ប្រជាពលរដ្ឋខេត្តព្រៃវែង អរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជូនផ្លូវ កៅស៊ូ និងផ្លូវបេតុងដែលពុំធ្លាប់មានពីមុនមក
cily sok September 15, 2020 at 9:32 am
facebook

ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបានអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយបានសម្តែងការសប្បាយរីករាយដោយទទួលបានសមិទ្ធផលថ្មីដែលពុំធ្លាប់មាន ហើយផ្លូវពីរខ្សែនេះ អាចចាត់ទុកថា ជាប្រវត្តិសាស្ត្ររបស់ខេត្តព្រៃវែង ផ្លូវកៅស៊ូរលោងស្រិល ជាផ្លូវវៀងក្រុងព្រៃវែង ដែលប្រែក្លាយដីវាលស្រែទៅជាផ្លូវយុទ្ឋសាស្ត្រសេដ្ឋកិច្ច ចំណែកផ្លូវបេតុងថ្មីស្រឡាងជាផ្លូវនិគមន៏ជនបទ ទឹកលិចរាល់ឆ្នាំទទឹងបីម៉ែត្រស្ទើរតែដើរមិនចង់រួច បច្ចុប្បន្នក្លាយជាផ្លូវថ្មរឹងមាំទំហំធំ លូនកាត់កម្រាលព្រំពណ៌បៃតងពីភូមិទ្រា ទៅភូមិកាឡីខាងត្បូង ឃុំឈើកាច់នឹងឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រភព៖​ Khmer Note