ឧកញ៉ា ស្រី ចាន់ថន ជួយសង្គ្រោះត្រីគល់រាំងទម្ងន់ប្រហែល ៣០KG ដែលពុលទឹកហូរចូលថ្មី នៅបឹងអភិរក្ស
cily sok September 15, 2020 at 11:17 am
facebook

លោកឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន JET Group និង Skyland 7NG បានបង្ហោះពីការជួយសង្គ្រោះត្រីគល់រាំង ដែលជាត្រីតំណាងអត្តសញ្ញាណជាតិ បានពុលទឹកហូរចូលបឹងអភិរក្សនៅក្នុងឃុំវិហារសួគ៌ ដោយលោកឧកញ៉ាបានស្រង់ត្រីឡើងមកលើគោក និងសង្គ្រោះចូលអាងទឹកចិញ្ចឹមត្រីរបស់គាត់។លោកឧកញ៉ា បានសរសេរថា៖

“ព្រឹកនេះខ្ញុំបានជួយសង្រ្គោះ​ត្រី​ប្រហែល៣០គីឡូក្រាមជាប្រភេទត្រីគល់រាំង​ជាបន្ទាន់​ដែលរងគ្រោះ​ ដោយសារពុលទឹកថ្មីហូរចូល​ បឹងអភិរក្សគ្រប់កន្លែង​ ក្នុងឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ដែលជាទឹកមានជាតិពុល​ ហេីយជាប្រភេទត្រីដ៏កម្រ​ ដែលជាប្រភេទត្រីអត្តសញ្ញាណជាតិ​ !”៕​ ប្រភព៖ Khmer Note

Posted by Srey Chanthorn on Monday, September 14, 2020

Posted by Srey Chanthorn on Monday, September 14, 2020