អបអរសាទរ! សួស វីហ្សា ទើបតែសម្រាលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាតក្នុងថ្ងៃនេះ
cily sok October 9, 2020 at 3:11 pm
facebook

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សួស វីហ្សា និងលោក ថមមី ទទួលបានកូនស្រីម្នាក់ក្រោយរៀបការជាមួយគ្នាជាប្តីប្រពន្ធ។ នៅថ្ងៃនេះដែរតារាចម្រៀង សួស វីហ្សា បានសម្រាលកូនបានកូនស្រីម្នាក់ដែលត្រូវបានដាក់ឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny ហើយអ្វីដែលគេកត់សំគាល់នោះគឺ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ នៅតែស្រស់ស្អាតជានិច្ចនៅក្នុងថ្ងៃសម្រាល។

អ្នកនាង សួស វីហ្សា បានរៀបរាប់ថា៖ “ទីបំផុតកាដូនៃចំណងដៃរៀបការរបស់ពួកខ្ញ៉ំទាំងពីរនាក់គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់បានសម្រាលដោយជោគជ័យនិងសុវត្តិភាព កូនស្រីបានមកឃើញពិភពលោកដ៏ស្រស់ស្អាតនិងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញ៉ំនិងជាបេះដូងនៃ ប៉ាៗ Tommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 នាទីព្រឹក (Am) អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្តមកកាន់ក្រុមគ្រួសាររបស់យើងខ្ញ៉ំ ខ្ញ៉ំតំណាងអោយគ្រួសារទាំងមូលសូមអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែន នាងខ្ញុំនិងស្វាមីសប្បាយចិត្តណាស់”៕ ប្រភព៖ Khmer Note