អ្នកចិញ្ចឹមខាតធ្ងន់ហើយលើកនេះ! ពលរដ្ឋច្រើននាក់បាននាំគ្នា ចាប់ត្រី(ត្រីឌៀបចិញ្ចឹម) ដែលរួចចេញពីកន្លែងចិញ្ចឹម ហូរតាមទឹកមកដល់ភូមិដ្ឋានពលរដ្ឋ ក្នុងពេលមានជំនន់ទឹកភ្លៀង
Khmer press September 18, 2020 at 5:18 pm
facebook

ស្រុកព្រៃនប់- នៅព្រឹកថ្ងៃ១៨កញ្ញា២០២០នេះ ពលរដ្ឋច្រើននាក់បាននាំគ្នា ចាប់ត្រី(ត្រីចិញ្ចឹម) ដែលរួចចេញពីកន្លែងចិញ្ចឹម ហូរតាមទឹកមកដល់ភូមិដ្ឋានពលរដ្ឋ ក្នុងពេលមានជំនន់ទឹកភ្លៀងដ៏អាក្រក់កាលពីយប់មិញនៅក្នុងភូមិបន្ទាយប្រីយ៍ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។ បើតាមពលរដ្ឋថា ត្រីនេះជាប្រភេទត្រីឌៀប ហើយករណីនេះអ្នកចិញ្ចឹមប្រាកដជាមានការខាតបង់ច្រើន ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះ។ ប្រភព៖ លោកពូ ហ៊ុយ ប៊ុនឡេង