UPDATE: ជនសង្ស័យបាញ់សង្សារស្លាប់នៅលើរថយន្ត ត្រូវមន្រ្តីអាវុធហត្ថបន្តសួរនាំស្វែងរកការពិត ដេីម្បីបន្តនីតិតាមច្បាប់, សមត្ថកិច្ចបានធ្វើកោសល្យពិច្ច័យសាកសព និងរកឃើញថា អ្នកដែលរួមដំណេីរប្រេីប្រាស់…
Khmer press September 16, 2020 at 3:11 pm
facebook

(កំពង់ឆ្នាំង)៖ ជនសង្ស័យ និងមិត្តភ័ក្រម្នាក់ រួមនិងសពនារីរងគ្រោះជាសង្សារ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជូនមកកាន់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីជនសង្សយ័បានផ្ទុះអាវុធខ្លីមួយគ្រាប់ត្រូវសង្សាររបស់ខ្លួនស្លាប់នៅក្នុងរថយន្តកាលពីវេលាម៉ោង ០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា នៅមុខសាលា ខេត្តក្នុងក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចជាគណៈកម្មការចំរុះដឹកនាំដោយ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង ដែលបានរួមគ្នាពិនិត្យធ្វើកោសល្យពិច្ច័យ លើសពនារីរងគ្រោះជាមួយគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ ធី លីស្សា អាយុ១៨ឆ្នាំ មានទីលំនៅក្នុងខេត្ត សៀមរាប មកដល់ម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញានេះក្រុមគ្រួសារ បានដឹងពីការស្លាប់របស់កូនស្រីហើយ នឹងកំពុងតែធ្វើដំណើរមកទទួលយកសពនារីរងគ្រោះ ដែលតំកល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីយកទៅចាត់ចែងធ្វើបុណ្យ។

សមត្ថកិច្ចបានឲ្យដឹងថា តាមចម្លើយរបស់ជនសង្ស័យជាមួយសមត្ថកិច្ចកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ និយាយថា នៅម៉ោងជាង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បុរសជាជនសង្ស័យឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មាន មុខរបរលក់ដូរអចលនទ្រព្យ បានបើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដឹកមនុស្ស២នាក់ គឺ១ ឈ្មោះ ណយ ប៉ូរ៉ា ជាមិត្តភ័ក្រ និងនារីម្នាក់ជាសង្សារឈ្មោះ ធី លីស្សា អាយុ១៨ឆ្នាំ ធ្វើដំណើរចេញពីខេត្ត សៀមរាប នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅទីក្រុងភ្នំពេញ ។

លុះធ្វើដំណើរមកដល់មុខសាលាខេត្ត ក្នុងក្រុងកំពង់ឆ្នាំង ឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងខ្លីម៉ាកឡុក ( ZORAKI M9o-TD ) ពីលើតាបឡូរថយន្តមកលេង ដោយឃើញបែបនេះ ឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេងកាំភ្លើង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវបណ្តាលផ្ទុះកាំភ្លើង ១គ្រាប់ចំដោះខាងឆ្វេង បណ្តាលឲ្យនារីរង គ្រោះស្លាប់ភ្លាមៗនៅក្នុងរថយន្តតែម្តង។

ក្រោយពីបានដឹងថា សង្សារខ្លួនបានស្លាប់ ឈ្មោះ ទាក់ ឌី បានបើករថយន្តរបស់ខ្លួនចូលទៅក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដើម្បីសារភាពពីរឿងហេតុដែលបានកើតឡើង។

ដោយឡែកក្រោយពីសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំង ត្រួតពិនិត្យធ្វើកោសល្យពិច្ច័យលើសពនារីរងគ្រោះរួចមក បានបញ្ជាក់អោយដឹងថា នារីរងគ្រោះបានត្រូវគ្រាប់ចំក្រោមដោះ២ សង់ទីម៉ែត្រ ផ្នែកខាងឆ្វេង និងបានបៀមក្បាលគ្រាប់ក្នុងទ្រូង ចំណែកសំបកគ្រាប់កាំភ្លើងឡុក១គ្រាប់ ត្រូវបានរកឃើញនៅក្នុងកន្លុកចង្កឹះលេខ នៃរថយន្តផងដែរ។

ជុំវិញករណីនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នឹងបន្តធ្វើការសាកសួរ និងស្រាវជ្រាវ ទៅលើជនសង្ស័យបន្តទៀតតាមនិតិវិធី ដើម្បីរកអោយឃើញថា នារីរងគ្រោះបានស្លាប់ដោយសារការរាលកៃកាំភ្លើង ឬជាអំពើឃាតកម្ម ហើយតើជនសង្ស័យបានអាវុធខ្លីម៉ាកឡុកនេះពីណាមកប្រើប្រាស់ តើមានច្បាប់ឬអត់ច្បាប់ ពេលទទួលបានព័ត៌មានច្បាស់លាស់ អង្គភាពព័ត៌មាន Fresh News នឹងធ្វើការផ្សាយជូនជាបន្តទៀត។

សូមជម្រាបថា មកដល់ម៉ោង០២ និង ០០ នាទីរសៀលថ្ងៃនេះ អាវុធហត្ថខេត្តកំពង់ឆ្នាំងកំពុងតែសួរចម្លើយជនសង្ស័យទាំងពីរនាក់មិនទាន់ចប់នៅឡើយទេ។

សម្រាប់ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានប្រេីកាំភ្លេីងមិនមានច្បាប់ទម្លាប់នោះទេ ហេីយអ្នកដែលរួមដំណេីរក៏ប្រេីប្រាស់គ្រឿងញៀនទៀត។ផ្តល់សិទ្ធិដោយ៖ Freshnews