ចាប់ពីស្អែកទៅ អ្នកសិល្បៈ នឹងដើរប្រមូលសំរាមតាមការដឹកនាំរបស់លោក ហេង ឡុង
Khmer press October 11, 2020 at 7:58 pm
facebook

លោក ហេង ឡុង ដែលជាប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានប្រកាសនៅលើ Facebook របស់លោកនៅមុននេះបន្តិចថា លោកនឹងដឹកនាំអ្នកសិល្បៈដើម្បីដើរប្រមូលសំរាមនៅថ្ងៃស្អែកនេះតទៅ ដើម្បីជួយសម្អាតទីក្រុង ខណៈដែលកម្មករក្រុមហ៊ុនស៊ិនទ្រី បន្តមិនចូលធ្វើការវិញ បណ្តោយអោយសំរាមគពេញផ្លូវ។

លោក ហេង ឡុង បានរៀបរាប់ថា៖ “ខ្ញុំបាទ នឹងដឹកនាំសិល្បករសិល្បការិនីទៅចូលរួមប្រមូលសំរាមជួយសម្អាតរាជធានីភ្នំពេញ ចាប់ពីថ្ងៃស្អែកតទៅ រហូតដល់ថ្ងៃជូនដំណឹងកាលបរិច្ឆេទ។ បើបងប្អូនចាប់អារម្មណ៍សូមទំនាក់ទំនងលេខទូរស័ព្ទ 017 990 332/ 096 230 05 05”