើការតែងតាំងឧត្តមសេនីយត្រី នូ ជីវ័ន្ត ជាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ លោកឧត្តមសេនីយត្រី នូ ជីវ័ន្ត គឺជាអតីតតារាសម្តែងរូបសង្ហារមួយរូបដែលបានបាត់មុខពីសិល្បៈជាយូរណាស់មកហើយ នេះបើតាមការបង្ហោះរបស់លោក សាវិន ហ្វីលីប បានរៀបរាប់នៅលើ Facebook លោកថា៖ “សូមអបអរសាទរប្អូនប្រុស នូ ជីវ័ន្ត , មិត្តចាស់ក្នុងវិស័យភាពយន្តនិងជាអតីតតារាសម្ដែងម្នាក់ដែលពេលនេះក្លាយជាឧត្តមសេនីយ៍ត្រីស្នងការរងខេត្តបន្ទាយមានជ័យ ។ សូមប្អូនជោគជ័យការងារគ្រប់ភារកិច្ច។” ប្រភព៖ Khmer Note