នាយកដ្ឋាននីតិកម្ម ចេញសេចក្ដីជូនដំណឹងផាកពិន័យចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម
cily sok September 15, 2020 at 4:53 pm
facebook

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ។

បើយោងតាមមាត្រា ៦-៧ ថ្មី ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ ) ត្រូវពិន័យជាប្រាក់ ១២០,០០០រៀល រថយន្ត ធុនស្រាល ត្រូវពិន័យ ១៨០,០០០រៀល និងរថយន្ត ធុនធ្ងន់ ត្រូវពិន័យ ៣៧៥,០០រៀល ក្នុងករណីយដែល ប្រើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម រលុបលេខ បាក់ផ្លាក បាត់លេខ ដាក់សម្ភារៈ វត្ថុផេ្សងៗបាំង ៕​ ប្រភព៖  FB Page នាយកដ្ឋាននីតិកម្ម Department of Legal Affairs

​​