សង្វេគណាស់! មកមើលស្ថានភាពផ្ទះរបស់ជនរងគ្រោះមួយគ្រួសារស្លាប់ស្ទើរទាំងអស់ដោយសាររន្ទះបាញ់ ដែលកូនស្រីបានថតបង្ហាញទាំងទឹកភ្នែក មានសភាពស្ងប់ស្ងាត់គ្មានមនុស្សនៅគួរឲ្យអាសូរ (មានវិដេអូ)
cily sok September 22, 2020 at 10:10 am
facebook

ប្រិយមិត្តបានដឹងហើយពីករណីគ្រោះធម្មជាតិមួយ( រន្ទះបាញ់) បានកើតឡើងនៅ ព្រលប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:២០ នាទី នៅភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបងដែលមួយគ្រួសាមានសមាជិកចំនួន ៩នាក់ ខណៈកំពុងអង្គុយសំណេះសំណាលគ្នានៅក្នុងផ្ទះបានស្លាប់ភ្លាមៗនៅនិងកន្លែងដោយត្រូវរន្ទះបាញ់មកលើពួកគាត់ ចំថ្ងៃភ្ជុំធំតែម្តង។

ពេលនេះកូនស្រីរបស់គាត់បានថតវិដេអូជុំវិញផ្ទះ យំអាលោះអាល័យម្តាយឪពុក និងសាច់ញាតិ យំថាផ្ទះអត់មានអ្នកនៅ ដោយគាត់បានឧទ្ទិសឲ្យម្តាយឪពុក ពូ ទៅឲ្យបានសុខ និងមើលថែប្អូនពៅគាត់ឲ្យបានល្អ។ ពិតជាគួរឲ្យអាណិតណាស់ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

 

គួរឲ្យសង្វេកណាស់មួយគ្រួសារស្លាប់ស្ទើរទាំងអស់ដោយសាររន្ទះបាញ់

Posted by Khmernote Media on Monday, September 21, 2020