iPhone ប្រើប្រាស់បច្ចេកវិទ្យា 5G អាចនឹងចេញនៅសប្ដាហ៍ក្រោយ
cily sok October 7, 2020 at 8:50 am
facebook

(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសឱ្យដឹងថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់ថា វាជាព្រឹត្តិការណ៍អ្វីនោះទេ ខណៈដែលក្រុមអ្នកវិភាគបានជឿជាក់ថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone ជំនាន់ថ្មី ឬ iPhone ប្រើប្រាស់ 5G នៅថ្ងៃនោះតែម្ដង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

យោងតាមប្រភពខាងលើបានឱ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Apple បានផ្ញើលិខិតអញ្ជើញដល់មនុស្សជាច្រើនរួចហើយ ដោយក្នុងនោះក្រុមហ៊ុន Apple បានសរសេរនូវពាក្យមួយថា «Hi, Speed.»។

កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone ថ្មីនៅក្នុងអំឡុងពាក់កណ្ដាលខែកញ្ញា ហើយនឹងចាប់ផ្ដើមចេញលក់នៅចុងខែកញ្ញា ប៉ុន្តែឆ្នាំនេះ ដោយ សារតែបញ្ហាជំងឺរីករាលដាល់កូវីដ-១៩ បានធ្វើឱ្យ Apple ពន្យាពេលក្នុងការប្រកាសបង្ហាញ iPhone៕ ផ្តល់សិទ្ធដោយ៖ Freshnews