សម្តេចតេជោ ៖ ប្រទេសថៃជូនដំណឹងមកកម្ពុជា អាចនឹងបើកទឹកទម្លាក់មក ហើយបើថៃទម្លាក់ទឹក ខេត្តបន្ទាយមានជ័យ នឹងទទួលរងផលប៉ះពាល់បន្ថែម
Khmer press October 15, 2020 at 9:51 pm
facebook

ថ្លែងនៅក្នុងជំនួបសួរសុខទុក្ខដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងខណ្ឌដង្កោ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “នៅទីនេះខ្ញុំគួរតែបញ្ជាក់បន្តិច បញ្ហាជំនន់លើកនេះមិនមែនជំនន់តែនៅក្នុងប្រទេសកម្ពុជាទេ ប្រទេសថៃ ជូនដំណឹងមកយើងថាអាចនឹងបើកទឹកទម្លាក់មក ក៏ប៉ុន្តែមកដល់ពេលនេះប្រហែលជាមិនទាន់ទម្លាក់មកទេ”។

ថ្លែងបន្ថែមសម្តេចក៏បានបញ្ជាក់ថា “ប្រសិនបើប្រទេសថៃ ទម្លាក់ទឹក ខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងបន្ថែម”។ គួរបញ្ជាក់ផងដែរថា ទោះជាយ៉ាងណារដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលកងកំលាំងទាំង៣ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋអោយទាន់ពេលវេលា៕ ផ្តល់សិទ្ធិដោយ៖ Khmernote