សូ ដានីតា ព្រមានប្តឹងសារព័ត៌មានមួយ ក្រោយបង្ហោះថា កញ្ញាភ្ជាប់ពាក្យជាលើកទី២ជាមួយប្រុសក្មេង
cily sok October 8, 2020 at 10:10 am
facebook

កាលពីពេលថ្មីៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាសម្តែងស្រី និងអ្នកចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញា សូ ដានីតា បានបង្ហោះសារព្រមានប្តឹងអ្នកសារព័ត៌មានមួយ ក្រោយអ្នកសារព័ត៌មាននោះបានបង្ហោះព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កញ្ញា សូ ដានីតា។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកញ្ញា សូ ដានីតា បានឲ្យដឹងថា៖

“ខ្ញុំសូមអោយអ្នកសារព័ត៌មានម្នាក់ចេញមុខមកបកស្រាយជាបន្ទាន់ បើមិនចេញបកស្រាយទេ ខ្ញុំសូមប្តឹងអ្នកសារព័ត៌មានម្នាក់នេះ ! ដោយទី១ ថាខ្ញុំបានភ្ជាប់ពាក្យជាលើកទី២ ជាមួយប្រុសក្មេង ! គឺបានន័យថា ខ្ញុំធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសក្មេងមួយណារួចហើយ ជាលើកទី១ហើយ ? , ចុឹងចេញមុខបកស្រាយ ហើយរកប្រុសក្មេងដែលខ្ញុំភ្ជាប់ពាក្យលើកទី១នោះអោយឃើញ ! បើមិនចេញមុខបកស្រាយទេ ខ្ញុំសូមប្តឹងសារព័ត៌មានម្នាក់នេះ ដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះនាងខ្ញុំ ! បងស្រី Chanlakhena Chorn នាងខ្ញុំសុំមេធាវី ខាងសមាគមន៍ម្តង ម្តងនេះ ! ខ្ញុំជំរាបថា ខ្ញុំភ្ជាប់ពាក្យខ្ញុំអត់លាក់ទេ ខ្ញុំជាអ្នកប្រាប់អ្នកសារព័ត៌មានដោយខ្លួនឯង ! សុំបងប្អូនជួយស៊ែរផង !!!”៕ ប្រភព៖ Khmer Note