នៅតែបារម្ភ! ទោះបីត្រូវសង្សារវាយរាប់មិនអស់ក៏ដោយ ក៏នារីជាសង្សារនៅតែបារម្ភ និងទៅមើលសុខទុក្ខ
Khmer press September 22, 2020 at 4:57 pm
facebook

ភ្នំពេញ៖ ករណីបុរសម្នាក់ដែលបង្កហិង្សាលើសង្សារបស់ខ្លួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្ម ធ្វើការឃាត់ខ្លួនបានហើយ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ។

ស្រាប់ថ្ងៃនេះ មានការចាប់អារម្មណ៍រូបភាពប៉ុន្មានសន្លឹកដែលឃើញនារីរងគ្រោះនៅតែបារម្ភសង្សារ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានទៅមើលសង្សារនៅប៉ុស្តិ៍ជាដើម។ គួរបញ្ជាក់ថា នៅថ្ងៃនេះដែរ លោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ចប់បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ជនត្រូវចោទ ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ពីបទហិង្សា តាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ៕