មកដឹងពីផ្នែកមួយនេះរបស់ជណ្តើយន្ត ថាតើវាមានប្រយោជន៍ការពារអ្នកយ៉ាងម៉េចខ្លះ
cily sok September 18, 2019 at 2:45 am
facebook

ជណ្តើរយន្តមួយចំនួនត្រូវបានគេកត់សម្គាល់ឃើញថា មានបំពាក់នូវរោមទន់ដូចជាច្រាស់ នៅផ្នែកទាំងសងខាងនៃកាំជណ្ដើរ ដែលធ្វើឲ្យសាធារណៈជាច្រើនមានចម្ងល់ជាខ្លាំង ថាតើវាគឺជាអ្វីឲ្យប្រាដក និងរចនាឡើងក្នុងគោលបំណងអ្វីដែរ? ជណ្ដើរយន្តប្រភេទនេះភាគច្រើនត្រូវបានប្រទះឃើញនៅតាមផ្សារទំនើប ហើយបើយោងតាមតាមសារព័ត៌មានអេឡិចត្រូនិចម៉ាឡេស៊ីបានឲ្យដឹងថា ជណ្ដើរយន្តដែលមានបំពាក់នូវរោមទន់ដូចច្រាស់នេះ មានប្រភពមកពីរដ្ឋ California សហរដ្ឋអាមេរិក ហើយការរចនាបែបនេះគឺក្នុងគោលបំណងរក្សាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ដូចជា៖

១. តម្រូវឲ្យអ្នកប្រើប្រាស់គ្រប់រូបត្រូវឈរឆ្ងាយពីគែមជណ្តើរក្រែងត្រូវជាប់ជើងនៅគែមកាំជណ្ដើរដោយប្រការណាមួយ។​ ២. ការពារក្រណាត់ជើងខោ ឬជាយសំពត់វែងៗរបស់អ្នកប្រើប្រាស់មិនអោយកៀបជាប់នៅគែមជណ្ដើរ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ៣. ការពារមិនឲ្យមានធូលីដី កម្ទេចសក់ ឬសំរាមផ្សេងៗចូលទៅផ្នែកខាងក្នុងជណ្ដើរយន្ត ដែលអាចធ្វើឲ្យជណ្តើរយន្តឆាប់ខូច ឬផ្ទុះក្នុងករណីចៃដន្យណាមួយ៕ ប្រភព៖ Khmer Note