តម្លៃដឹងតែត្រូវចិត្ត ប្រហែល $300 នោះគឺ OPPO A93 មានសមត្ថភាពខ្លាំងកប់ អាចមានលក់នៅកម្ពុជាឆាប់ៗនេះ
Chan Liny October 15, 2020 at 4:02 pm
facebook

នៅក្នុងខែតុលា នេះសង្កេតឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហោះពីផលិតផលថ្មី ហើយក៏ជាផលិតផលមួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រមទាំងតម្រូវការរបស់ប្រជាជនកម្ពុជាទៀតនោះគឺ OPPO A93។

បើតាមចាំបានអំឡុងខែកក្កដា ឆ្នាំ 2020 រំលងទៅនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានបញ្ចេញនូវស្មាតហ្វូនស៊េរី A គឺ OPPO A92 ដែលនាំឲ្យផ្ទុះការគាំទ្រយ៉ាងខ្លាំង រហូតធ្វើឲ្យស្មាតហ្វូននេះលក់ដាច់អស់ពីស្តុកក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ក្នុងនោះផងដែរ បណ្តាសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើន រួមទាំងម្ចាស់ហាងទូទាំងប្រទេស និងអតិថិជនស្ទើរតែគ្រប់ទិសទីដែលគាំទ្រ និងនិយមប្រើម៉ាក OPPO បាននិយាយក៏ដូចជាបញ្ចេញមតិយ៉ាងដូច្នេះថា គ្រប់ស៊េរីទាំងអស់របស់ OPPO គឺមានសមត្ថភាពខ្លាំង បច្ចេកវិទ្យាទំនើបៗស្ទើរតែគ្មានគូប្រជែងបាន។ ពិសេស OPPO ស៊េរី A គឺជាស្មាតហ្វូនក្នុងកម្រិតថវិកា ហើយភាគច្រើនគឺមានតម្លៃប្រមាណ $300 ប៉ុន្តែទាំងសមត្ថភាពកាមេរ៉ា កម្លាំងថ្ម និងកម្លាំងល្បឿន ធានាថាគុណភាពលើសពីតម្លៃតែម្តង។

លោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់ ហេតុអ្វីស្មាតហ្វូនកម្រិតថវិកាស៊េរី A របស់ OPPO តែងទទួលបានការគាំទ្រច្រើនលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ? ទាំងនេះក៏ព្រោះសមត្ថភាពដ៏អស្ចារ្យ ជាមួយនឹងតម្លៃប្រមាណខ្ទង់ក្រោម $300។ ជាក់ស្តែងដូច OPPO A93 នេះអ៊ីចឹង បើយោងតាម Website បរទេសនិង Facebook របស់បណ្តាប្រទេសមួយចំនួនគឺវាមានមុខងារពិសេស និងបច្ចេកវិទ្យាទំនើបៗដូចជា ៖

ចំណុចខ្លាំងទី 1 កាមេរ៉ា៖ OPPO A93 បំពាក់មកជាមួយ AI Portrait 6 គ្រាប់ ហើយបើតាមដឹងកាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់គឺមានទំហំខុសៗគ្នា និងសមត្ថភាពខុសៗគ្នាផងដែរ។ ក្នុងនោះ OPPO A93 ក៏បន្ថែមនូវមុខងារសម្រាប់ថតនៅពេលយប់ដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty, និង AI Ultra Clear Mode។ ហើយសម្រាប់កាមេរ៉ាមុខបែបទម្លុះអេក្រង់ទំហំ 16MP+2MP អាចថតជាមួយមុខងារច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty, AI Color Portrait ផងដែរ។

ចំណុចខ្លាំងទី 2 អេក្រង់៖ OPPO A93 មានអេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ផ្តល់នូវរូបភាពច្បាស់ដិតបែបធម្មជាតិភ្លឺច្បាស់ ទោះបីស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏ដោយ ដែលជំនួយក្នុងការមើល និងមិនប៉ះពាល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ។

ចំណុចខ្លាំងទី 3 រូបរាង៖ OPPO A93 ឌីហ្សាញមកជាមួយរូបរាងបែបស៊ីវិល័យ ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 7.48mm រីឯទម្ងន់ស្រាលត្រឹមតែ 164g។ មិនតែប៉ុណ្ណោះ ក៏បានបំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

អូ! ហូ! បើតាមដឹងមុខងារពិសេសៗទាំងនេះ ភាគច្រើនបំពាក់តែនៅលើស្មាតហ្វូនតម្លៃថ្លៃៗខ្ទង់ពាន់ដុល្លារ ប៉ុន្តែ OPPO បែរជាបំពាក់លើ OPPO A93 ដែលមានតម្លៃប្រហែលខ្ទង់ $300 ទៅវិញ។ ពិសេសមែនទែន លោកអ្នកចំណាយប្រាក់តិច ប៉ុន្តែទទួលមកវិញនូវគុណភាពលើសពីតម្លៃ ចំណេញច្រើនដោយមិនចាំបាច់ទិញស្មាតហ្វូនថ្លៃៗខ្ទង់ពាន់ដុល្លារក៏បាន មានត្រឹម OPPO A93 ក្នុងដៃមួយគឺគ្រប់គ្រាន់តែម្តង។

បន្ទាប់បានដឹងពីតម្លៃប្រហែលៗ ក៏ដូចជាដឹងពីសមត្ថភាព និងមុខងារស្មាតហ្វូនស៊េរី A នេះរួចអស់ហើយ។ តើពេលណាស្មាតហ្វូនម៉ូដែលថ្មីនេះនឹងមកដល់ប្រទេសកម្ពុជាទៅណ៎? ដូច្នេះ ដើម្បីដឹងពីពេលវេលាជាក់លាក់ និងព័ត៌មានលម្អិតសូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។ ហើយកុំភ្លេចរង់ចាំ និងសន្សំលុយដើម្បីត្រៀមទិញ OPPO A93 អាងបានប្រើមុនគេផង!

ខាងក្រោមនេះជាវីដេអូដែលបង្ហោះដោយ Youtube Channel ផ្លូវការរបស់ OPPO Cambodia