ក្រោយធ្លាយដំណឹង រ៉ូលីន ពាក់នាឡិកាជាង១០ម៉ឺនដុល្លារ ស្រាប់តែគេរិះគន់ថា “ប្រយ័ត្នធ្លាក់ខ្លួនដើរសុំជំនួយ” ឥលូវគាត់ឆ្លើយតបវិញថា….
cily sok September 15, 2020 at 9:43 am
facebook

តារាចំរៀងនិងជាពិធីករល្បីឈ្មោះមានពហុជំនាញក្នុងវិស័យសិល្បៈគឺលោក រ៉ូលីន ត្រូវបានអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយពីភាពហ៊ឺហាររបស់លោកក្រោយលេចលឺដំណឹងថាតារារូបនេះប្រើប្រាស់នាឡិកាដៃតំលៃជាង១០ម៉ឺនដុល្លារ និងមានផ្ទះវីឡាធំស្កឹមស្កៃ។ ក្រោយព័ត៌មានលេចធ្លាយបែបនេះក៏ត្រូវបានមនុស្សមួយចំនួនធ្វើការ comment បែបរិះគន់ថា “ប្រយ័ត្នធ្លាក់ខ្លួនដើរសុំជំនួយ” ហើយលោក រ៉ូលីន ក៏បានឆ្លើយតបវិញថា៖

“អាន comment មួយចំនួនហេីយឈឺចិត្តណាស់ ហេតុអ្វីមនុស្សមួយចំនួនមានគំនិតអគតិចំពោះអ្នកសិល្បះយ៉ាងនេះ​ បេីគ្នាមានបានហេីយម្តេចក៏មិនជូនពរអោយគ្នាមានបានរហូតទៅ​ ចាំបាច់មុសានិងពាក្យ​ ( ប្រយត្ន័ធ្លាក់ខ្លួនដេីរសុំជំនួយ​)​ ហេីយអ្នកឯងមួយចំនួយដែលថាអោយខ្ញុំនឹងធ្លាប់បានជួយអ្នកលិល្បណាហេីយ? អត់ទោសបេីសិនជាឃេីញបងប្អូនកូនក្មួយរបស់អ្នករកសុីមានបានអ្នកជូនពរគេដោយពាក្យអញ្ចឹងដែរមែន? ផ្ទះ​ ឡាន​ នាឡិកា​ សុទ្ធសឹងតែជាកំលាំងញេីសឈាមរបស់ខ្ញុំដែលខ្ញុំខំរក​លុយខ្ញុំ​ ខ្ញុំគ្មានសិទ្ធទិញមែន? ហេីយ Facebook និង Instagram​ គេបង្កេីតមកសំរាប់អោយស៊ែរអោយផុសមិនចឹងហ៎? ​ ហេតុអីមកថាខ្ញុំអួត? សូមអ្នករៀនបេីកចិត្តអោយទូលាយ​ រៀនមេីលគេក្នុងផ្លូវល្អ​ មនុស្សម្នាក់មានឧត្តគតិរៀងៗខ្លួន​ កុំយកអ្នកនេះប្រដូចទៅហ្នឹងអ្នកនោះ​ ជួនកាលខ្ញុំអាចសល់លេីសអ្វីដែលអ្នកបានឃេីញនេះផង ជាចុងក្រោយខ្ញុំសូមផ្តាំទៅអ្នក comment អគតិចំពោះខ្ញុំថា​ (សូមកុំសេីចនិងបងប្រយត្ន័ពារឆ្លងម្តងម្នាក់)​ ហេីយក៏សូមអរគុណអ្នកដែលស្រលាញ់គាំទ្រខ្ញុំរហូតមកបេីគ្មានអ្នកទាំងអស់គ្នាក៏គ្មាន Rolin ថ្ងៃនេះដែរ”​៕ ប្រភព៖ Khmer Note